តាងនាមនៃខ្ញុំសូមជំនួយមុខគណៈកម្មការអារាមាភិបាលវត្តបិដកត្យារាម ក្នុងស្រុក ភូមិក្នុងស្រុក ខែត្រត្រាវិញ (ព្រះត្រពាំង កម្ពុជាក្រោម), ដោយអាស្រ័យវត្តបិដកត្យារា ក្នុងស្រុក យើងខ្ញុំកំពុងមានការស្ថាបនាកសាងព្រះពុទ្ធរូបនិងអសីតិមហាអគ្គសាវក ទាំង៨០អង្គ ព្រមទាំងកុដិសាលាដើម្បីព្រះសង្ឃគង់នៅសិក្សារៀនសូត្រជាបន្តបន្ទាប់ ដូច្នេះយើងខ្ញុំសូមបវរណាញាតិញោមពុទ្ធបរិស័ទសប្បុរសជនគ្រប់ទាំងចតុទិសចូលរួមចំណែកកុសលដើម្បីកសាងវត្តអារាមរបស់ផងយើងឲ្យមានការរីកចម្រើនលូតលាស់ទុកជាម្លប់ដល់កុលបុត្រខ្មែរជ្រកកោនសិក្សារៀនសូត្រនូវបាវចនៈរបស់ព្រះសម្មាសម្ពុទ្ធនៃយើង ព្រមទាំងទ្រទ្រង់ថែររក្សាកេរដំណែលវប្បធម៌របស់ដូនតាបុព្វបុរសយើងឲ្យមានការរីកចម្រើនរុងរឿងតរៀងទៅ។ សូមអនុមោទនា និងសូមឲ្យបាននូវចំណែកនៃបុណ្យកុសលនិងអនុមោទានាយកផលានិសង្សរៀងៗខ្លួនកុំបីខានឡើយ។
សូមអរគុណ។