Social Icons

Featured Posts

វត្តបិដកត្យារាម ក្នុងស្រុកបានស្ថាបនាឡើងដោយស្នាព្រះហស្ថនៃព្រះតេជព្រះគុណព្រះឧបជ្ឈាយ៍ព្រះនាមព្រឹក្ស ក្នុង ព.ស.១១៨៤ គ.ស.៦៤១ ។
តាងនាមនៃខ្ញុំសូមជំនួយមុខគណៈកម្មការអារាមាភិបាលវត្តបិដកត្យារាម ក្នុងស្រុក​ ភូមិក្នុងស្រុក ខែត្រត្រាវិញ (ព្រះត្រពាំង កម្ពុជាក្រោម)​, ដោយអាស្រ័យវត្តបិដកត្យារា ក្នុងស្រុក យើងខ្ញុំកំពុងមានការស្ថាបនាកសាង​ព្រះពុទ្ធរូប​និងអសីតិមហាអគ្គសាវក ទាំង​៨០អង្គ ព្រមទាំងកុដិសាលាដើម្បី​ព្រះ​សង្ឃគង់នៅ​សិក្សារៀនសូត្រ​ជាបន្ត​បន្ទាប់ ដូច្នេះយើងខ្ញុំសូមបវរណាញាតិញោមពុទ្ធបរិស័ទសប្បុរសជនគ្រប់ទាំងចតុទិសចូលរួមចំណែកកុសលដើម្បីកសាងវត្តអារាមរបស់ផងយើងឲ្យមានការរីកចម្រើនលូតលាស់ទុកជាម្លប់ដល់កុលបុត្រខ្មែរជ្រកកោនសិក្សារៀនសូត្រនូវបាវចនៈរបស់ព្រះសម្មាសម្ពុទ្ធនៃយើង ព្រមទាំងទ្រទ្រង់ថែររក្សាកេរដំណែល​វប្បធម៌​របស់​ដូនតា​បុព្វបុរសយើងឲ្យមានការរីកចម្រើនរុងរឿងតរៀងទៅ។ សូមអនុមោទនា និងសូមឲ្យបាននូវចំណែកនៃបុណ្យកុសលនិងអនុមោទានាយកផលានិសង្សរៀងៗខ្លួនកុំបីខានឡើយ។ សូមអរគុណ។
Booking.com