៤។ នៅក្នុងសាច់រឿងនៃព្រះរាជនិពន្ធ ព្រះអង្គបានភ្ជាប់សាច់រឿងកាកី ទៅនឹងរឿងជាតិកំណើត របស់ព្រះសម្មាសម្ពុទ្ធ គឺជារឿងមួយ ដែលគេចាត់ទុកថា ជារឿងជាតក ប៉ុន្ដែនៅក្នុងសាច់ រឿងកាកី ក៏ជារឿងមួយលាតត្រដាងថ្លាថ្លែងអំពី «សេចក្ដីស្នេហា រាគៈ តណ្ហា កាមគុណ រៀបរាប់អំពីសំរស់នារីដ៏ស្រើបស្រាល សោយសុខក្នុងកាមកិលេស ដ៏សុខមនោរម្យនោះផងដែរ។ ដូច្នេះរឿងកាកី ជារឿងជាជាតកម្យ៉ាង ក្លែងក្លាយ ដែលធ្វើអោយខ្ញុំគិតថាជា «រឿងជាតកប្លម» ដែលអ្នកនិពន្ធធ្វើអោយអ្នកអានមានអារម្មណ៍ជំពាក់ជំពិន ក្នុងសេចក្ដីស្នេហា ផ្អែម ត្រជាក់ផិត ក្បត់ ដ៏ជ្រាលជ្រៅមួយ។
រឿងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ
រឿងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ
ពាក្យថា “ ភ្ជុំបិណ្ឌ” មកពីពាក្យ “ ភ្ជុំ” រួមគ្នាជាមួយពាក្យ “ បិណ្ឌ” ដែលមានន័យថា៖ ភ្ជុំគឺការប្រមូលផ្គុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ ដុំបាយ” ដូច្នេះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា “ ការប្រជុំ ឬប្រមូលផ្ដុំដុំបាយ” (ការពូតដុំ បាយជាដុំៗដែលយើងហៅថា “ បាយបិណ្ឌ“ ) ។
បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ នេះឯង។

ប្រភេទ
បុណ្យប្រពៃណីខ្មែរ,
ប្រពៃណី,
រឿងព្រេងខ្មែរ
ប្រវត្តិថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីដ៏ធំមួយរបស់បណ្តាបងប្អូនប្រជាពលរដ្ឋខ្មែរ តែងតែគោរព ប្រតិបត្តិធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសថ្វាយ និងរៀបចំចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះ វស្សានៅតាមទីវត្តអារ៉ាម និងវេនឧទ្ទិសថ្វាយដល់វិញ្ញាណក្ខន្ធបុព្វការីជន បានចែកស្ថានទៅបរលោកខាងមុខ។ ដើម្បីឱ្យប្រជាពលរដ្ឋ ពុទ្ធបរិស័ទខ្មែរ បានយល់កាន់តែច្បាស់អំពី បុណ្យ ភ្ជុំបិណ្ឌនេះ គេហទំព័រ ស៊ីវិល័យ បានជួបសម្ភាសជាមួយព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ សមាជិកក្រុមជំនុំជម្រះទំនៀមទម្លាប់ខ្មែរនៃពុទ្ធសានិកបណ្ឌិត ធ្វើការបកស្រាយអំពីប្រវត្ដិបុណ្យភ្ជុំបិណ្ឌ នេះដូចតទៅ ៖
ពិធីបុណ្យភ្ជុំបិណ្ឌ :
ពិធីបុណ្យភ្ជុំបិណ្ឌ :
ប្រភេទ
បុណ្យប្រពៃណីខ្មែរ,
រឿងព្រេងខ្មែរ
រឿងព្រេងប្រវត្តិបុណ្យភ្ជុំបិណ្ឌ និងបណ្តែតដូនតា
បុណ្យភ្ជុំបិណ្ឌ ជាបុណ្យសាសនាប្រពៃណីធំជាងគេមួយរបស់ប្រជាជនខ្មែរ មានលក្ខណៈជាពិធីបុណ្យគោរព វិញ្ញាណក្ខន្ធដល់បុព្វបុរស ញាតិសន្ដានដែលធ្វើមរណកាលទៅ និងជាពិធីជួបជុំគ្នានៃញាតិសន្ដានសាចញាតិទាំងអស់ដែលនៅទីឆ្ងាយៗ។ ពិធីបុណ្យភ្ជុំបិណ្ឌ សង្ស័យមានប្រវត្តិទាក់ទងនឹងរឿងព្រេងនិទាន។
មានសេចក្តីតំណាលថា មានឈ្មួញសំពៅ៥០០ ធ្វើដំណើរចេញទៅជួញតាមសមុទ្រ ។ លុះទៅដល់កោះមួយនោះ ជួនជាល្ងាចនិងធ្វើដំណើរទៅមុខទៀតក៏ស្ទើរ ទើបនាំគ្នាចូលចតសំពៅនៅទីនោះ ។ កោះនោះជាកោះដាច់ស្រយាលឥតមានមនុស្សនៅទេ ហើយពេលយប់តែងតែមានពួកប្រេតនាំគ្នាដើរមករកស៊ី ។
មានសេចក្តីតំណាលថា មានឈ្មួញសំពៅ៥០០ ធ្វើដំណើរចេញទៅជួញតាមសមុទ្រ ។ លុះទៅដល់កោះមួយនោះ ជួនជាល្ងាចនិងធ្វើដំណើរទៅមុខទៀតក៏ស្ទើរ ទើបនាំគ្នាចូលចតសំពៅនៅទីនោះ ។ កោះនោះជាកោះដាច់ស្រយាលឥតមានមនុស្សនៅទេ ហើយពេលយប់តែងតែមានពួកប្រេតនាំគ្នាដើរមករកស៊ី ។
ប្រភេទ
បុណ្យប្រពៃណីខ្មែរ,
រឿងព្រេងខ្មែរ
រឿងកាកី
២ -បាត់អូន

ព្យុះភ្លៀង ពពកខ្មៅងងិត ក៏ប្រែជាស្រលះស្ងប់ស្ងាត់ធម្មតាវិញ។ រាត្រីស្ងាត់! មេឃខៀវស្រងាត់! ផ្កាយព្រោងព្រាត! ប្រជាពលរដ្ឋ មន្ដ្រី សេនាអាមាត្យបាត់ភិតភ័យព្រួយ ហើយលាគ្នាទៅរកកន្លែងសំរាករៀងខ្លួន។ ព្រះបាទព្រហ្មទាត្ដយាងចូលរាជដំណាក់ រួចលង់លក់បាត់ដូចគល់ ឈើមួយដុំ។
ស្បៃរាត្រីរសាត់បាត់ទៅសន្សឹមៗ។ ខាងកើតរង្វង់ព្រះសុរិយាមូលក្រលង់ ក្រហមឆ្អិឆ្អៅ ដូចព្រះចន្ទពេញវង់ ថ្ងៃពេញបូណ៌មីស្ថិតនៅជាប់ ជើងមេឃ។ បក្សាបក្សីទាំងឡាយហិចហើរឆៀងឆាប ស្រែកយំខ្ញៀវខ្ញា ទទួលស្វាគមន៍ ពន្លឺព្រះសុរិយាជាថ្មី រុក្ខជាតិនានា រីកស្រស់រហង់ ព្រោះបានទទួលទឹកសន្សើមត្រជាក់នាពេលព្រឹកព្រហាម។ ពពក ក្រហម ស ខ្មៅស្រអាប់គូសវាសផ្ទៃមេឃ
រឿងកាកី
៤ -ក្ដៅចិត្ដ

នៅលើមេឃពពកសក្រាស់ឃ្មិក គរដូចភ្នំបណ្ដែតខ្លួននឹងថ្កល់ឥតកំរើក ក្នុងលំហរមេឃ។ រុក្ខជាតិនានាត្រូវកំដៅថ្ងៃតាំងពីព្រឹកព្រលឹម មានភាពស្វិតស្រពោតបន្ដិច ហាក់ដូចកំពុងក្រាបសំពះសុំក្ដីមេត្ដាពីព្រះភិរុណ ដែលរីងរាំងស្ងួតអស់រយកាលដ៏យូរ។ វាយោបក់បោកទៅលើ ស្លឹកឈើអោយទោទន់ រេចុះរេឡើងរកគ្នា ប្រៀបដូចជាវត្ថុមានវិញ្ញាណ កំពុងប្រលោមប្រលែងស្នេហា ដោយក្ដីសប្បាយរីករាយ។ នៅ ចង្កេះភ្នំឯនោះ ក្រុងគ្រុឌដែលបេះបានផ្លែផលានុផលជាច្រើនមុខ កំពុងម្នីម្នាវេចខ្ចប់ដាក់សំពាយយ៉ាងរូតរះ គ្រុឌមានទឹកមុខញញឹមញញែម
រឿងកាកី
១ -លួចស្នេហា

ព្រះបាទព្រហ្មទត្ដ សោយរាជ្យសម្បត្ដិក្នុងនគរពារាណសី ព្រះអង្គជាព្រះ មហាក្សត្រមួយអង្គ មានរិទ្ធិអំណាចដ៏ខ្លាំងក្លា មានស្ដេចមួយរយ នគរជា ចំណុះនាំសួយសារអាករមកថ្វាយមិនដែលដាច់។ ព្រះអង្គមានអាមាត្យដ៏ជិត ស្និតម្នាក់ឈ្មោះ គន្ធាន់។ គន្ធាន់ចេះសិល្ប៍សាស្រ្ដ មានរិទ្ធិ អំណាចខ្លាំងពូកែលឺ ល្បីល្បាញសុះសាយពេញអស់ភពផែននគរ ក្រៅពីនោះ គន្ធាន់ចេះដេញ ពិណ ច្រៀងជាបទកំនាព្យ ប្រើល្បិចល្បោយ យ៉ាងពិរោះជក់ចិត្ដចំពោះជុំជន ទាំងឡាយទៀតផង។ ព្រះបាទព្រហ្មទត្ដមានព្រះអគ្គមហេសីមួយអង្គ ព្រះនាម កែវកាកី នាងប្រសូតចេញពីផ្កា កនិការ មានរូបឆោមល្អដូចផ្កាកំពុងរីក មានក្លិនពិដោរក្រអូបឈ្ងុយឈ្ងុបដូចលំអងគន្ធា បើបុរសណាបានរួមរ័កស្នេហា លុះប្រាំពីររាត្រីទើប អស់ក្លិនក្រអូបដោយគន្ធានោះ។ ព្រះបាទព្រហ្មទត្ដ ទ្រង់សព្វរាជហរិទ័យ ស្រលាញ់
រឿងកាកី
៣ -ល្បិចស្នេហ៍

ស្នេហា ទឹកឃ្មុំផ្អែមត្រជាក់ សន្ដំអោយ កាកីនិងស្ដេចគ្រុឌលង់លក់នៅលើតេនសយនា រហូតដល់អរុណរះ។ ស្ដេចគ្រុឌភ្ញាញ់ពីព្រលឹម ដឹក ដៃកាកីដើរកំសាន្ដទីនានា នៃក្រុងសម្ពលី។ នៅជាយក្រុង មានដងស្ទឹងមួយហូរកាត់ព្រៃល្បោះ ទៅកាន់ព្រៃជ្រៅមើលដាចកន្ទុយភ្នែក។ មិន ឆ្ងាយប៉ុន្មាន គឺជាគិរីសុមេរុដ៏ស្កឹមស្កៃគួរស្ងប់ស្ងែងក្រៃលែង នៅលើកំពូល មានវិហារមួយខ្ពស់ស្រួចឡើងទៅលើ មានពន្លឺរង្សីចញ្ចាចចញ្ចែង ចាំងសន្ធោសន្ធៅដាំអមដោយត្បូងទទឹមក្រហមឆ្អិនឆ្អៅ ចាំងឆ្លុះនឹងថ្មនិល ភ្លឺផ្លេកៗ។ សងខាង គឺសួនច្បារខ្វាត់ខ្វែង មានផ្កាក្រហម ស ខៀវ លឿង រីកស្គុះស្គាយ។ ទេសភាពខៀវស្រងាត់។ រុក្ខាឈើព្រៃ មានដើមឈើតូចធំ យ៉ាងត្រសុំត្រសាយ មានម្លប់ត្រឈឹងត្រឈៃ
រឿងកាកី

វិចារណកថា
ដោយកែវ ឈុន
*********************************
រឿងកាកី
រឿងកាកី
និទានឡើងវិញ
តាមព្រះរាជនិពន្ធ ព្រះបាទអង្គឌួង
**********************************************
៥ -ទោសស្នេហា
រសៀលជ្រៀងជ្រេ ព្រះសុរិយាបន្ទាបខ្លួនគងជើងមេឃនៅឯមាត់ព្រៃ ពពកពណ៌មាស នៅត្រង់នោះបន្ដិច ត្រង់នេះ ចែងចាំងនិងពន្លឺព្រះ សុរិយាហៀបអស់ស្ដង់គត់ ឃើញដូចអណ្ដាតភ្លើងកំពុងឆាបឆេះត្រង់នេះម្ដុំ ត្រង់នោះម្ដុំនៅឯនាយឆ្ងាយ។ មេឃស្រកានាគ សំដែងអំពីទុក្ខ កង្វល់ខ្វល់ខ្វាយ នៅពេលដែលទ្វីបលោក នឹងត្រូវឆេះកល្ប គឺនៅពេលនោះហើយ ដែលសត្វលោកគ្រប់រូបត្រូវរលត់ខន្ធរលាយរូប ផុត ចាគអស់ទុក្ខទាំងពួង។ នៅក្បែរមាត់ព្រៃ ចៅមានពគ្រុឌ ដែលកំពុងកើតទុក្ខសោកសៅក្រេវក្រោធ ដូចភ្លើងអគ្គីឋាននរកដុតឆេះក្នុងឱរា បាន ដើរមកដល់ដើមជ្រៃ ដ៏មានបែកមែកសាខាត្រឈឹងត្រឈៃ ហើយសេកមន្ដប្រែក្រលាជាគ្រុឌវិញ ស្ទុះហោះឆ្លងគិរីបុព្វតាមហាសាគរត្រលប់ ទៅកាន់សិម្ពលីទាំងក្ដីហ្មងសៅក្នុងចិត្ដរកអ្វីប្រៀបពុំបាន។ ទៅដល់ក្រុងសិម្ពលី គ្រុឌបើកទ្វារប្រាសាទ ហើយចូលទៅ កាកីចេញមកទទួលរាក់ អោបកៀក ទៅគង់លើអាសនៈ ដោយក្ដីរីករាយនាងញញឹមនិយាយទៅកាន់គ្រុឌថា៖
ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ
វិចារណកថា
ដោយ កែវ ឈុន
បណ្ដាំក្រមង៉ុយ គឺជាកំរងអក្សរសិល្ប៍ខ្មែរ ដ៏រស់រវើកមួយ ចូលជ្រួតជ្រាបក្នុងសង្គមខ្មែរតាំងពីច្រើនឆ្នាំមកហើយ។ ពាក្យកាព្យជាបទ ទូន្មាន ចំៗនេះ ស្ថិតដក់ជាប់នៅក្នុងដួងព្រលឹងកូនខ្មែរគ្រប់សម័យកាល ថ្វីបើកំណាព្យនេះ មានអាយុកាលចំណាស់ ជាងមួយសតវត្សមក ហើយយ៉ាងណាក៏ដោយ ក៏ពាក្យទូន្មាន រំលឹកដាស់តឿន របស់ព្រះភិរម្យង៉ុយ ឬ ក្រមង៉ុយ ហៅង៉ុយនេះ មិនដែលចាស់ហួសសម័យនោះទេ គឺនៅតែថ្មី មានន័យ មានខ្លឹមសារអាចធ្វើជាគតិទូន្មានខ្លួន ក្នុងសង្គមខ្មែរគ្រប់ៗ សម័យកាលជានិច្ច។ដោយ កែវ ឈុន
ដើម្បីផ្សព្វផ្សាយ នូវអត្ថបទអក្សរសិល្ប៍ «បណ្ដាំក្រមង៉ុយ» ដ៏មានន័យយ៉ាងទូលំទូលាយនេះ អោយរីករាលចូលជ្រួតរាបនៅក្នុងសង្គមខ្មែរ ហើយទុកជាបទសិក្សារៀនសូត្រតទៅ ដល់យុវវ័យជំនាន់ក្រោយៗ ខ្ញុំសូមលើកយកកំណាព្យបណ្ឌាំក្រមង៉ុយទាំងអស់ មកចុះផ្សាយម្តងមួយ ៗ លើបណ្ដាញសកលនេះជារៀងៗទៅ។ ច្បាប់ទាំងនោះមាន៖
- ច្បាប់ល្បើកថ្មី
- ច្បាប់កេរកាលថ្មី
- សេចក្ដីរំលឹកដាស់តឿន
- ពាក្យកាព្យប្រដៅជនប្រុសស្រី
- បណ្ដាំក្រមង៉ុយ
សូមសំដែងនូវ កតញ្ញូតាធម៌ ដឹងគុណដ៏ជ្រាលជ្រៅ ចំពោះវិញ្ញាណខន្ធ កវីង៉ុយ ដ៏ឆ្នើមនេះ ហើយសូមឧទ្ទិស «បណ្តាំក្រមង៉ុយ» នេះដល់ យុវវ័យសិក្សាគ្រប់ៗជំនាន់ សូមប្រជាជនកម្ពុរដ្ឋ មានសុខសន្ដិភាព ចំរើនលូតលាស់ដោយវិជ្ជា លើកស្ទួយព្រះពុទ្ធសាសនា អក្សរសាស្រ្ដ ហើយរួបរួមគ្នា កសាងប្រទេសជាតិអោយរីកចំរើនតទៅ។
[ច្បាប់ល្បើកថ្មី] : កំណាព្យ ២៤០ បទនៃ ច្បាប់ល្បើកថ្មី មានសារសំខាន់ អប់រំ សីលធម៌យ៉ាងជ្រាលជ្រៅ។ ព្រះភិរម្យង៉ុយ យល់យ៉ាង ច្បាស់ អំពីសីលធម៌ក្នុងសង្គមថែមទាំងមានវោហាសាសន៍ប៉ិនប្រសព្វ ពោលជាទំនុកច្រៀង ជាបទទូន្មានជនប្រុស ស្រី យ៉ាងពិរោះជក់ចិត្ដ។
ពំនោលក្នុងបទកំណាព្យខ្លះៗ ដែលយើងអាច លើកយកមកសង្កេត ដូចជាលោកពោលថា ព្រោះមនុស្សឥឡូវ យល់ខុសថាត្រូវ យកឆ្គួត ធ្វើជា អំពើអាក្រក់ ឡិឡក់លីលា ព្រហើនពានពា អាងមាសអាងប្រាក់។ ត្រង់នេះលោកចង់បង្ហាញអំពីសីលធម៌ក្នុងសង្គម ហើយលោកបាន នែនាំអោយកូនចៅខ្មែរខំប្រឹងសិក្សារៀនសូត្រ រៀនបទរៀនបាទ កុំកោងហួសខ្នាត កុំភ្លាត់ហួសផ្លូវ កុំភ្លើនភ្លេចម៉ែ កុំប្រែហួសឳ ឃើញចាស់ សក់ស្កូវ កុំសូវមើលងាយ។
តាមពាក្យពេចក្នុងបទកំណាព្យមួយបទៗ ហាក់មានសំនួនវោហាធម្មតាៗ តែមានអត្ថរសយ៉ាងធំធេង ធ្វើអោយយើងនឹកស្ងើច កោតសរ សើរ ដល់កវីង៉ុយនេះយ៉ាងខ្លាំង ហើយដែលយើងពិបាក នឹង រកអ្នកណាម្នាក់ផ្សេងទៀតមក ប្រៀបធៀបនឹងលោកបានទៀតឡើយ។ ទោះបី ជា កំណាព្យរបស់ភិរម្យង៉ុយ ត្រូវបានលើកយកចុះផ្សាយជាច្រើនមកហើយយ៉ាងណាក្ដី ក៏អត្ថបទអក្សរសិល្ប៍កំណាព្យនេះ ហាក់នៅតែ ល្បីលេចធ្លោរស់រវើក នៅថ្មីៗជានិច្ច។ 
***********************************
ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ១៨៦៥ - ១៩៣៦
ស្រាវជ្រាវដោយ យី ធន់

ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ១៨៦៥ - ១៩៣៦
ស្រាវជ្រាវដោយ យី ធន់
អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំ កំបូល មានគោរម្យងារ ជាចៅពញាធម្មធារា។ ចៅ ពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។ មាតានិង បិតាលោកជាកូន ទីពីរ នៅក្នុងគ្រួសារ។
កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់ លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរនៅក្នុងវត្ដនោះ។ ប៉ុន្មានឆ្នាំក្រោយមកលោកបានចាក សិក្ខាបទ ទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់ឳពុកលោក ក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន ២១ឆ្នាំលោកបាន បំពេញឧបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែលដោយមានឧបជ្ឈាយ៍នាម សាស់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចាលោកគ្រូសូត្រឆ្វេង នាម អ៊ុង ជាអនុ ស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់ លោកគ្រូអាចារ្យទិត្យ នៅវត្តអង្គបឹង ចក។ បន្ទាប់មកលោកស្វែងរករៀនវិបស្សនាកម្មដ្ឋានក្នុងសំណាក់លោកអាចារ្យច្រើន កន្លែងទៀត។
លោក បានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកបជីវភាពជាគ្រហស្ថវិញ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផងជាស្មៀនផង។ ដល់ពេល សុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាក សិករធម្មតា។
លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិលោកទាំង គតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះ ភ្លេងនិងជាអ្នកចំរៀងខ្សែដៀវយ៉ាង ចំណានធ្វើអោយកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយ គេ និយមហៅ លោកថា «ភិរម្យង៉ុយ»។ លោកភិរម្យង៉ុយ មានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់ អាវកត្រង់ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។
ពេលដើរទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។ពេលលោកសូត្រកំណាព្យ លោកតែងដេញខ្សែដៀវកំដរ។ ខ្សែដៀវ គាត់ អាចដោះចេញពីគ្នា ហើយដំលើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើ។ ពេលណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោក សាដៀវមកផ្លុំនិងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែ រួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពិរោះ។
ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែងត្រូវបានប្រជាជនអញ្ជើញអោយទៅច្រៀងឬទេសនា ក្នុងពេល មានបុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេ ប៉ុន្ដែដោយសេចក្ដីគោរពស្រលាញ់ ប្រជាជនតែង ប្រមូលបច្ច័យ ស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរ ឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដឧណាលោម ហើយឆ្លៀត ពេលនោះ ដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរភិក្ខុសង្ឃ អំពីបញ្ហផេ្សងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា។ ក្នុងការច្រៀងក្ដីទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុងពេលនោះ មកធ្វើជាប្រធានបទដូច ជាច្រៀង៖
- អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
- អំពីការជ្រើសរើសគូស្រករ
- អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
- អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្មែរ
- អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
- អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាឯង ទាំងគ្រហស្ថ ទាំងអ្នក បួស
- អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ
- អំពីការបាត់បង់ឯករាជ្យ និង អត្ថភាពខ្មែរ
- អំពីការរេចរិលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ៘
កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ នេះបានលឺខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះ ស៊ីសុវត្ថិ បានត្រាស់ហៅលោកអោយចូលគាល់ និងច្រៀងថ្វាយ។ ហ្លូងស៊ីសុវត្ថិពេញព្រះទ័យ នឹង ថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាត អោយលោកចូលបំរើក្នុងក្រុមភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា «អ្នកព្រះភិរម្យភាសាអ៊ូ»ប៉ុន្ដែដោយនៅពេលនោះមានក្រុមរាជ វាំងម្នាក់ឈ្មោះអ៊ូដែរនោះ ទើបហ្លួងស៊ីសុវត្តិ ទ្រង់ត្រាស់អោយហៅថា «ង៉ុយ» វិញដើម្បីកុំអោយច្រលំគ្នា។ ដូច្នេះបានជាលោក មានឈ្មោះ មួយទៀតថា ង៉ុយ ឬ ក្រមង៉ុយរៀងដរាបមក។
កិត្ដិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុនែ្ដបានសាយភាយទៅដល់ប្រទេសថៃ ថែមទៀត។ ស្ដេច សៀមក្រុមព្រះទំរង់រាជានុភាព និងលោកសឺដេសជាតិបារាំងបានចូលគាល់ហ្លួងព្រះស៊ីសុវត្ថិ។ ពេលប្រគំភ្លេងទទួលភ្ញៀវបរទេសនោះអ្នកព្រះ ភិរម្យភាសាអ៊ូហៅង៉ុយ ប្រគំឈ្នះគេខាងខ្សែដៀវ។ កិត្ដិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀម។ ស្ដេចសៀមបានធ្វើរាជសារមកសុំ អញ្ជើញអ្នកព្រះភិរម្យ ភាសាង៉ុយ ទៅច្រៀងថ្វាយឯក្រុងបាងកក។ លោកបានធ្វើដំណើរទៅស្រុកសៀម អស់រយៈពេល៣ខែ ហើយបានទទួល សេចក្ដីរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម។ ពេលនោះស្ដេចសៀមបានប្រទានងារជាភិរម្យភាសា «ផៃរ៉ោះលឿកឺន»និងប្រ ទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។
មានដំណាលថា ក្នុងពេលធ្វើដំណើរត្រលប់ពីប្រទេសសៀមវិញលោកបានឆ្លងកាត់ខេត្ដបាត់ដំបង ពេលនោះ នៅខេត្ដបាត់ដំបងមានអ្នក ចំរៀងមាត់ឯកម្នាក់ ឈ្មោះភិរម្យយូ។ ដោយលឺល្បីថា អ្នកព្រះភិរម្យភាសាអ៊ូពូកែច្រៀង លោកភិរម្យយូក៏មកសុំច្រៀងភ្នាល់។ ភិរម្យយូបាន សួរភិរម្យង៉ុយថា «ភ្នំព្រះសុមេរុនៅឯណា? មានទំហំប៉ុណ្ណា? កំពស់ប៉ុន្មានយោជន៍? ពីនេះទៅ បើវាស់តើមានប៉ុន្មានគីឡូម៉ែត្រ?»។ ព្រះភិ រម្យង៉ុយឆ្លើយថា «បើលោកឆ្ងល់យ៉ាងនេះ តើចង់អោយខ្ញុំឆ្លើយត្រង់ ឬ អោយឆ្លើយកុហក ?» ភិរម្យយូថាបើសួរត្រង់ ត្រូវតែឆ្លើយអោយ ត្រង់ ភិរម្យង៉ុយក៏ឆ្លើយកែដោះសារថា មានប៉ុណ្ណោះគីឡូ ប៉ុណ្ណេះគីឡូម៉ែត្រ ហើយបើគិតពីបាត់ដំបងទៅមានចំងាយផ្លូវប៉ុណ្ណេះទៀតបើភិ រម្យយូ មិនជឿត្រូវទៅមើលចុះ។
ភិរម្យយូព្រមទទួលជឿ ហើយភិរម្យង៉ុយក៏សួរវិញថា «តើពីផ្សារបាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់តើមានប៉ុន្មានគីឡូ? បើ ទៅតាម ទន្លេសាបវិញតើមានប៉ុន្មានគីឡូ ?» ភិរម្យយូ ក៏ទាល់ឆ្លើយមិនរួច ហើយភិរម្យង៉ុយច្រៀងបង្អាប់ភិរម្យយូ យ៉ាងច្រើនថា កន្លែងធ្លាប់ទៅមក ហើយជាប្រទេសរបស់ខ្លួនឯង ភិរម្យយូមិនដឹងទៅហើយ ទៅសង្វាតសួរកន្លែងមិនដែលទៅ បើទោះជាខ្ញុំកុហក ក៏ត្រូវតែជឿខ្ញុំដែរ។ ភិរម្យ ង៉ុយបង្អប់ទាល់ តែភិរម្យយូរទាល់ ចុះពីកន្លែងច្រៀង ហើយប្រជាជនអ្នកស្ដាប់ទះដៃសរសើរភិរម្យង៉ុយយ៉ាងខ្លាំង។
លោកប្រមុខខេត្ដបាត់ដំបង បានប្រគល់រង្វាន់នៃជ័យ ជំនះដល់ភិរម្យង៉ុយ គឺសេះស ១ក្បាលនិងប្រាក់សុទ្ធ ៤០០រៀលទៀត។ ដូច្នេះហើយ បានជាអ្នកច្រៀងនានា មានការញញើតលោកណាស់ មិនសូវមាននរណាហ៊ានច្រៀងតតាំង នឹង ថ្វីមាត់លោក ឡើយមានតែជំទប់សាន់នៅ ឃុំភ្លើងឆេះរទេះ ស្រុកភ្នំពេញ ដែលជាមិត្ដភក្ដិ និង ជាដៃគូរបស់គាត់ម្នាក់ប៉ុណ្ណោះ ទើបអាចតបតនឹងលោកបាន។ ពេលអ្នកចំរៀងទាំងពីរ នេះទៅច្រៀងនៅកន្លែងណា មនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយៗបានភ្លូកទៅស្ដាប់យ៉ាងច្រើន។
នៅពេលក្រោយមកទៀត លោក សឺដេស បាននាំព្រះភិរម្យភាសាអ៊ូទៅជួបលោកស្រី ស៊ុយហ្សាន កាប៉ឺឡែស (Suzanne Karpeles) ដែលជានាយកដ្ឋានវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតនៅភ្នំពេញ។ នៅឆ្នាំ១៩៣០ អ្នកស្រីនាយកសុំអោយព្រះភិរម្យភាសាច្រៀងកំណាព្យរបស់ គាត់ឡើងវិញទាំងអស់ បែបរង្វើលៗ ដើម្បីអោយអ្នកប្រាជ្ញនៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាទុក។ ជារង្វាន់នៅពេលនោះអ្នកស្រី សុយហ្សានបានអោយលោកនូវប្រាក់១រៀលជានិមត្ដរូបនៃកាស្រលាញ់វប្បធម៌អរិយធម៌ខ្មែរ។
ដោយចង់រក្សាទុកស្នាដៃនេះអោយបានយូរអង្វែងសំរាប់មនុស្សជំនាន់ក្រោយ ពុទ្ធសាសនបណ្ឌិត បានចាត់ចែងបោះពុម្ពស្នាដៃរបស់លោក ជាបួនច្បាប់ ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ។ តាមពិតស្នាដៃរបស់លោកមានច្រើន ប៉ុន្ដែគេមិនបានកត់ត្រា ព្រោះលោកតា ង៉ុយ ជាកវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់លោកដែលយើងរកឃើញរហូតដល់សព្វថ្ងៃមាន៖
- ១ - ច្បាប់ល្បើកថ្មី «បទកាកគតិ» ឆ្នាំ១៩២២
- ២ - ច្បាប់កេរកាលថ្មី «បទព្រហ្មគិត» ឆ្នាំ១៩២២
- ៣ - សេចក្ដីរំលឹកដាស់តឿន «បទពាក្យ ៧ ឆ្នាំ១៩៣១
- ៤ - ច្បាប់ប្រដៅទូន្មានប្រុសស្រី បទពាក្យ ៧ មិនដឹងកាលបរិច្ឆេទ
- ៥ - បណ្ដាំក្រមង៉ុយ «បទព្រហ្មគិត គ្មានកាលបរិច្ឆេទ។
ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងទៀត ដែលគេរកមិនឃើញឯកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវពីមុនៗ បានចាត់ ទុកថាជាស្នាដៃរបស់អ្នកភិរម្យភាសាអ៊ូដែរ គឺចំរៀងស្ដីអំពី៖ កតញ្ញូកតវេទី, ត្រែសក្ខណ៍, ចំរៀងស្រីប្រុស…..
អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន លោកមានបុត្រ៦នាក់ សុទ្ធតែប្រុសគឺៈ
- ១ - ឈ្មោះដូង
- ២ - ឈ្មោះចេង
- ៣ - ឈ្មោះចា
- ៤ - ឈ្មោះចិន
- ៥ - ឈ្មោះចុង
- ៦ - ឈ្មោះចេវ
ក្នុងចំណោមកូនគាត់ទាំង៦ នាក់ មានម្នាក់ដែលមានទេពកោសល្យខាងសំនួនវោហារប្រហាក់ប្រហែលគាត់នោះគឺ កូនទី៥ ដែលគេនិយម ហៅថាអាចារ្យចុង។ មានពត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀត ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គម ស្ដើង ដែលគេធ្លាប់លឺឈ្មោះថានាយស្លឹក។ នៅពេលច្រៀងអាយ៉ៃនាយស្លឹក តែងបង្ហាញខ្លួនគាត់ថា «សុ្រកខ្ញុំនៅឯលិចពោចិនតុង កូន អាចារ្យចុងចៅអាចារ្យង៉ុយ។
អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦កើតខែមិគសិរ ព.ស ២៤៧៩ គស ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយជំងឺទល់លាមក។ សង្គមបរិយាកាសនៅកម្ពុជា (ពីឆ្នាំ ១៨៦៥ ដល់ឆ្នាំ១៩៣៦)
នៅក្នុងរយៈពេលជាង៧០ ឆ្នាំនេះ នៅប្រទេសកម្ពុជា គេឃើញមានព្រឹត្ដិការណ៍សំខាន់ៗ ជាច្រើន ដែលធ្វើអោយ មានវិបរិតទូទាំងប្រ ទេស ទាក់ទងដល់គ្រប់វិស័យរបស់សង្គម និង ប៉ះពាល់ដល់ភាពរស់នៅរបស់ប្រជាជនខ្មែរទូទាំងប្រទេស។ ប្រជាជនកម្ពុជាបាត់បង់សិទ្ធិ សេរីភាព និងអ្វីៗដែលខ្លួនធ្លាប់មានពីមុនៗមក ក្នុងឋានៈ ជាម្ចាស់ប្រទេស ចាប់ពីឆ្នាំវក គ.ស ១៨៨៤(១)គឺក្នុងពេលដែលពួកអាណានិគម បារាំង បានប្រើអំណាចរំលោភទាំងកំរោល មកលើអធិប្បតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយលែងទទួលស្គាល់កម្ពុជា ក្នុងលក្ខណៈជា ប្រទេសស្ថិតក្នុងអាណាព្យាបាលរបស់ខ្លួន។ ផ្ទុយទៅវិញបារាំងបានចាប់យកកម្ពុជា ធ្វើជាប្រទេសអាណានិគមរបស់ខ្លួនតែម្ដង។
ចាប់តាំងពីពេលនោះមក គេឃើញមានការសើរើរៀបចំប្រទេសឡើងវិញនូវគ្រប់វិស័យ ទៅតាមប្រពន្ធគ្រប់គ្រង បារាំង ទាំងខាងរដ្ឋ បាលទាំងខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំសិក្សាធិការដូចជា៖
- មានតែងតាំងមន្រ្ដីភាគច្រើនជាជនបរទេស ក្នុងការរដ្ឋបាលអោយត្រួតត្រា ប្រទេសខ្មែរ
- មានការវាស់វែងបែងចែកដីធ្លី និងប្រគល់កម្មសិទ្ធិអោយប្រជាជន ដើម្បី ងាយដកហូតពន្ធដារ
- មានការបោះពុម្ពក្រដាសប្រាក់ថ្មី ជំនួសប្រាក់សុទ្ធ (២)
- ប្រមូលទ្រព្យសម្បត្ដិឃ្លាំងព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួមហៅថា Tresor unique du Royaume (៣)
- ការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌លោកខាងលិចនៅក្នុងប្រទេសរាប់ តាំងពីអក្សរ ភាសា សីល ធម៌រស់នៅ សំលៀក បំពាក់សិល្បៈភ្លេង របាំ រាំច្រៀង៘
ម្យ៉ាងទៀតនៅក្នុងឆ្នាំ១៩១៤ - ១៩១៨ សង្រ្គាមលោកលើកទី១ បានផ្ទុះឡើងនៅប្រទេសអ៉ឺរ៉ុប។ ពិតមែនតែសង្រ្គាមនោះមិនកើតឡើងលើ ទឹកដីរបស់យើង ប៉ុន្ដែផលវិបាកសង្រ្គាមនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជា ជាប្រទេសអាណានិ គមរបស់បារាំង ដូច្នេះឈាមខ្មែរក៏កំពប់ខ្ចាយដោយសារបារាំងធ្វើសង្រ្គាមនៅអ៉ឺរ៉ុបដែរ។ ពេលនោះបារាំងបានចាប់ប្រជាជនខ្មែរបុរសៗអោយ ធ្វើទាហាន ហើយ មួយចំនួនធំត្រូវបានចាត់បញ្ជូនអោយទៅជួយច្បាំងបារាំង។ ទាហានមួយចំនួនបានពលី នៅលើសមរភូមិ ដោយឥតមាន ស្គាល់ឈ្មោះ និង ស្រុកកំណើតរបស់គេឡើយ(៤)។
ប្រជាជនដែលនៅក្នុងស្រុក ត្រូវទទួលរងទុក្ខវេទនាដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ ដោយសារគ្រោះធម្មជាតិ (ទឹកជំនន់ និង រាំង ស្ងួត) បណ្ដាលអោយមានទុរភិក្សជាទូទៅពេញប្រទេស។ ជំងឺតំកាត់កើតឡើង ហើយឆ្លងរាលដាលយ៉ាងរហ័ស ដោយសារខ្វះថ្នាំសង្កូវ។ រីឯ ពួកអាណានិគមវិញគិតតែជំរិតទារពន្ធដារលើមនុស្សសត្វ និងឧបករណ៍ សំភារៈសព្វសារពើ ដើម្បីយកទៅចំណាយក្នុងសង្រ្គាម និងដើម្បី ស្ដារប្រទេសរបស់គេឡើងវិញ ក្រោយពេលសង្រ្គាមបានចប់ទៅវិញ។ ការប្រមូលពន្ធដារលើទំនិញ និង ការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងការខកខាន មិនបានផលិត បណ្ដាលមកពីគ្រោះរាំងស្ងួត នាំអោយមានអតិផរណាទំនិញសព្វសារពើចេះតែឡើងថ្លៃរៀងរាល់ថ្ងៃ។ ទន្ទឹមនឹងព្រឹត្ដិការណ៍ ខាងលើនេះ ពួកឈ្មួញបរទេស និងអ្នកប្រកបមុខរបរលក់ដូរ ឆ្លៀតអោកាសកេងប្រវ័ញ្ចគៃ បន្លំយកចំណេញ ដើម្បីធ្វើមានបានពីលើខ្នងប្រ ជាជនខ្មែរ ដែលភាគច្រើនជាកសិករមិន សូវបានរៀនសូត្រ ទាំងខាងអក្សរសាស្រ្ដទាំងខាងលេខនព្វន្ដ។
១ - នៅក្នុងសៀវភៅឈ្មោះ «រាជាធិបតេយ្យកម្ពុជា និងព្រះរាបូជនិយកិច្ចដើម្បីឯក រាជ្យ(La Monarchie Cambodgiènne et la Croisade Royale pour l’inde-pendancen » សមេ្ដចព្រះនរោត្ដសីហនុ បានរៀប រាប់យ៉ាងពិស្ដារអំពីខ្លឹមសារអនុសញ្ញា ឆ្នាំ១៨៨៤ (ទំព័រ ៥៣ និងបន្ដរបន្ទាប់)។ ឯកសារមហាបុរសខ្មែរ របស់លោក អេង សុត ត្រង់រជ្ជកាលព្រះនរោត្ដមភាគខាងចុង។
២ - នៅមុនសតវត្សទី ១៥ ការផ្លាស់ប្ដូរទំនិញសំខាន់ៗ ក្នុងការលក់ដូរក្នុងស្រុក និងក្រៅ ប្រទេស គេធ្វើអោយមានការផ្លាស់ប្ដូរទៅវិញ ទៅមក ដោយយកទំនិញប្ដូរនិងទំនិញ យកមាសទៅប្ដូរក៏មាន(សៀវភៅ Le Cambodge បោះពុម្ពផ្សាយដោយក្រសួងឃោសនាការនៃរាជ រដ្ឋាភិបាលកម្ពុជាភ្នំពេញ ឆ្នាំ១៩៦២) កំណត់ហេតុ ស្ដីអំពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា របស់ចូវតាក្វាន់ (Memoires Takouan; Oeuvres postumes de Paul Pelliot Adrien -Maison-Neuvre Paris 1951) សីលាចារឹកស្ដុកកក់ធំ ឯកសារមហាបុរស លុះមកដល់ ឆ្នាំ១៥៩៥ ក្នុងរដ្ជកាលព្រះសត្ថាទីមួយ គេបានរកឃើញមានប្រាក់ដែលបោះចាយលើកដំបូង។ រហូតមកដល់រជ្ជកាលព្រះអង្គឌួងទើបមាន ការបោះប្រាក់ចាយសាជា ថ្មីក្នុងរវាងឆ្នាំ ១៨៤៧ ត្រង់រជ្ជកាលព្រះអង្គឌួង)។ សៀវភៅ La Monarchie Cambod-giènne និងសៀវភៅ Le Cambodge ដូចបញ្ជាក់ខាងលើ…។
៣ - បារាំងបានប្រមូលសម្បត្ដិព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម នោក្នុងឆ្នាំ១៨៩១ សូមអានឯកសារមហាបុ រសខ្មែរ។
៤ - កាលពីមុនឆ្នាំ១៩៧៥ គេឃើញមានរូបសំណាកធ្វើអំពីស្ពាន់យ៉ាងធំតំកល់កណ្ដាលសួន នៅខាងកើតស្ថានទូតបារាំង ត្រង់ម្ដុំវត្តចិនដំ ដែក ដែលគេនិយមហៅថារូបពី។ រូបសំណាកនោះ បារាំងបានសាងដើម្បីអុទ្ទិសចំពោះទានហានបារាំង និងខ្មែរដែលបានពលី ជីវិតក្នុងការជួយ ច្បាំងបារាំង។ ក្រោយឆ្នាំ១៩៧៥ ក្នុងពេលដែលខ្មែរក្រហមឡើងកាន់ អំណាច រូបសំណាកនេះ ត្រូវបានគេកំទេចចោលទាំងស្រុង។

ជិវប្រវត្តិបុគ្គលសំខាន់
គតិលោក ភាគ១(ត)
រឿងតាថេន និង សិស្សបីនាក់
ឯរឿងចៅសននោះ ដើមឡើយមានសាមេណរ១អង្គ អ្នកស្រុកគេតែងហៅ លោកតាថេន លោកតាថេននោះជានេនខ្ជីខ្ជា លួចមាន់វត្ត ស្ងោរផឹកស្រាស៊ីបាយល្ងាចតែរឿយៗ មានមនុស្ស៣នាក់រួមចូលផឹកស៊ីជាមួយផង។ លុះនៅយូរមកតាថេន រកប្រាក់ នឹង ទិញស្រាពុំបាន ហើយគិតកែ្រងនៅយូរទៅ អ្នកស្រុកគេដឹងថានេនផឹកស្រាគេនឹងបេណ្តញបំបរចាកអារាម ទើបនិយាយពិគ្រោះគ្នា នឹង មនុស្សទាំង៣
នាក់នោះថា យើងនៅក្នុងស្រុកធំនេះ អត្តខាត់ប្រាក់ចាយណាស់ ឧបាសកឧបាសិកា ញោមវត្តនេះ គេក៏ពុំមានសទ្ធាធ្វើបុណ្យធ្វើទាន នឹង យើងឡើយ។ បើដូចេ្នះ គួរយើង ចេញទៅស្រុកក្រៅ ដើរកកែខៃកុហកបញ្ឆោតអ្នកស្រុកស្រែចំការ ដោយឧបាយកល ផ្សេងៗ គឺអញធ្វើជាលោកធុតង្គរុក្ខមូល ចៅឯង៣នាក់ ធ្វើជាកូនសិស្សឧបដ្ឋាកដើរ តាមក្រោយ ដើរនិយាយបញ្ចុះបញ្ចូលបបួលពួកអ្នកព្រៃអោយគេជឿថា អញវិសេស គេក៏និមន្តធ្វើបុណ្យទាន បានចតុប្បច្ច័យ ហើយសូមយើងកែខៃទិញបាយ ទិញស្រាផឹក ទៅតាមកាល។
ឯមនុស្សទាំង៣នាក់នោះ ក៏យល់ព្រមតាមតាថេន ក៏រៀបរកឆ័ត្រមុងធុតង្គ នូវ គ្រឿងបរិក្ខារបានព្រមហើយ ទើបនាំមនុស្ស៣នាក់នោះ ចេញចាកស្រុកធំ ដើរទៅ កាន់ស្រុកលើ តាថេនក៏កែ្លងខ្លួនជាលោកសង្ឃធុតង្គដោយព្រៃ ដល់វេលាព្រឹកក៏ចូល ទៅបិណ្ឌបាតក្នុងស្រុកតាមលំដាប់ផ្លូវ ឯបណ្តាមហាជន អ្នកស្រុក ក្រៅកាលបើបាន ឃើញតាថេននោះហើយ ក៏នឹកស្មានថាជាលោកសង្ឃរុក្ខមូលដោយសុចរិត ទើបនាំ គ្នាដាក់បាតប្រគេនចតុប្បច្ច័យផ្សេងៗ អ្នកខ្លះនិមន្តឆាកមហាបង្សុកូល អ្នកខ្លះនិមន្តដារ ឆាន់ធ្វើបុណ្យផ្សេងៗ តាមសទ្ធា អ្នកកាន់ព្រះពុទ្ធសាសនា។ តាថេនបានលាភសក្ការៈ ហើយ ក៏ធ្វើជាសង្រួមអិន្រ្ទីយស្រគត់ស្រគំ ពុំសូវនិយាយស្តីអ្វីច្រើនឡើយ។
ឯមនុស្ស៣នាក់នោះ តែទៅដល់ទីណាវាក៏នាំនិយាយសរសើរអួតគុណតាថេន ប្រាប់អ្នកស្រុកនោះថា លោកគ្រូយើងនេះ លោកវិសេស ខាងផ្លូវក្នុងពេកណាស់ ទាំងទឹកមន្តក៏ពូកែ ចេះទាំងយឹតមើលហួយ មើលប៉ោក៏ឆុតឆាប់ តែលោកជាអ្នកសន្ដោស មិនមានចិត្តលោភោ ទេ បើអ្នកណាត្រូវចិត្តលោក លោកក៏ប្រោសអោយទានបានសំរេចប្រយោជន៏គ្រប់ប្រការ ពួកយើង៣នាក់ ក៏ឧស្សាហ៏ដើរតាមលោកទាំងម្ល៉េះ នេះ ព្រោះឃើញសិល្បវិជ្ជា ការនោះមែនទែនណាស់។
ឯពួកមហាជនទាំងឡាយ កាលបើបានស្តាប់ពាក្យអ្នកទាំង៣នាក់ ស្រដីអួតតាថេនដូច្នោះហើយក៏ជឿតាម ទើបនាំគ្នានិមន្តតាថេនសូត្របូជា ព្រះគ្រោះ ខ្លះសូមទឹកមន្ត ខ្លះសូមខែ្សក ខែ្សចង្កេះខ្លះ តាថេនក៏បានលាភសក្ការៈបរិបូណ៌ដោយ ពួកអ្នកក្រៅរាប់អាន តែដល់ពេលយប់ស្ងាត់ ចៅ៣នាក់ វាទៅលួចទិញស្រាទិញបាយមកលៀងគ្នាក្នុងព្រៃតាមវិស័យកិរិយាពាល។
ឯតាថេននិងអ្នក៣នាក់ វាប្រព្រឹត្តការកោងយ៉ាងនេះរៀងៗទៅតាមផ្លូវ។ លុះថ្ងៃ១ តាថេននាំគ្នាទាំង៣នាក់ដើរទៅដល់ភូមិគោក១ ទើបចូល ទៅកាន់ភូមិនោះ ហើយទៅអង្គុយក្រោមម្លប់ដើមស្វាយខាងជើងភូមិ។ ឯចៅ៣នាក់ វានាំគ្នាចូលទៅក្នុងភូមិនិយាយឃោសនាប្រាប់អ្នកស្រុក ថា លោកធុតង្គនិមន្តមកគង់នៅខាងជើងភូមិនោះឯង បើបងប្អូនត្រូវការប្រាថ្នាការអ្វីៗ ក៏អញ្ជើញយកទឹកតែ ស្ករស ស្លាបារីទៅប្រគេនលោក ចុះ លោកនិមន្តមកនេះ គឺមកចង់ប្រោសសត្វហើយ អ្នកណាចង់បានខែ្សក ខែ្សចង្កេះ ទឹកមន្តការពាររោគអាសន្ន កម្មផ្សេងៗ ក៏សូមអញ្ជើញ ទៅរកលោកអោយឆាប់ចុះ។
ឯបណ្តាមហាជនប្រុសស្រី នៅទីភូមិនោះលុះលឺថា លោកធុតង្គរុក្ខមូលវិសេស មកដូច្នេះហើយ ខ្លះក៏បានស្លាបារី ខ្លះក៏បានទឹកក្ដៅ ទឹក ត្រជាក់នាំគ្នាទៅរកតាថេន ដល់ហើយក៏ថ្វាយបង្គំសួរទទួលបដិសណ្ឋារៈ ប្រគេនទឹកស្រង់ទឹក ឆាន់ ស្លាម្លូភេសជ្ជៈតាមសទ្ធា ហើយសំពះសួរ ថា ព្រះករុណាម្ចាស់និមន្តមកពីស្រុកណាព្រះករុណា។ តាថេនឆ្លើយថា៖
- ចំរើនពរអាត្មាភាពនេះនៅក្នុងក្រុងចេញមកធុតង្គយូរខែហើយទើបតែថ្ងៃនេះ មានហេតុជាការមិនស្រួលនៅភូមិស្រុកញាតិញោមនេះ បានជាអាត្មាភាពខំឧស្សាហ៍ដើរមកនេះ។
ឯពួកអ្នកស្រុកនោះលុះលឺតាថេនថា ដូច្នេះហើយ ក៏កើតសេចក្តីសង្ស័យឡើងគ្រប់គ្នា ទើបនាំគ្នាសួរតបថា៖
- ករុណាម្ចាស់,មានពុទ្ធដិកានេះយល់ប្លែកពេកណាស់ចុះលោកម្ចាស់ យល់ហេតុភូមិ យើងនេះមិនស្រួលយ៉ាងណា? តាថេនថា៖
- ញាតិញោមអើយ, អាត្មាអង្គុយធម៌យប់មិញនេះ ក៏ឃើញហេតុអន្តរាយ នឹង កើតមានដល់ញាតិញោម ក្នុងភូមិនេះទាំងអស់គ្នា គឺឃើញ ថា ភូមិនេះនៅតែ៧ថ្ងៃទៀត នឹងមានអសនីបាត គឺរន្ទះបាញ់មកត្រូវ ភូមិនេះដល់នូវសេចក្តីវិនាសសូន្យទាំងភូមិជាម្តង អាត្មាគិតអាណិតដល់ ញាតិញោមរាល់គ្នាណាស់ បានជាខំឧស្សាហ៍មកនេះ ប្រាថ្នា នឹង ប្រាប់សេចក្តីនោះអោយញាតិញោមបានដឹងខ្លួនជាមុន ថាបើញោមឯណា ចង់អោយរួចអំពីកាឡកិណីសេចក្តីវិនាសនោះមានតែរើផ្ទះសំបែងចេញអំពីទីចាស់ទៅតាំងនៅភូមិក្រៅជាថ្មីទៀត នោះទើបបានផុតភ័យអំពី អសនីបាតនោះបាន។

ឯបណ្តាមហាជនទាំងឡាយនោះ លុះលឺតាថេនថាដូច្នេះហើយ ក៏កើតសេចក្តីភិតភ័យទាំងអស់គ្នា ទើបតបថា សូមទានករុណាម្ចាស់ បើដូច្នេះសេចក្តីភ័យនោះ នឹង មានដល់យើងខ្ញុំហើយ តែថាការដែលថារើផ្ទះសំបែងអំពីភូមិនេះចេញទៅនោះ យល់ថាជាការលំបាកណាស់ បើដូច្នេះករុណាម្ចាស់ នឹងមានឧបាយកលល្មមឧបទេស កែខៃសេចក្តីអន្តរាយអំពី រន្ទះនោះជាបានខ្លះឬទេ ឱ! ញាតិញោមចង់គិតកែខែឧប ទេសនោះ ចាំអាត្មាអង្គុយធម៌មើលសិន ថាហើយ តាថេនតាំងឧជទៀនធូប ហើយតាំងសមាធិអង្គុយធ្មេចភ្នែកបានតិច ក៏បើកភ្នែកហើយថា បានញោម តែត្រូវខាតទុនខ្លះទើបអាចធ្វើបាន។ ករុណាម្ចាស់មិនអីទេ ទោះបង់ខាតធនធានប៉ុន្មានៗ ក៏មិនថាដែរ ធ្វើមេ្តចឯងដល់នូវសេចក្តី វិនាសហើយ សូមនិមន្តលោកគ្រូម្ចាស់បង្គាប់ចុះ។ តាថេនក៏ធ្វើជាមាយាហើយប្រាប់ថា អោ! ញាតិញោមអើយ អាត្មានេះជាសង្ឃផង នឹង បង្គាប់បញ្ជាទៅក៏ដូចជាមិនគួរ នឹង ភេទឯងជាសមណៈនោះសោះ ត្បិតភ្លើងរន្ទះនោះតាមបាលីថា អសនី គឺថាអសុរាប្រែថាយក្ខខ្មោចនោះ វាគាប់ចិត្តតែនិងស្រា បាយសាច់ញាំភ្លាមាន់ស្ងោ ររៀបបូជាពលិការវា ហេតុនោះបានជាអាត្មាទាស់ណាស់ ព្រោះឯងជាលោកសង្ឃ។ ករុណា ម្ចាស់ កុំព្រួយព្រះហរិទ័យឡើយនិមន្តបង្គាប់ចុះ យើងខ្ញុំនឹងធ្វើតាម។
តាថេនបានឱកាសដូច្នេះហើយ ក៏អោយធ្វើរោងពិធី១ខ្នង នៅក្រៅភូមិហើយអោយធ្វើរាជវ័តិ ទង់ ឆ័ត្រ ស្លាធម៌ បាយសី ជមចារ គ្រឿង ចំអាប បង្អែមផ្សេងៗ យកទៅតាំងនៅរោងពិធី។ ឯមនុស្សទាំងឡាយ ក៏នាំគ្នាធ្វើតាមពាក្យតាថេននោះសព្វប្រការ ឯតាថេនក៏នាំគ្នា៣នាក់ ចូលទៅក្នុងរោង ហើយយកអំបោះចងព័ទ្ធសីមា៧ជាន់ ហើយប្រាប់អ្នកស្រុកថា ញាតិញោមទាំងអស់នេះ សុទ្ធសឹងជាមនុស្សមានគ្រោះធំ ត្រូវតែនៅក្រៅរោងពិធីនេះ តាថេនថាហើយទើបសរសេរសំបុត្របិទនៅមាត់ទ្វារនោះថា កុំអោយនរណាចូលក្នុងរោងពិធីនេះឡើយ ថាបើ នរណាកាត់អំបោះសីមាកន្លងចូលដល់ ក្នុងរោងហើយអ្នកនោះ នឹង ទៅជាឆ្កួតឈឺស្លាប់កើតវិបត្តផ្សេងៗ។ បណ្តាអ្នកស្រុកធ្វើតាមតាថេន ហាមទាំងអស់ នាំគ្នាហាមកូនចៅកេ្មងតូចធំ កុំអោយចូលទៅក្នុងរោងពិធីនោះ។
ឯតាថេនបានអោកាសស្ងាត់ហើយ ក៏នាំគ្នាទាំង៣នាក់ ស៊ីបាយផឹកស្រាតាមអំពើពាល លុះស្រវឹងស្រាខ្លាំងក៏តាំងនិយាយកោកៗ ប្រកែកគ្នា ទៅវិញទៅមក គឹកកងក្នុងរោង លុះដល់នៅបានពីរបីថ្ងៃមានកេ្មងប្រុសម្នាក់អាយុ ១៤ ឬ១៥ឆ្នាំឈ្មោះចៅ សន កេ្មងនោះវាទៅឃ្វាលក្របីនៅ វាលស្រែ។ ដល់ពេលថ្ងៃល្ងាចត្រជាក់ ចៅសន វាដេញក្របីទៅផ្ទះបរទៅខាងរោងពិធីនោះ បានលឺសំលេងចៅពាលទាំង៤នាក់ផឹក ស៊ីប្រកែក គ្នាកោកកាកដូច្នេះហើយ ចៅសនគិតថាសំលេងយ៉ាងនេះ ទំនងជាមនុស្សស្រវឹងស្រា យ៉ាងលោកសង្ឃនោះផឹកស្រាទេដឹង បើដូចេ្នះគួរអញ លបទៅមើលអោយជាក់ច្បាស់ ទោះវាឆ្កួត ឬ ឈឺចាប់យ៉ាងណាក៏តាមចុះ អញប្រថុយលបមើល គិតហើយក៏ដើរលបចូលទៅដល់ប្រប ជញ្ជាំងរោង ហើយលួចបើកស្លឹកត្នោតដែលបាំងនោះគន់មើលទៅក្នុងរោង ក៏ឃើញចៅពាលទាំង៤នាក់ អង្គុយដំកងគ្នាស៊ីបាយ ផឹកស្រា ដោយអំពើពាល។ ចៅសនឃើញច្បាស់ហើយក៏នឹកថា យីអាដែងអស់នេះ ផឹកស្រាស៊ីបាយល្ងាចទេតើពុទ្ធោៗ ឱ ម៉ែឳអញទៅជឿអាពួកនេះ ឆ្កួតទទេ ទាំងអ្នកស្រុកក៏ជឿចុះចូលវា អោយវាបញ្ឆោតអស់ខ្លួនមែនហើយ បើដូច្នេះគួរអញ ទៅប្រាប់ម៉ែឳអោយគាត់បានដឹងផងចុះ គិត ហើយក៏ដើរថយចេញម្នីម្នារត់ត្រង់ទៅផ្ទះ បានឃើញម្តាយនៅលើផ្ទះ ចៅសនក៏ប្រាប់ម៉ែ ម៉ែ! ម៉ែឯងទៅជឿអីលោកសង្ឃធុតង្គនោះមិនពិត ជាលោកសង្ឃល្អទេ វាកែ្លងក្លាយទេម៉ែ ខ្ញុំបានឃើញវាផឹកស្រា ស៊ីបាយល្ងាចអំបាញ់មិញនេះឯង។
ឯនាងជាម្តាយបានលឺពាក្យកូនប្រាប់ដូច្នេះហើយ ក៏ពុំមានសតិសម្បជញ្ជៈ នឹងត្រិះរិះអោយច្បាស់លាស់ដោយជឿពាក្យតាថេនថា នរណា កាត់សីមាចូលក្នុងរោងពិធីលោក អ្នកនោះនឹងឆ្កួតប្រាកដ ទើបកើតភិតភ័យតក្កមាហើយសួរថា «ចៅសន ឯងចូលទៅក្នុងរោងពិធីលោក ឬអី?» ចៅសនថា «បាទខ្ញុំបាទលួចលបចូលទៅឃើញ វាកំពុងតែផឹកស៊ីទាំង៤នាក់ណា៎ម៉ែ» ម្តាយថា «ឱ កូនអើយ លោកបានហាមទាំង អស់គ្នាថា កុំអោយនរណាចូលទៅក្នុងសីមារោងពិធីលោក ឥឡូវកូនឯងចូលទៅនោះ ត្រូវដូចលោកថា អ្នកណាចូលហើយអ្នកនោះនឹង ឆ្កួតមិនខាន ឥឡូវឯងឆ្កួតហើយ តើកូនគួរអីទៅថាលោកសង្ឃផឹកស្រានោះ លោកជាអ្នកដើរធុតង្គវិសេសណាស់។
ចៅសនប្រកែកថា «ម៉ែឯងមិនជឿខ្ញុំឬ? ខ្ញុំបានឃើញច្បាស់នឹងភ្នែកហើយ អាដែងទាំង៤នាក់នោះ វាមកកែ្លងបញ្ឆោតគេយកលាភទេ អ្នក ណាទៅជឿវាក៏គង់ នឹង ខូចខ្លួន។ ឯនាងម្ដាយមិនស្តាប់ ចេះតែថា អាឯងចូលក្នុងសីមាលោកវាឆ្កួតមែនហើយ។ ឯបណ្តាពួកញាតិនៅជិតខាង បានលឺចៅសននិងម្តាយប្រកែកគ្នាដូច្នេះហើយសឹងឆោឡោឡើងទៅសួរថា ម្តេចចៅសនវាចូលទៅក្នុងសីមាលោកនោះឬអី? នាងម្តាយក៏ ប្រាប់ទៅថា អើឯងអើយវាចូលទៅក្នុងសីមាលោក ឥវាឆ្កួត វរណាស់ទៅតាំងតែជេរលោកសង្ឃនោះផ្សេងៗ។
ឯពួកញាតិក៏នាំគ្នាស្តីបន្ទោសចៅសន ហើយថាឆ្កួតមែនហើយ ធ្វើម្តេច នឹង រកគ្រូឯណានឹងមើលបាន។ ឯចៅសន លឺពួកញាតិបន្ទោស ដូច្នេះហើយ ក៏ខឹងណាស់ តាំងជេរដាសពាសទៅ ដល់ប្រកែកនឹងគេមិនឈ្នះ វាក៏យំផងព្រោះដោយសារកេ្មង ឯពួកញាតិក៏រិតតែជឿថា ចៅសនឆ្កួតមែន គឺពីដើមគ្រាន់តែថាលោកសង្ឃផឹកស្រា ឥឡូវ វរខ្លាំងតាំងយំជេរគេឯងតែផ្តាស មិនស្គាល់ចាស់កេ្មងផង ឯនាងម្តាយនោះ ក៏ភិតភ័យ ទើបរត់ទៅឯរោងពិធីតាថេន ដល់ហើយស្រែកហៅទៅថា «ឱ ករុណាម្ចាស់សូមេមត្តាប្រោសសត្វ សូមទាននិមន្តចេញមកខាង ក្រៅរោងសិន ត្បិតសត្វកើតវិបត្តិហើយ ព្រះគុណម្ចាស់»។
ឯតាថេន លឺនាងសិកា និមន្តអោយចេញដូច្នេះ ក៏ស្ទុះម្នីម្នាជូតមាត់ជូតកស្អាតហើយតាំងគ្រងចីវរជាបរិមណ្ឌលពាក់ ផ្គាំកាន់ឈើច្រត់ដើរ លបៗចេញមកក្រៅហើយសួរ «កើតអីញោម បានជាភិតភ័យ រលះរលាំងយ៉ាងនេះ។ នាងសិកានោះ ក៏អង្គុយលុតជង្គង់ប្រណម្យដៃទូលថា «លោកម្ចាស់ឥឡូវនេះចៅសនកូនខ្ញុំករុណាវាចូលមកក្នុងសីមាលោកម្ចាស់ ឥឡូវកើតវរ ទៅជាឆ្កួតពុំដឹងអី ចេះតែសែ្រកយំជេរគេឯងពាស ទៅជេរត្រូវទាំងលោកម្ចាស់ផង»។ តាថេនឆ្លើយថា «ញោម អាចក្តី (អាចក្តី អ្នកដឹងសេចក្តីខុសត្រូវ ពាក្យបព្វជិតនិយាយជំនួសឈ្មោះ ខ្លួន និយាយទៅរកគ្រហស្ថ ដូចពាក្យអាត្មាដែរ ឥឡូវមិនឃើញមានប្រើពាក្យអាចក្តីនេះទេប្រើ អាត្មាវិញ) បានហាមហើយថា កុំអោយប្រហែស អោយហាមកូន ហាមចៅកុំអោយវាចូលក្នុងសីមាពិធីនេះ កែ្រងវាកើតហេតុឥឡូវមែនៗ ដូចពាក្យអាចក្តីថា ចុះឥឡូវនេះវានៅឯណាកូន ញោមនោះ។ ករុណាម្ចាស់វានៅឯផ្ទះខ្ញុំករុណាឯនោះ។ អើបើដូច្នេះ ញោមទៅនាំខ្លួនវាមកឯរោងពិធីនេះ អាចក្តី នឹងមើលរោគឆ្កួតនោះណា៎ ញោម នែញោម ពាក្យចាស់លោកថាបន្លាមុត តោងយកបន្លាជោះ ទឹកចូលត្រចៀកតោងយកទឹកចាក់ រោគឆ្កួតកើតមកពីរោងពិធី តោងមក មើលរក្សា ឯរោងពិធីទើបសះស្បើយបាន។
ឯនាងសិកានោះក៏សំពះលាតាថេន វិលទៅពឹងបងប្អូនប្រុសៗ ៣-៤នាក់អោយជួយចាប់យកខ្លួនចៅសនមកប្រគល់អោយតាថេន។ ឯចៅ សននោះត្រូវគេចាប់ដឹកនាំទៅដូច្នោះ ក៏រិតតែខឹង នឹង ពួកញាតិតាំងបំរះននៀលជេរគេជេរឯង ហើយយំទៅតាមភាសាកេ្មង តែធន់ពុំបាននឹង កំលាំងមនុស្សចាស់គេក៏នាំគ្នាចាប់សែងពនាំទៅដល់រោងពិធីនោះ។ ឯតាថេនក៏បបួលគ្នាទាំង៣នាក់ចេញមកក្រៅរោងហើយទទួលយកចៅ សនចូលទៅក្នុងរោង តាថេនក៏ប្រាប់ទៅថា ញោមទាំងអស់គ្នាសុទ្ធតែជាអ្នកមានគ្រោះ នឹង នៅជិតរោងពិធីនេះពុំបាន កែ្រងខ្មោចព្រាយអសនី នោះវាចូលរូប អាត្មានឹងស្រោចទឹកមន្តចៅសន ហើយខ្មោចដែលនៅក្នុងរូបចៅសន វានឹងស្រែកជាខ្លាំងពុំខាន បើដូច្នេះ ចូរញាតិញោមទាំង អស់គ្នា ចៀសចេញទៅផ្ទះវិញអោយឆាប់ កុំនៅយូរកែ្រង ខ្មោចវាចូល ឯរូបចៅសននេះមិនអីទេ តែស្អែកខានស្អែកគង់ នឹង ជាមិនខាន។
ឯពួកញាតិចៅសនលឺតាថេនថាដូច្នោះ ក៏នាំគ្នាសំពះលាលោកតាថេនវិលទៅផ្ទះទីទៃៗទៅ។ ឯតាថេនចូលទៅក្នុងរោងពិធី ហើយអោយគ្នា បីនាក់នោះចងចៅសនខ្ជាប់នឹងសសររោង តាំងកាន់រំពាត់ផ្តៅទាំង៤នាក់ ហើយកំហែងសួរចៅសនថាអើ អាសនអាឯងថា ឃើញអញផឹក ស្រាមែនឬដូចេម្តច? ចៅសនឆ្លើយថា អើមែនខ្ញុំឃើញលោកតាឯងផឹកស្រា ស៊ីបាយល្ងាចប្រាកដទាំង៤នាក់។ ពួកទាំងនោះក៏កើត ទោសោ ហើយវាយចៅសន៤-៥រំពាត់ ចៅសនក៏សែ្រកយំដោយសំលេងខ្លាំងៗ ទាំង៤នាក់ក៏សាកសួរទៀតថា ដូចម្តេចអាសនឯងថា ពួកយើងផឹកស្រា មែនឬដូចម្តេច? ចៅសនថា អើអាឯងផឹកស្រាមែន អញឃើញច្បាស់នឹងភ្នែកអញហើយ។ អា៤នាក់ក៏រឹតតែវាយខ្លាំងលើសមុន។ ចៅសន បាននូវសេចក្តីវេទនា ឈឺចាប់ពន់ពេកណាស់ ដល់ក្រោយទើបគិតថា ឱអញនេះជាមនុស្សកេ្មងម្នាក់ឯង គេឆ្កួតពេញស្រុកទៅហើយតែឯង មិនធ្វើឆ្កួតតាមគេនោះ អាដែងពួកពាលនេះវានឹងវាយអញដល់សេចក្តីស្លាប់មិនខានឡើយ។ ណ្ហើយចុះតោងធ្វើជាឆ្កួតតាមវាទៅចុះ ទើប រក្សាខ្លួនសុខបាន ចៅសនគិតដូច្នេះហើយ ទើបលើកដៃសំពះតាថេនហើយ សាសព្ទប្រាប់ទៅថា ករុណាម្ចាស់ ខ្ញុំករុណានេះឆ្កួតពិតមែនហើយ សូមទានប្រោសអត់ទោស ខ្ញុំឆ្កួតមិនដឹងខ្លួនមិនដឹងប្រាណទេព្រះគុណ បានជាថាព្រះគុណផឹកស្រា នោះគឺព្រះគុណពុំមែនឆាន់ស្រាទេ ខ្ញុំឆ្កួតមែន ហើយ ឥឡូវខ្ញុំដឹងខ្លួនជាសះស្បើយហើយ រាងចាលហើយ ពីនេះទៅទៀត ខ្ញុំមិនថាព្រះគុណផឹកស្រាទេទាន។ តាថេនថា អើបើឯងលែងថា អញផឹកស្រា រាងចាលហើយអញក៏លែងវាយឯងតែត្រឹមនេះ។
ករុណា ខ្ញុំព្រះករុណាលែងថាព្រះគុណឆាន់ស្រាហើយអំពីថ្ងៃនេះតទៅ ករុណាម្ចាស់។ អើបើមែនដូច្នេះអញក៏លែងវាយឯង បើឯងនៅតែ ថាអញៗ ក៏វាយឯងទាល់តែស្លាប់។ ថាហើយតាថេនក៏អោយស្រាយចំណងចៅសន ឃាត់ឃាំងចៅ សនមិនអោយចេញទៅក្រៅរោង។ ឯចៅសនសោតទល់ចំណេះ ក៏នៅបំរើអា៤នាក់នោះទៅតាមអធ្យាស្រ័យ លុះថ្ងៃគំរប់៧ ជាពេលយប់ស្ងាត់ចៅសនក៏ដេកលក់ទៅ។ ឯចៅ ពាល៤នាក់នោះតាំងរើគ្រឿងកំណល់ពិធីយកប្រាក់ យកសំពត់ ផ្តិល ជើងពាន វេចសំពាយហើយ ក៏នាំគ្នាលបរត់ចេញចាកស្រុកនោះទៅ កាន់ស្រុកដទៃទៅ។
លុះវេលាព្រឹកចៅសនភ្ញាក់ឡើង ស្រាប់តែស្ងាត់ឈឹងទាំងរោង មើលទៅគ្រឿងតាំងពិធីនោះ ក៏បាត់អស់រលីងគ្មានសល់ដល់តិចឡើយ ចៅសន ក៏ដឹងថាតាថេនលួចរបស់ទ្រព្យរត់ទៅអស់ហើយ ទើបចៅសនដើរចេញចាករោងចូលទៅផ្ទះអាត្មា។
ឯបណ្តាញាតិមិត្តឃើញចៅសនដើរមកដូច្នាះហើយ សួរថា ដូចម្តេចទៅ ជីសនអើយរោគនោះបានស្រាកស្រានធូរខ្លួនប្រាណខ្លះហើយ ឬដូចម្តេចទៅ? ចៅសនក៏តបថា នៅឡើយ តែថា ឥឡូវនេះអំពើចំកួតនោះ វានៅលើអ្នកស្រុកទាំងអស់គ្នា អើឯងជាៗសោះ គេឆ្កួតពេញ ទាំងស្រុក ក៏ត្រលប់ថាឯងឆ្កួតវិញ អើមីងមា យាយតាទាំងអស់គ្នាទៅជឿអាមនុស្សពាលនោះទុកជាគ្រូ ថាលោកធុតង្គរុក្ខមូលវិសេសណាស់ ឥឡូវគ្រឿងប្រដាប់ដែលតាំងពិធីពលីការនោះ លោកធុតង្គទោះបន្លុង ឆាកយកទៅអស់ហើយអោយអញ្ជើញទៅមើលចុះ។ ថាហើយចៅ សនក៏ដើរត្រង់ទៅផ្ទះ ឯបណ្តាអ្នកស្រុកបានលឺចៅសនថាដូច្នេះហើយ ខ្លះក៏សង្ស័យថា កែ្រងពិតដូចពាក្យចៅសនថាឬ ទើបនាំគ្នាទៅឯរោង ពិធី ស្រាប់តែឃើញស្ងាត់ឈឹងសូន្យ ក៏ចូលទៅក្នុងរោង យល់របស់ទ្រព្យខ្លួននោះវិនាសអស់ទៅ ដោយដៃមនុស្សពាលទាំង៤នាក់នោះឯង ហើយទើបនាំគ្នាមកផ្ទះទីទៃៗកើតសេចក្តីវិប្បដិសារីរលឹកទោស អាត្មា ឃើញថាជាមនុស្សឥតបញ្ញា ទៅជឿពាលអោយវាបញ្ឆោតបាន គឺ ខ្លួនឆ្កួតប្រាកដ ចៅសនគ្នាជាសោះក៏នាំគ្នាជឿថាឆ្កួតវិញ។
ចប់និទានតាថេនតែប៉ុណ្ណេះ
ចប់គតិលោកភាគ១ ដោយបរិបូណ៌
ចប់គតិលោកភាគ១ ដោយបរិបូណ៌
សូមអរគុណ http://www.khmer-kulturzentrum.ch
គតិលោក ភាគ១(ត)
រឿងពាលសង្រួមហួសប្រមាណ
ដូចនិទានពីតាបស១រូប ទៅតាំងអាស្រមកុដិនៅខាងជាយពៃ្រ១ នៅទៀបជនបទនោះមានឧបាសកម្នាក់ ជាអ្នករាប់អានតាបសនោះ បាន ថ្វាយខ្លួនជាអ្នកឧបដ្ឋាកជាអ្នកបំរើ។ ឯតាបសនោះតែងចូលទៅកាន់ត្រកូលនោះរឿយៗ លុះនៅយូរមក ឧបាសកនោះយកប្រាក់១ហឹបទៅ ផ្ញើទុកនឹងតាបស។
ឯតាបសក៏អោយឧបាសកកប់ហឹបប្រាក់ទុកក្នុងទី១ ដ៏សមគួរខាងទីអាស្រមនោះឯង ដល់យូរបន្តិចមក តាបសនោះកើតលោភចេតនា ទើបគិតថា អាត្មាអញនេះមកបួស ខំប្រព្រឹត្តរក្សាសីល ក៏យូរឆ្នាំណាស់ហើយ មគ្គក៏មិនបានដល់ ផលក៏មិនបានសំរេចទាំង ឈានទៀតក៏មិនកើតម្តងសោះ បើដូច្នេះគួរតែអញសឹក ចេញចាកសិក្ខាទៅជាឃរា វាសវិញ គិតប្រកបការរកស៊ីយល់ជាប្រសើរជាង ឯប្រាក់ដែលឧបាសកគេផ្ញើ នោះ អញ នឹង លួចយកទៅធ្វើជាដើមទុនប្រកបការខាងផ្លូវលោកិយបានហើយ តែនឹងលួច យកទៅឥឡូវនេះ ឧបាសកជាម្ចាស់គេ នឹង តាមតវ៉ាចោទថា អាត្មាអញលួច បើដូចេ្នះ មានតែគិតលួចជាការបង្វែងដាន កុំអោយម្ចាស់គេនោះសង្ស័យនឹងខ្លួនអញបាន។
កាលបើតាបសគិតយល់ឧបាយ១ដូច្នេះហើយ ទើបកកាយយកហឹបប្រាក់អំពីទីនោះ នាំទៅកប់ទុកទីដទៃ ដើម្បីមិនអោយម្ចាស់ប្រាក់សង្ស័យ នឹងខ្លួន លុះកប់លាក់ហឹបប្រាក់ នោះហើយតាបសក៏រៀបគ្រឿងបរិក្ខារ ដាក់សំពាយស្ពាយដើរទៅកាន់ផ្ទះឧបាសក ឯឧបាសក បានយល់តាបសមកដូច្នេះហើយក៏រៀបទីអាសនៈដ៏សមគួរហើយ និមន្ត តាបសឡើងទៅលើគ្រឹះស្ថានវន្ទាធ្វើបដិសណ្ឋារៈសួរទទួលដោយសេចក្តីរាប់អាន។ ឯតាបសនិយាយថាៈ
- ចំរើនពរ អាត្មាភាពមកលាញោមទាំងអស់គ្នា នឹងទៅនៅព្រៃព្រះហិមពាន្តហើយ ត្បិតទីលំនៅសព្វថ្ងៃនេះ ជាទីនៅជិតទៀបស្រុក មនុស្ស ម្នាទៅមកមិនដាច់ នាំអោយកង្វល់រវល់ នឹង ការលោកិយច្រើនណាស់ រកអោកាសនឹងចំរើនភាវនាពុំបាន ១ទៀតឯរឿងប្រាក់ញោមដែល ផ្ញើនោះ អោយញោមទៅយកផងចុះ អាត្មាទៅហើយកែ្រងមានអន្តរាយជាខាងក្រោយ ញោមកុំមៃថាអាត្មាឡើយ»។ ឯឧបាសកនោះក៏ ឆ្លើយថា៖
- មិនអីទេ ព្រះករុណារឿងប្រាក់ដែលកប់លាក់ទុកនោះ ចំពោះដឹងតែលោកម្ចាស់ និងខ្ញុំករុណាតែពីរនាក់ប៉ុណ្ណោះ ឯងអ្នកឯណា នឹង បាន ដឹងលឺផងជា៣-៤នាក់ពុំមាន បើលោកម្ចាស់ចង់ទៅនៅព្រៃហិមពាន្តក្នុងថ្ងៃណា ក៏សូមនិមន្តទៅចុះ រឿងប្រាក់នោះចាំខ្ញុំរួចធុរៈរវល់ថ្ងៃណា សឹមខ្ញុំទៅ យក។ ឯតាបសក៏ឆ្លើយថា៖
- ចំរើនពរអញ្ជើញទៅយកចុះ។
ថាហើយក៏់លាត្រកូលនោះចេញទៅ កាលចុះទៅដល់មាត់ជណ្តើរ តាបសក៏កាន់យកស្បូវដែលប្រក់ផ្ទះនោះមួយសរសៃ ហើយសៀត ជាប់ នឹង ជដា គឺផ្នួងសក់ដើរទៅដល់មាត់ច្រកផ្លូវ ហើយវិលត្រលប់មកវិញលើកយកកំណាត់ស្បូវនោះ ជូនទៅឧបាសកហើយថា៖
- ញោមអើយអាត្មាភាពសូមទោសញោមផងចុះ ត្បិតអាត្មាពុំបានកែ្លងលួចកំណាត់ស្បូវនេះទេ គឺវាជាប់ទៅ នឹង ផ្នួងជដានៃអាត្មាអាត្មា ក៏ពុំដឹងសោះលុះតែដើរទៅដល់ក្រៅបង ស្រាប់តែឃើញស្បូវនេះវាធ្លាក់ពីជដាមក ទើបអាត្មាកើតសេចក្តីភិតភ័យដោយសីលកែ្រងសៅ ហ្មងហេតុនេះទើបយកមកជូនញោមវិញ សូមញោមមេត្តា អត់ទោសអាត្មាចុះ។

ឯឧបាសកនោះ លុះលឺពាក្យជដិលកោង និយាយជូនកំណាត់ ស្បូវដូច្នេះហើយ ក៏សំគាល់ថា «លោកតាបសនេះមានសីលពិសេស» ទើប តបទៅថាៈ
- បពិត្រព្រះករុណាម្ចាស់ កុំមានហរិទ័យរង្គៀសឡើយ យើងខ្ញុំពុំមានចិត្តសង្ស័យ នឹងសីលលោកម្ចាស់ទេ ចូរលោកម្ចាស់ និមន្តទៅតាមសប្បាយចុះ។
- បពិត្រព្រះករុណាម្ចាស់ កុំមានហរិទ័យរង្គៀសឡើយ យើងខ្ញុំពុំមានចិត្តសង្ស័យ នឹងសីលលោកម្ចាស់ទេ ចូរលោកម្ចាស់ និមន្តទៅតាមសប្បាយចុះ។
គ្រានោះ ព្រះពោធិសត្វជាម្ចាស់យើងនេះ អន្ទោលជាតិកើតជានាយឈ្មួញ១នាក់ បានទៅជួញដល់ទៅស្រុកនោះ លុះដើរទៅបានលឺតាបស ជូនកំណាត់ស្បូវ ដែលខ្លួនកាន់យកដោយឧបាយកោងដូច្នេះហើយ ក៏យល់ដោយប្រាជ្ញាជ្រាបថាតាបសនេះ មានបើលួចយកទ្រព្យអ្វីៗរបស់ អ្នកផ្ទះនេះមិនខានឡើយ ទើបពោធិសត្វដណ្តឹងសួរ ទៅឧបាសកនោះថា៖
- អ្នកឯងមានផ្ញើទុកដាក់របស់អ្វី នឹងតាបសនេះខ្លះដែរឬទេ?» ឧបាសកនោះប្រាប់ថា៖
- ខ្ញុំបានផ្ញើប្រាក់១ហឹបនឹងលោក។ ពោធិសត្វថា៖
- ឱ! បើ ដូច្នោះប្រាក់ឯងនោះ វិនាសដោយដៃលោកជីតុនអ្នកឯងប្រាកដហើយ ប្រាក់១ហឹបនោះ លោកជីតុនអ្នកឯងលួចយកទៅហើយ ចូរអ្នកឯងទៅតាមចាប់ខ្លួនអោយទាន់ក្នុងកាលឥលូវនេះ។
- ខ្ញុំបានផ្ញើប្រាក់១ហឹបនឹងលោក។ ពោធិសត្វថា៖
- ឱ! បើ ដូច្នោះប្រាក់ឯងនោះ វិនាសដោយដៃលោកជីតុនអ្នកឯងប្រាកដហើយ ប្រាក់១ហឹបនោះ លោកជីតុនអ្នកឯងលួចយកទៅហើយ ចូរអ្នកឯងទៅតាមចាប់ខ្លួនអោយទាន់ក្នុងកាលឥលូវនេះ។
ឯឧបាសកនោះជាមនុស្សឥតប្រាជ្ញា ក៏ឆ្លើយតបថា៖
- លោកជីតុនខ្ញុំនេះ លោកមានសីលវិសេសពេកណាស់ លោក នឹងអាចហ៊ានលួចប្រាក់នោះឯណាបាន តែត្រឹមកំណាត់ស្បូវ១សរសៃ ដែលជាប់ទៅ នឹង ជដាសក់របស់លោកម្តេចលោកក៏ពុំហ៊ានកន្លង លោកនាំយកមកអោយវិញ ហេតុនោះ នឹង ថាលោកលួចប្រាក់ខ្ញុំឯណា ក៏បាន។ ពោធិសត្វតបថា៖

- ឱ! អ្នកឯងមិនស្គាល់អាការពាលទេតើ! នែអ្នក ក៏ឯសីលអទិន្នាទាន នឹង ដាច់ នឹង សៅហ្មង ព្រោះកំណាត់ស្បូវ ១សរសៃនោះឬអ្វី? នេះ ឯងហើយ ជាអាការរបស់មនុស្សយកសក់បាំងភ្នំ បន្លំដាន លួចប្រាក់អ្នកឯងពិតហើយ បើអ្នកឯងមិនជឿ អញ្ជើញទៅមើលប្រាក់អ្នកចុះ ដែលផ្ញើទុកនោះ ជានៅដូចដើម ឬដូចម្ដេចទៅចូរទៅអោយឆាប់ ទាន់តាបសគាត់មិនទាន់ទៅឆ្ងាយ។
ឯឧបាសកនោះក៏យល់តាម ទើបនាំពោធិសត្វទៅអាស្រមនៃតាបស ទៅមើលទីដែលកប់ប្រាក់នោះ ឃើញអាចម៍ដីខ្ចាយរាយពាស ទើប កកាយទៅខាងក្រោមក៏ពុំឃើញហឹបប្រាក់នោះឡើយ។ ឧបាសកក៏រឹត តែជឿពាក្យពោធិសត្វក្រៃពេក ទើបនាំពោធិសត្វរត់ទៅតាមតាបស បានទាន់នាកណ្តាលផ្លូវ ហើយក៏ចាប់ខ្លួនតាបសនោះមកសាកសួរថា៖
- ប្រាក់យើងដែលផ្ញើនោះបាត់អស់ទៅហើយ កាលយើងមកកប់ទុកនោះ ពុំមានអ្នកណា១អាចដឹងទេ គឺដឹងតែប្រស្តែងឯង និងរូបយើង ពីរនាក់ប៉ុណ្ណោះទេ ឥឡូវបាត់ពីទីនោះទៅ នឹង ថាអ្នកឯទៀតណាមកលួចនោះក៏មិនបាន គឺប្រស្តែង ឯងលួចពិតហើយ ចូរអ្នកប្រាប់យើង ដោយពិតចុះ បើពុំប្រាប់យើង យើងនឹងវាយអោយស្លាប់ ឥឡូវនេះឯង។

ឯជដិលកោងនោះក៏ភិតភ័យខ្លាចសេចក្តីស្លាប់ ក៏ប្រាប់តាមដំណើរខ្លួនលួចបង្វែងទៅកប់ទុកនៅទីឯទៀត ហើយក៏នាំឧបាសកនោះ ទៅ យកហឹបប្រាក់ដែលខ្លួនលាក់ទុកនោះប្រគល់អោយដល់ឧបាសកជាម្ចាស់ប្រាក់។ ឯឧបាសកក៏ទទួលយកហឹបប្រាក់ហើយតិះដៀលតាបស នោះដោយប្រការផ្សេងៗ ហើយបែរទៅសរសើរប្រាជ្ញានៃ ពោធិសត្វ ដោយអនេកប្បរិយាយ ទទួលពោធិសត្វទុកជាគ្រូអាចារ្យប្រដៅខ្លួន អំពីថ្ងៃនោះមក។
ចប់តំរាពាលសង្រួមហួស ប្រមាណ
ស. ឆ្លើយថាករុណាលោកគ្រូម្ចាស់ៗ សំដែងមកនេះខ្ញុំចូលចិត្តហើយ តែការដែល នឹងស្គាល់អាការកិរិយាមនុស្សពាលនោះក្រណាស់ ជួនមនុស្សពាលនោះ វាមានអំណាច និយាយបញ្ចុះបញ្ជូលអ្នកស្រុក អ្នកស្រុកក៏នាំគ្នាជឿតាមពាលនោះទៅ ជួនជាមានអ្នកណា ១ដឹងស្គាល់ អាការកិរិយានៃមនុស្សពាល នៅមិនប្រព្រឹត្តមិនជឿតាមគេៗ ក៏បៀតបៀនអ្នកនោះឯងថា ជាមនុស្សឆ្កួតវិញដូច្នេះនេះលោកគ្រូនឹងប្រព្រឹត្ត ទៅយ៉ាងណា នឹង អោយរួចអំពីពាលនោះបាន? ។
គ. អោ!ឯងថានោះត្រូវហើយ ក៏វិស័យគេឆ្កួតពេញស្រុកហើយ ឯងជាតែម្នាក់ឯង ឯណាក៏នឹងបាន តែតោងមើលកាល មើលសម័យ ពិចារណាមើលតាមអាការនោះផង ជាការពាក់ព័ន្ធដោយទោសរាជ ឬដោយទោសរាស្រ្ត គឺកើតមកជាមនុស្សត្រូវអោយស្គាល់ទោសពីរ ប្រការ គឺទោសរាជ១ ទោសរាស្រ្ត១ ឯទោសរាជនោះ គឺពាលនោះឯង វាកែ្លងតាំងខ្លួនជាអ្នកបុណ្យ ហើយអួតខ្លួនថា វាជាស្តេចជាព្រះអង្គ ម្ចាស់ មាននាមថា ព្រះបាទធម្មិករាជជាដើមតាំងបញ្ចុះបញ្ជូលមហាជនកងទ័ព គិតក្បត់ម្ចាស់ផែនដីយ៉ាងនេះហៅថាទោសរាជ គឺទោសព្រោះ តាំងខ្លួនជាស្តេច ថាបើឯង ដឹងអាការហេតុដូចយ៉ាងថាមកនេះហើយតោងគិតវេះគេចចេញចាកទីនោះបង់ ទើបអាចរក្សាខ្លួនអោយសុខបាន។

ឯទោសរាស្រ្តនោះ គឺពាលមានអំណាចក្តី អិតអំណាចក្តី វាប្រចុបប្រចែងកែ្លងក្លាយ ប្រើឧបាយមាយានិយាយអួត កុហកថា វាចេះធ្វើ ហោរទាយ ចេះអង្គុយធម៌ មើលហួយ មើលខ្មោច ចេះគ្រូមើលជំងឺ មើលស្តោះគ្រោះ បូជាគ្រោះ ជាដើម ហើយវានិយាយបំភ័យអោយ អ្នកស្រុកបូជាផ្សេងៗ។ មនុស្សទាំងឡាយជឿពេញស្រុកហើយតែឯងមិនជឿតាមគេ គេថាឯងឆ្កួត យ៉ាងនេះហៅថាទោសរាស្រ្ត។ តែបើ ពាលមានអំណាច វានឹងបៀតបៀនហើយតោងប្រព្រឹត្តទៅតាមកិរិយាដូចតំរាថា «លោកបែ្រតោងប្រព្រឹត្តតែចិត្តកុំប្រែតាមវា» គឺប្រព្រឹត្ត តែកិរិយាក្រៅទៅចុះ ព្រោះការទាល់ ដូចមាននិទានរឿងចៅសនជាបែប។
គតិលោក ភាគ១(ត)
រឿងឃុនរ៉ាតចាញ់បោកចៅពាល
មានកាលថ្ងៃ១ មានមនុស្សម្នាក់ វាយកខែ្សមាសមួយ ខែ្សឡើងទៅលើផ្ទះឃុនរ៉ាត ហើយវានិយាយថា «ខ្ញុំបាទទ័លចាយពេកណោស់ខ្ញុំយក ខែ្សនេះមកបញ្ចាំ នឹងលោក សូមបញ្ចាំទុកប្រាក់ ៣០រៀល ខ្ញុំបាទជូនការលោក១ខែ ៣កាក់ៗ រៀងទៅ សូមលោកមេត្តាជួយដោះធុរៈខ្ញុំបាទម្តង
នេះទៅ»។ ឃុនរ៉ាតថាៈ «ខែ្សឯងនេះមាសទំងន់ប៉ុន្មានដំឡឹងប្រាប់មក? ថាៈ «ខែ្សខ្ញុំបាទនេះធ្វើមកទំងន់៣តំឡឹង២ជី»ឃុនរ៉ាតថា «ខែ្សឯងនេះកែ្រង ក្រលៃទេដឹង យើងនៅសង្ស័យណាស់?
បាទខែ្សខ្ញុំបាទនេះ គឺមាសសុទ្ធពិតប្រាកដមែនបើលោកមិនជឿខ្ញុំបាទ សូម អញ្ជើញលោក យកទៅអោយជាងគេសាក ឬកាត់មើលចុះ បើទៅជា ក្រលៃដូចពាក្យលោកថានោះ ខ្ញុំបាទហ៊ានអោយលោកធ្វើទោសខ្ញុំបាទ ដោយប្រការផ្សេងៗ»។
បាទខែ្សខ្ញុំបាទនេះ គឺមាសសុទ្ធពិតប្រាកដមែនបើលោកមិនជឿខ្ញុំបាទ សូម អញ្ជើញលោក យកទៅអោយជាងគេសាក ឬកាត់មើលចុះ បើទៅជា ក្រលៃដូចពាក្យលោកថានោះ ខ្ញុំបាទហ៊ានអោយលោកធ្វើទោសខ្ញុំបាទ ដោយប្រការផ្សេងៗ»។
ឃុនរ៉ាតក៏យកខែ្សនោះ ទៅអោយជាងទងគេមើល។ នាយជាងទង នោះបានកាត់មើលបន្តិចទៅ ក៏ឃើញជាមាសប្រាកដ ទើបជំរាបឃុនរ៉ាត ថា មាសមែនហើយលោក ចូរលោកទទួលយកទុកចុះ មិនខាតទេ ទើប ឃុនរ៉ាតវិលមកផ្ទះ ហើយនិយាយកត់ត្រាសញ្ញាឈ្មោះ នឹង ចៅនោះព្រម ចិត្តគ្នា ទើបយកប្រាក់៣០រៀលប្រគល់អោយទៅចៅនោះ ចៅពាលបាន ប្រាក់ហើយ ក៏លាឃុនរ៉ាតមកទីលំនៅអាត្មា។
លុះអស់ខែ១ ចៅពាលក៏យកប្រាក់ការមកជូនឃុនរ៉ាតនោះ តែដល់ ទេសកាលមានវិធីបុណ្យ ឬការមង្គល ប្រជុំមហាជនកាលណាក៏យក ខែ្សនោះពាក់ប្រដាប់អាត្មាទៅកាលនោះ លុះកន្លងខែ៣មក ចៅពាល ក៏យកប្រាក់៣០រៀលដើម និង ប្រាក់ការទៅលោះខែ្សពីឃុនរ៉ាត ឃុន រ៉ាក៏ទទួលប្រាក់ ហើយប្រគល់ខែ្សនោះទៅចៅពាលវិញ។
ចៅពាលក៏លាឃុន រ៉ាតមកកាន់ទីលំនៅខ្លួន លុះនៅយូរបន្តិចមក ចៅពាលយកខែ្សនោះទៅបញ្ចោំអោយឃុនរ៉ាតម្តងទៀត បញ្ចាំជាន់ ក្រោយនោះឡើងថ្លៃ៥០រៀល ឃុនរ៉ាតក៏ទទួល បញ្ចាំដូចជាន់មុនលុះនៅយូរបន្តិចមកចៅពាលយកប្រាក់ ៥០ រៀលនិងការប្រាក់ទៅលោះ យកខែ្សអំពីឃុនរ៉ាត។
លុះកន្លង៥ខែមកចៅពាលធ្វើខែ្សក្រឡៃ១ មានរូបសណ្ឋានភាពនូវក្បាច់ ទាំងទំនងដែលជាងកាត់បន្តិចនោះក៏ដូចគ្នានឹងខែ្សជាន់មុនហើយ ចៅពាល យកទៅបញ្ចាំអោយឃុនរ៉ាតទៀត បញ្ចាំឡើងថ្លៃ៦០រៀល។ ឯឃុនរ៉ាតក៏ពុំបានត្រួតត្រាមើលអោយម៉ត់ចត់ព្រោះខែ្សនោះដូចគ្នា នឹងជាន់មុន ដែលចៅពាលយកទៅបញ្ចាំ ឃុនរ៉ាត ទុកចិត្តអិតសង្ស័យ ទើបទទួលបញ្ចាំខែ្សក្រលៃ នោះនឹងចៅពាល បានប្រគល់ប្រាក់៦០ រៀលអោយចៅពាល ចៅពាលទទួលយក ប្រាក់ហើយក៏លាឃុនរ៉ាតវិលទៅកាន់ទីលំនៅខ្លួនដូចដើម លុះនៅយូរបន្តិច ចៅពាលក៏យកប្រាក់ ៦០រៀល និង ការទៅលោះខែ្សក្រលៃអំពីឃុនរ៉ាត ឃុនរ៉ាតក៏ទទួលយកប្រាក់ ហើយទៅយកខែ្សនោះហុចអោយចៅពាលចៅពាលទទួល យកមក ក៏ធ្វើជាពិនិត្យមើលចុងដើមខែ្សនោះហើយកែ្លងនិយាយបព្ជាក់ថា «ខែ្សនេះមិនមែនជាខែ្សខ្ញុំបាទទេលោក ម្តេចក៏លោកយកខែ្ស ក្រឡៃតែផ្តាសពីណាមកអោយខ្ញុំបាទដូច្នោះវិញ ខែ្សខ្ញុំបាទនេះមាសពិតៗលោក» ឯឃុនរ៉ាតក៏ឆ្លើយថា «ខែ្សនោះឯងហើយជារបស់ឯង យើង នឹង មានខែ្សឯណាមកលាយឡំច្រឡំគ្នានោះក៏ទេ មានតែខែ្សចៅឯងមួយប៉ុណ្ណោះឯង ហេតុម្តេចក៏ថាពុំមែនវិញដូច្នោះ យើងទៅឆីឆ ចៅឯងឯណាបាន»
ចៅពាលក៏ថា មែនយ៉ាងរូបខ្ញុំបាទជាអ្នកទ័លក្រមកកោងឆីឆបោកកុហកអ្វីពីលោកអោយខូចផ្លូវមេត្រីនោះ តែខែ្សខ្ញុំបាទមាសពិតៗដូច លោក បានអោយជាងសាកមើលពីដើមហើយ ក៏ឯខែ្សនេះជាខែ្សកាលៃសោះខ្ញុំនឹងទទួលយកម្តេចបាន លោកយកខែ្សតែផ្តាសមកអោយ ខ្ញុំបាទយ៉ាងនេះ បើលោករកខែ្ស មាសនោះពុំបាន សូមអោយលោកសងថ្លៃខែ្សខ្ញុំបាទជាប្រាក់១៣៥រៀល។ ឃុតរ៉ាត លឺចៅពាលថាដូចច្នោះ ក៏កើតទោសោខ្លាំងហើយថា «ឯងមិនសុខចិត្តយកខែ្សនេះ ក៏តាមចិត្តចុះ ឬចង់ទៅប្តឹងសាលាណាក៏តាម ខ្មោចអាខ្មោច ខែ្សផង់ឯងហើយនៅ ថាមិនមែនទៀត ទៅអោយឆាប់ទៅកុំមកតឈ្លោះអ្វីនឹងអញ»។
ឯចៅពាលពុំទទួលយកខែ្ស ហើយក៏ចុះអំពីផ្ទះឃុនរ៉ាតទៅពឹងចៅស្មាក្តីម្នាក់អោយធ្វើរឿងរ៉ាវប្តឹងចោទយកតួឃុនរ៉ាតកោងឆខែ្ស តាម សេចក្តីគ្រប់ប្រការ ហើយចៅពាលក៏យកពាក្យនោះ ចូលប្តឹងដល់សាលាចៅក្រម ចៅក្រមសាលាកាលទទួលពាក្យបណ្តឹងនោះ ហើយទើប មានដិកាហៅរូបឃុនរ៉ាតមកសួរចំលើយ។
ឯឃុនរ៉ាតក៏ធ្វើពាក្យអោយការឡើងតាមដំណើរអំពីដើមដល់ចុងជូនដល់ចៅក្រម ចៅក្រមសាលាយកពាក្យចោទពាក្យចំលើយមកជំរះ ទៅ ក៏យល់សេចក្តីខាងពាក្យចោទពោលអាងនាយជាង ទងជាសាក្សីទើបហៅយកសាក្សីនោះមកអោយស្បថ ជាបន្ទាល់អោយការ ឯនាយ ជាងទងនោះ ក៏ឆ្លើយអោយការថា ខ្លួនបានកាត់ខែ្សមើលជាមាសមែន ឯត្រង់ចៅពាលផ្លាស់ប្តូរលោះទៅហើយយកមកបញ្ចាំ ២-៣ដងទៀត នោះជាងទងសាក្សី ពុំដឹង ទើបឆ្លើយថាខែ្សនោះ ជាមាសពិតមែនដូចពាក្យចោទ ទើបចៅក្រមកាត់ក្តីនោះអោយឃុនរ៉ាតចាញ់ចៅពាល ឃុន រ៉ាតត្រូវសងថ្លៃខែ្សមាសជាប្រាក់១៣៥រៀលផង ត្រូវបង់ប្រដាប់ក្តីជួសចៅពាលផង សងសោហ៊ុយទាំងអស់ផង។
រឿងឃុនរ៉ាតចាញ់ក្តីចៅពាលនេះ ឯងស្តាប់មើលចុះជាតិមនុស្សពាលវាចេះអុបាយកល ធ្វើអោយឃុនរ៉ាតដល់នូវសេចក្តីវិនាស ហេតុ នោះ ទើបថា មនុស្សពាល មានលក្ខណៈសណ្ឋានយ៉ាងនេះយ៉ាងនោះទៅបាន។ ឯមនុស្សស្រុកយើងសព្វថ្ងៃនេះ ដឹងតែថាអ្នកណាផឹកស្រាជក់ អាភៀន ស្លៀកពាក់សើយលាត់ ឬដើរក្រលែក្រលបង្កពាក្យជំលោះប្រកែកទៅផ្សេងៗ នោះទើបដឹងថា អ្នកនោះជាមនុស្សពាលមែន ឯត្រង់ ពាលវាកែ្លងធ្វើកិរិយាប្រើអាការស្លៀកពាក់រៀបរយសំដែងកិរិយាសុភាពរាបសានោះ មិនស្គាល់ឡើយបណ្តាអ្នកនគរ ដែលរាប់អានព្រះពុទ្ធ សាសនានេះ តែឃើញមនុស្សកោរក្បាល ស្លៀកស្បង់ពាក់ចីពរហើយក៏តាំងសំគាល់ថា ជាមនុស្សត្រឹមត្រូវបរិសុទ្ធទុកចិត្តជឿរាប់អាន ដល់មនុស្សពាលវាយល់ភេទនោះហើយទើបវាកែ្លងលួចភេទនោះ មកធ្វើជាភិក្ខុ ឬសាមេណរ ដើរកុហកបញ្ឆោតអ្នកនគរអោយខូចផល ប្រយោជន៏ទៅផ្សេងៗក៏មានដូចនិទានពីមនុស្សម្នាក់គេហៅថា ចៅពាលត្បាល់ក្ដឿងមានរឿងមកថា៖

ប្រស្នារឿងស្រីល្អ ទឹកផ្អែម
ស. ស្រ្ដីយ៉ាងណា ហៅថាល្អលើសស្រ្តីទាំងពួងក្នុងលោកនេះ ទឹកយ៉ាងណា ជាទឹកផ្អែមឆ្ងាញ់លើសទឹកទាំងពួងក្នុងលោកនេះ ត្រីយ៉ាងណា ដែលមានរសជាតិឆ្ងាញ់ ពិសាលើសត្រីទាំងពួងក្នុងលោកនេះ?។
២ - ឯទឹកដែលផ្អែមពិសាលើសទឹកទាំងពួងនោះ គឺសុរានេះឯង មែនពិត ឯទឹកសុរាបានជាផ្អែមលើសលែងនោះ ព្រោះទឹកសុរានោះ មានអំណាច អាចហាម មិនអោយបិទ មិនអោយធ្វើខ្លួនឯង តោងចេញប្រាក់ទៅទិញចិន ឯទោសផឹកសុរា គឺបង់ប្រាក់១ គឺផឹកទៅហើយ កើតស្រវឹងវង្វេងចិត្ត ទៅ ប្រព្រឹត្តការជួអាក្រក់ផ្សេងៗ មានបង្កពាក្យជម្លោះ ប្រកែកប្រកួតជាដើម១ មានទោសធ្លាក់ទៅអបាយភូមិទាំង៤ មាននរកជាដើម១ អ្នកលេង សុរាសឹងដឹងប្រាកដថា ផឹកសុរានោះជាទីនាំមកនៅសេចក្តីទុក្ខទោសទាំងអស់ តែនឹងលះលែងពុំបាន បើដូច្នោះសុរានោះមិនជាផ្អែមលើសគេ ហើយហះ បានជាមនុស្សយើងលះលែងពុំរួច។
៣ -ឯត្រីដែលមានរសពិសាលើសត្រីនានានោះគឺត្រីព្រលូងនោះឯង បានជាថាត្រីព្រលូងមានរសពិសានោះព្រោះដឹងថាត្រីព្រលូងនេះជួន បរិភោគទៅហើយពុលក៏មាន តែនឹងលះបង់ពុំបាន បើដូច្នោះត្រីព្រលូងនោះមិនឆ្ងាញ់លើសគេហើយហះ បានជាមនុស្សលះលែងពុំបាន។
ស. ករុណាចូលចិត្តហើយ ១ទៀតការទទួលទានសុរានោះ ហេតុអ្វីថាមានបាប សុរានោះទទួលទានទៅជាថ្នាំកែរោគក៏មាន ជាគុណអោយ ទទួលទានបាយបានក៏មាន សូមនិមន្តលោកគ្រូកែខៃអោយចូលចិត្តបន្តិចមើល?។
គ. តបថា ការផឹកសុរានោះ បានជាបាបព្រោះព្រះបរមគ្រូទ្រង់ហាមពុំអោយសេពសុរានោះ ព្រោះជារបស់នាំអោយស្រវឹង នាំអោយខូច ចិត្ត ត្បិតមនុស្សយើងសព្វថ្ងៃនេះមានស្រវឹងនៅពេញខ្លួនហើយ សេចក្តីស្រវឹងនេះ លោភោ គឺសេចក្តី ជាប់ជំពាក់ ឬ ចំណង់ចង់បាននេះជា ស្រវឹងប្រការ១ទោសោ គឺសេចក្តីក្រោធខឹងនេះស្រវឹងប្រការ១ មោហោគឺសេចក្តីល្ងង់វង្វេងពុំស្គាល់ខុសត្រូវនេះស្រវឹងប្រការ១ មានៈទិដ្ឋិ គឺសេចក្តីរឹងត្អឹងកាន់ខ្លួន អួតខ្លួននេះជាស្រវឹងប្រការ ១ ស្រវឹងទាំងអស់នេះ តែងមាននៅសំរាប់រូបមកហើយ ហើយមកថែមផឹកទឹកស្រវឹង ចូលទៅទៀត ស្រវឹងថ្មី ក៏នាំស្រវឹងចាស់អោយមានកំលាំងក្លាហានឡើង គឺខ្លួនអ្នកលោភក៏នាំអោយលោភខ្លាំងឡើង ខ្លួនអ្នកទោសៈ រឺមោហៈ មានៈទិដ្ឋិ ក៏នាំអោយចំរើន ទោសៈមោហៈ មានៈទិដ្ឋិខ្លាំងក្លាឡើង មួយទៀតពាក្យជាអាថិកំបាំង ឬកេរ្តិ៍ ខ្មាសជារបស់មិនគួរ នឹង ចេញសំដែង ប្រាប់គេនោះក៏អាចនាំចេញបង្ហាញគេបានទាំងអស់ មួយទៀតនាំអោយកើតជំលោះប្រកែក ជួនក៏ត្រូវព្រះរាជអាជ្ញាបង់ទ្រព្យធនទៅផ្សេង ផ្សេងមួយទៀតទោសសុរានេះនាំអោយកើតរោគឆាប់ងងឹតភ្នែក ឆាប់ជរាគ្រាំគ្រាទ្រោមទ្រុឌ ទោសយ៉ាងនេះឯង បានថាមានក្នុងលោកនេះ មួយទៀតប្រាក់ដែលទៅទិញសុរា នោះក្នុងមួយឆ្នាំៗបើប្រមូលទុក គង់បាននៅច្រើន គ្រាន់ទុករក្សាការពារអន្តរាយក្នុងគ្រាក្រ ទុកទិញ បាយត្រីចំណីឯទៀតចែកកូនប្រពន្ធអាស្រ័យជាជាង រឺឯងយល់ដូចម្តេច។
ទោសកើតអំពីជក់អាភៀននិងកញ្ឆា
ស. ករុណា ខ្ញុំករុណាចូលចិត្តហើយ អើយ៉ាងជក់អាភៀនជក់កពា្ឆនោះ តើមានទោសយ៉ាងណាខ្លះទាន?។
គ. អោ រឿងជក់អាភៀនជក់កញ្ឆានោះ មានទោសប្រហែលៗ នឹងសុរានោះដែរ ឯងគិតមើលចុះ សុរាអាភៀននោះសឹងមានផាស៊ីគេទិញ ដាច់មុខក្នុងស្រុកមួយៗ ធ្វើលក់បានតែម្នាក់ៗ ម្ល៉ោះហើយ គេចង់តំឡើងថ្លៃយ៉ាងណា ក៏តាមតែចិត្តគេទាំងអស់ តំលៃនោះលើសប្រមាណ ឃើញចុះទុនយ៉ាងច្រើនៗ បើខ្លួនទៅប្រកបគិតធ្វើឡើងបានតែនាយផាស៊ីគេដឹងហើយ គេក៏ចាប់លក់ព្នៃតាមច្បាប់ព្រះរាជបញ្ញាត្តិ ត្រូវ បង់ប្រាក់ ធ្លាក់ដល់ទោសជាប់គុកជាប់ក្តីក្នុងលោកនេះ។ ១ទៀត អ្នកជក់អាភៀននោះ សព្វថ្ងៃនេះឯងយល់ស្រាប់ហើយ អ្នកណាមានរូបល្អខ្លះ អ្នកល្អណាគេគាប់ចិត្ត សេចក្តីចំរើនមានយ៉ាងណាខ្លះ គួរឯងគិតមើលចុះ ឯរឿងកញ្ឆាទៀត ក៏ប្រហែលៗនឹងអាភៀនដែរ សឹងជារបស់ នាំអោយកាយវិកលវិការ នាំអោយឆ្កួតចិត្តប្រព្រឹត្ត ទៅក្នុងកិរិយាទាបថយទាំងអស់។

ប្រស្នារឿងពាលដែលគួរអោយខ្លាច
ស. ករុណា ខ្ញុំយល់ហើយទាន មួយទៀតការគួរអោយខ្លាចក្នុងលោកនេះតើអោយខ្លាចអ្នកណាទាន?។
គ. ឱ ការដែលខ្លាចនោះ ក្នុងចិត្តគំនិតឯងតើខ្លាចអ្វីសព្វថ្ងៃនេះ?។
ស. ខ្ញុំព្រះករុណាសព្វថ្ងៃនេះគិតខ្លាចស្តេច១ ខ្លាចអ្នកមានទ្រព្យសម្បត្តិ១ យ៉ាង នេះត្រូវរឺមិនត្រូវ?
គ. ឯងគិតខ្លាចស្តេច ខ្លាចអ្នកមានទ្រព្យសម្បត្តិនោះមិនត្រូវទេ ខ្លាចអីស្តេចនោះ បើយើងទៅប្រព្រឹត្តការឯណាអោយខុស នឹង ព្រះរាជ បញ្ញាតិ្តក្រិត្យព្រះអាជ្ញា គឺយើងទៅធ្វើការខុស មានធ្វើចោរកម្មជាដើមនោះទើបមហាក្សត្រ លោកដាក់ទោសទណ្ឌកម្មយើងបាន បើយើង រក្សាខ្លួនយើងអោយត្រឹមត្រូវតាមច្បាប់ហើយ យើងប្រព្រឹត្តកាយ ប្រព្រឹត្តចិត្តសុចរិត តាមព្រះរាជប្រកាសហើយ ស្តេចនោះលោក នឹង ដាក់ទោសទណ្ឌកម្មយើងឯណាបាន ឯអ្នកមានទ្រព្យសម្បត្តិនោះសោត បើយើងកុំទៅខ្ចីទ្រព្យគេយើងកុំទៅពឹងទ្រព្យគេ គេនឹងមកធ្វើទោស យើងឯណាបានហេតុ នោះទើបថា យើងមិនត្រូវខ្លាច។

ស. ចុះលោកគ្រូអោយខ្លាចមនុស្សយ៉ាងណាវិញ?
គ. ត្រូវអោយខ្លាចមនុស្សពាលជំពូក១ ទើបត្រូវព្រោះមនុស្សពាលក្រនឹងគេចរត់អំពីវាទៅបាន ពាលនោះពុំប្រាកដថា នៅត្រង់នេះត្រង់ នោះបាន ជួនណាកូនប្រពន្ធឯង បងប្អូនឯង ត្រឡប់ជាពាលវិញក៏មាន ពាលនេះរក្សាក្រពេកណាស់កុំថាដល់ពាលខាងក្រៅនោះឡើយតែពាល ខាងក្នុងនៅជាមួយនឹងខ្លួនក៏ពុំដឹងថាជាពាលមកដល់ថ្ងៃណា ខែណាពេលណា ដូចប្រពន្ធដែលរួមសុខទុក្ខផងគ្នា ជួនណាក៏ប្រែចិត្តគិតស្អប់ប្តី ទៅស្រលាញ់ប្រុសដទៃប្រើសហាយវាអោយប្រហារប្តី ដល់នូវសេចក្តីស្លាប់ទៅវិញក៏មាន ឯរឿងនិទានប្រពន្ធសំលាប់ប្តី រឿងបុរាណមាន និយាយមកថា៖

រឿងប្រពន្ធចិត្ដពាល
មានបុរសម្នាក់មានភរិយាជាទីគាប់ចិត្ត នៅរួមសុខទុក្ខនឹងគ្នាអស់កាលជាយូរមក តែបុរសនោះមានប្អូនប្រុសម្នាក់ យកមកនៅរកស៊ីជា មួយផង លុះនៅយូរមកមេប្រពន្ធនោះ ទៅប្រតិព័ទ្ធស្រឡាញ់ចៅប្អូនថ្ងៃ បានលួចលាក់ធ្វើស័្មគ្រសង្វាស នឹងគ្នា ដល់ក្រោយមេនោះនិយាយ ញុះចៅប្អូនថ្លៃអោយសំលាប់ប្តី ឯចៅប្អូនថ្លៃនោះ ហេតុតែជាមនុស្សលុះក្នុងអំណាចភ្លើងរាគខ្លាំង ក៏លុះពាក្យញុះញង់នោះ កើតទ្រុស្តមិត្ត ទ្រុស្តបងអាតា្មទើបកាន់ដាវទៅចាំនៅនាកំពង់ទឹក លុះបងទៅងូតទឹកចៅប្អូននោះ ក៏ពិឃាតបងនោះដល់នូវមរណភាពកាលកណ្តាលផ្លូវទៅ ហើយក៏បានយកគ្នាជាប្តីប្រពន្ធមក។ រឿងរ៉ាវនេះ មានសេចក្តីពិស្តារក្នុងព្រះគម្ពីរសង្គហឯនោះ អញ្ជីញទៅមើលចុះ។
មានរឿងក្នុងកាល ឥឡូវនេះក៏មានដូចរឿងស្រ្តីម្នាក់នៅស្រុកចក ខេត្តត្នោត ស្រ្ដីនោះជាកូននាយជាងមាស មាតាបិតា ដាក់ទុកអោយមាន ស្វាមី លុះនៅយូរមក មេនោះមានសហាយក្បត់កើតស្អប់ប្តីអាត្មា ទើបវានិយាយបញ្ឆោតប្តីនោះ អោយទៅបោចវល្លិក្នុងព្រៃស្ងាត់ ហើយវា អោយសហាយនោះ ទៅតាមសំលាប់ចៅប្តីនោះចោល។
មួយទៀតមានមេម្នាក់ប្រពន្ធមេឃុំ នៅភូមិស្រុកស្ទោងជីកែ្រង ស្រ្ដីនោះឯងទៅ សហាយ នឹងចៅអធិកាម្នាក់ កើតស្អប់ប្តីអាត្មា ទើបវាទៅជួល អ្នកលេង អោយបាញ់មេឃុំជាប្តីស្លាប់ទៅ។ រឿងអស់ទាំងនេះមានសេចក្តីពិស្តារ នៅក្នុងពាក្យបណ្តឹងក្នុង សាលាវិនិច្ឆ័យឯនោះ។
រឿងកូនពាល
គឺកូនជាអវជាតបុត្រ អកតញ្ញូពុំដឹងគុណមាតាបិតា អាចសំលាប់មាតាបិតា ដូចនិទានព្រះមោគ្គល្លានត្ថេរកាលនៅក្នុងអតីតជាតិនៅឡើយ លោកកើតជាមាណពម្នាក់ លុះអំណាចមេភរិយា វាញុះអោយមាណពនោះនាំមាតាបិតាទៅសំលាប់ចោលបង់ក្នុងព្រៃ មាណពនោះត្រូវ ទោសអនន្តរិយកម្ម ធ្លាក់ទៅសោយទុក្ខវេទនា ក្នុងមហាអវចីនរកអស់កំណត់ លុះដល់ភទ្ទកប្បនេះ គ្រាដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់យើង បានត្រាស់ឡើង មាណពនេះបានមកកើតជាព្រះមោគ្គល្លានត្ថេរ ជាអគ្គសាវកខាងឆ្វេង។ រឿងបិតុឃាត ដូចនិទានព្រះបាទអជាតសត្រូវទៅ សេពគប់ នឹង ទេវទត្ត កើតមោហចិត្តគិតចង់បានរាជសម្បត្តិព្រះវររាជបិតា ចាប់ព្រះបាទពិម្ពិសាររាជ ជាព្រះវររាជបិតាប្រហារជីវិតដល់នូវ មរណភាពទៅ។ រឿងនិទានអស់នេះ មានសេចក្តីពិស្តារក្នុងព្រះគម្ពីរមង្គលត្ថទីបនី ឯនោះហេតុនោះទើបហៅថា មនុស្សពាលនោះគួរខ្លាច កៃ្រពេកណាស់ ព្រោះនៅជិតជាប់ នឹងអាត្មាពុំដឹងជានឹងកើតមកក្នុងថ្ងៃណា នឹងគេចរត់អោយផុតចេញពីវាទៅ បាន។
មួយទៀត ឯនុស្សពាលនេះ ចេះអុបាយកល បញ្ឆោតបញ្ឆុកច្រើនយ៉ាងណាស់ តែពុំមានបញ្ញាត្រិះរិះគិតអោយដឹងកល អាការវាហើយ ក៏នឹង បង់ខ្លួនបង់ទ្រព្យទៅដោយអំពើពាលនោះពុំខាន ដូចនិទានឃុនរ៉ាតអោយមនុស្សពាលវាធ្វើបាន ឯនិទាននោះដោយលឺថា៖
គតិលោក ភាគ១(ត)
វិចារណកថា
រឿងនិទានខ្លីៗ និង របបៀបរបរស់នៅ ជាច្រើន បានសរសរចងក្រង ជាសៀវភៅតូចៗ ពីភាគទី១ រហូតដល់ភាគទី១០ អ្នកនិពន្ធ ឧកញ៉ា សុតន្ត្រប្រិយជា ឥន្ទ អោយឈ្មោះថា «គតិលោក» មានន័យសេចក្ដីថា ដំណើរ ឬ ផ្លូវគន្លងដើរទៅរបស់លោក លោកនៅទីនេះគឺសំដៅ ទៅលើ មនុស្សលោកនេះឯង។
រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើរ របបៀបរប នៃការរស់របស់សង្គមមនុស្សក្នុងគ្រប់សម័យកាល ព្រោះ «គតិលោក» បាននិយាយអំពីអំពើប្រព្រឹត្ដទៅរបស់មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្នមានបច្ចេកវិជ្ជាខ្ពង់ខ្ពស់ (កុំព្យូទ័រ) សម័យដើម សម័យព្រះសម្មាសម្ពុទ្ធចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀសមិនផុត នៅតែមានមនុស្សល្អ មនុស្សអាក្រក់ មនុស្សឆោតល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។ យើងអាចសង្កេតឃើញយ៉ាងជាក់ស្ដែងថា ក្នុងសម័យ ព្រះសម្មាសម្ពុទ្ធក៏មានសង្ឃប្លម ក្នុងសម័យអ្នកនិពន្ធ ក៏មានសង្ឃ ផឹកស្រាអាវាសែ បោកប្រាស់អ្នកស្រុក អោយជឿភ្លូកទឹកភ្លូកដី សម័យ បច្ចុប្បន្នមនុស្សម្នាក់ៗ មានការវិវត្ដន រៀនសូត្រចេះដឹងយ៉ាងជ្រៅជ្រះ ក៏នៅតែ ជ្រៀសមិនផុត មានលោកសង្ឃក្លែងកាយ មនុស្សពាល មនុស្ស អាក្រក់ បោកប្រាស់ ញៀនអាភៀន ញៀនថ្នាំ ញៀនស្រាជាដើមមិនឈប់ឈរឡើយ។
ច្បាប់បណ្ដាំក្រមង៉ុយក្ដី ច្បាប់គតិលោកក្ដី សុទ្ធតែជាអត្ថបទ គតិដាស់តឿនមនុស្សគ្រប់រូបអោយមានសតិបញ្ញាស្មារតីជាប់និច្ច មិន អោយទន់ជ្រាយរវេបរវប មិនអោយជឿ ឬ ប្រកាន់យកផ្លូវដោះស្រាយយ៉ាងធូរៗ ងាយៗ ប្រាសចាកហេតុផលនោះឡើយ។
អញ្ចឹងហើយ ដើម្បីផ្សព្វផ្សាយចែកជូន នូវកំរងអត្ថបទអក្សរសិល្ប៍ ដ៏មានប្រយោជន៍នេះ អោយដល់មហាជនទាំងឡាយ មណ្ឌលវប្បធម៌ ខ្មែរនៅស្វីស សូមលើកយក «គតិលោក»ទាំង១០ភាគ មកចុះផ្សាយឡើងវិញ។ ហើយសូមឧទ្ទិសស្នាដៃដ៏អស្ចារ្យនេះ ដល់ការរីកចំរើនបញ្ញា ស្មារតី ស្រលាញ់លើកស្ទួយអក្សរសាស្រ្ដជាតិ នៃការសិក្សា ជនានុជនទាំងឡាយ សូមប្រជាជនខ្មែរ ចំរើនលូតលាស់ដោយវិជ្ជា សូមចំរើន ក្នុងព្រះពុទ្ធសាសនា មានសុខសន្ដិភាព ហើយរួបរួមគ្នា កសាងប្រទេសជាតិអោយរីកចំរើនតទៅ។
ធម៌ដែលគ្រហស្ថត្រូវប្រព្រឹត្ដ
ស. សូមទានមេត្តាប្រោស ពាក្យសុភាសិតប្រដៅថា អោយវៀរក្តីរកស៊ីក្នុងការមិច្ឆាជីវៈ អោយរកស៊ីតាមផ្លូវសម្មាជីវៈ ផ្លូវមិច្ឆាជីវៈនោះ ដូចម្តេច ផ្លូវសម្មាជីវៈនោះដូចម្តេច?
គ. អោ! ផ្លូវមិច្ឆាជីវៈនោះ គឺក្របការរកស៊ីខុសកន្លងធម៌ មានលក់ដូរគ្រឿងសស្តា្រប្រហារជីវិតសត្វជាដើមមានលក់ដូរ ថ្នាំបំពុលជា បរិយោសាន ព្រមទាំងប្រព្រឹត្តធ្វើ ជាបន្ទាល់កោងទាំងឆឆក់កុហកគេដោយអុបាយដោយគំនិតកោងផ្សេងៗ ការរកស៊ីខុសនឹងទទួលទុក្ខ ទោមនស្សផ្សេងៗ ឯការរកស៊ីផ្លូវសម្មាជីវៈនោះគឺវៀរបង់ផ្លូវមិច្ឆាជីវៈនេះឯង ហៅថាចិញ្ចឹមជីវិតដោយធម៌ ឈ្មោះថាសម្មាជីវៈ ១ទៀត ត្រូវ វៀរផ្លូវដែលមហាក្សត្រទ្រង់ហាម ដូចយ៉ាងគយដារដែលរាជការតាំងហើយ ទៅប្រព្រឹត្តកន្លងព្រះរាជអាជ្ញា យ៉ាងនេះប្រការ១ ត្រូវវៀរផ្លូវល្បែងផ្សេងៗ មានល្បែងជល់មាន់ ជល់ត្រីជាដើមនេះប្រការ១ ត្រូវវៀរល្បែងស្រី ល្បែងស្រា វៀរសេពគប់ភឿន ពាលនាំ លេងយប់ ស្វែងមើលល្បែងផ្សេងៗ មានល្បែងច្រៀងរាំជាដើមយ៉ាងនេះប្រការ១។

ស. សូមទាន ការត្រាច់យប់នោះមានទោសយ៉ាងណាខ្លះ?។
គ. អោ ការដែលដើរលេងយប់នោះ មានទោស៥ប្រការគឺ៖
គ. អោ ការដែលដើរលេងយប់នោះ មានទោស៥ប្រការគឺ៖
- ដើរទៅហើយខាតផ្លូវរវាំងរក្សាផ្ទះ ទីលំនៅខ្លួន ជួនប្រពន្ធកូនឬបងប្អូនកើត ហេតុដោយរោគាព្យាឬដោយហេតុឯណា១ក្តី ចំណែកខ្លួនមិនដឹងក៏ខូចប្រយោជន៏ទៅជាទោស១។
- ជួនកាលដើរទៅហើយ ពើបប្រទះលើសត្វមានពិសវាចឹក វាខាំបាននូវទុក្ខវេទនាយ៉ាងនេះជាទោស១។
- ជួនកាលដើរទៅជាន់ជើងចោរ ដែលគេដេញចោរមក អាចោរវាវេះបាត់ទៅ គេឃើញឯង គេក៏ចាប់ថាជាចោរយ៉ាងនេះ ជាទោស១។
- ជួនដើរទៅហើយប្រទះនឹងចោរ ឬ អ្នកដែលមានពៀរវេរាដល់អ្នកឯណា១ គេឃើញឯងក៏សំគាល់ជាចោរ ឬ ថាអ្នកដែល មានពៀរនោះ គេបាញ់ចាក់សំលាប់ ទៅយ៉ាងនេះជាទោស១។
- អ្នកដើរយប់ ជាទីនាំអោយគេគរហានិន្ទាថាបាន គឺថាបើគេបាត់របស់ទ្រព្យអ្វីឯណា១ គេដិតចិត្តសង្ស័យឆ្នៃថា ឯង ព្រោះ ឃើញថា ឯងដើរេលងយប់យ៉ាងនេះជាទោស១។
ស. សូមទាន ការដែលកើតមកជាមនុស្សនេះត្រូវបែងកាលប៉ុន្មានកាល?
គ. ត្រូវបែងកាលតាមវ័យទាំង ៣ប្រការ គឺហៅថា បឋមវ័យប្រការ១ ហៅថា មជ្ឈិមវ័យប្រការ១ ហៅថាបច្ឆិមវ័យ ប្រការ១ ក្នុងបឋម វ័យនោះត្រូវស្វែងរករៀន វិជ្ជាសិល្បសាស្រ្ត និង ចំណេះទាំងពួង លុះដល់មជ្ឈិមវ័យ គឺវេលាដែលតាំងនៅក្នុងកាលខ្លួនមានបុត្រភរិយា ហើយត្រូវប្រកបការផ្លូវរកស៊ីមានផ្លូវជួញ ផ្លូវធ្វើស្រែចំការជាដើម សន្សំទ្រព្យសម្បត្តិ អោយកើតមាន លុះដល់បច្ឆិមវ័យជាវ័យខាងចុង គឺខ្លួនចាស់ជរា ហើយត្រូវស្វែងរកផ្លូវកុសល គឺបរិច្ចាគទាន រក្សាសីលចំរើនភាវនា ជាបច្ច័យរបស់ខ្លួនទៅបរលោក។

ស. មាតាបិតាមានគុណូបការដល់បុត្រ បុត្រគួរសង្រ្គោះដោយផ្លូវប៉ុន្មានប្រការ?
គ. បុត្រត្រូវសង្រ្គោះមាតាបិតា ដែលជាបុព្វការីនោះដោយបទសង្គ្រោះ៥ប្រការគឺ៖
គ. បុត្រត្រូវសង្រ្គោះមាតាបិតា ដែលជាបុព្វការីនោះដោយបទសង្គ្រោះ៥ប្រការគឺ៖
- ករណំ គិតថាអាត្មាអញនេះ គឺមានមាតាបិតាលោកចិញ្ចឹមមកយូរហើយគួរតែចិញ្ចឹមលោកវិញ។
- កិច្ចករណំ ការងារនៃមាតាបិតាមានឡើង ត្រូវបពា្ឈប់ការងាររបស់ខ្លួនសិន ទៅជួយធ្វើកិច្ចការមាតាបិតានោះ ត្រាតែបានសំរេច។
- កុលវង្សថបនំ កូនត្រូវប្រព្រឹត្តរក្សាវង្ស តម្កល់វង្សនៃត្រកូលអោយឋិតថេរនៅ ការកេរ្តិ៍មាតាបិតាកុំអោយសា បសូន្យវិនាសទៅបាន។
- ទាយជ្ជារហបដិបជ្ជនំកូនត្រូវបំរើមាតាបិតាដោយសុចរិត តាំងចិត្តលំអោន គោរពកោតខ្លាច អាចទទួលនូវទ្រព្យមត៌ករបស់មាតាបិតា។
- ទក្ខិណានុប្បទានំ បើមាតាដល់នូវមរណភាពហើយ កូនត្រូវទទួលតបគុណ ដោយធ្វើឈាបនកិច្ច ធ្វើបុណ្យសាងកុសលបញ្ជូនផលទក្ខិណានុប្បទានទៅមាតាបិតា ដែលលោកចែកស្ថានទៅបរលោកនោះ។
ស ប្តីសង្រ្គោះប្រពន្ធមានប៉ុន្មានប្រការ ប្រពន្ធសង្រ្គោះប្តី តើមានប៉ុន្មានប្រការ?
គ ប្តីសង្រ្គោះប្រពន្ធនោះមាន៥ ប្រការគឺ៖
គ ប្តីសង្រ្គោះប្រពន្ធនោះមាន៥ ប្រការគឺ៖
- សមាននាយ ប្រដៅសព្វសារពើ ពោលពាក្យពិរោះ សរសើរដោយលក្ខណៈ ប្រព្រឹត្តជាប្រយោជន៏ពោលពាក្យជាបិយវចនៈ។
- អវិមាននាយ ពុំមើលងាយជេរវាយដូចទាសីទាសាកម្មករឡើយ។
- អនតិចរិយាយ ពុំប្រព្រឹត្តបែកចិត្តពីភរិយា មិនកន្លងចិត្តភរិយា គឺមិនមានស្រ្តីដទៃទៀតជាភរិយាឡើយ។
- អិស្សរិយវោស្សគ្គេន ប្រគល់នូវរបស់ទាំងពួង មានផ្ទះបាយជាដើមអោយដល់ភរិយា។
- លង្ការានុប្បទានេន អោយនូវគ្រឿងប្រដាប់ មានសំពត់អាវជាដើម អោយភរិយាដោយសមគួរតាមបវេណី។
ប្រពន្ធសង្រោះប្តីមាន៥ប្រការគឺៈ
- សុសំវិហិតកម្មន្តា ចាត់ចែងការងារដោយប្រពៃ និងតាក់តែងភោជនាហារ មិនអោយហួសពេលវេលា។
- សង្គហិតបរជនា ប្រពន្ធត្រូវសង្រ្គោះដល់ជនក្នុងផ្ទះ និងញាតិខាងប្តី រាប់អានអោយដូចជាញាតិរបស់ខ្លួន។
- អនតិចារិនី មិនប្រព្រឹត្តកន្លងចិត្តប្តី គឺមិនមានបុរសដទៃជាប្តីឡើយ។
- សមតពា្ច អនុរក្ខតិ រក្សាទ្រព្យសម្បត្តិដែលប្តីរកបានមកមិនអោយអន្តរាយដោយការមិនគួរ។
- ទក្ខា ច ហោតិ អនលសា ឈ្លាសក្នុងការស្រ្តីរឺមិនខ្ជិលច្រអូស។
មាតាបិតាអនុគ្រោះបុត្រដោយបទ៥ប្រការគឺៈ
- បាបា និវារេន្តិ ហាមកូនចាកផ្លូវបាបគឺកុំអោយធ្វើបាបកម្ម។
- កល្យាណេ និវេសេន្តិញ៉ាំងកូនអោយតម្កល់នៅក្នុងការកុសល។
- សិប្បំ សិក្ខាបេន្តិ ញ៉ាំងកូនអោយសិក្សារៀនសូត្រសិល្បសាស្រ្តផ្សេងៗ។
- បដិរូបេន ទារេន សំយោជេន្តិ លុះកូនធំឡើង ត្រូវប្រកបការរកភរិយា ដែលមានរូបមានសម្បត្តិ សមគួរផ្សំអោយកូន គឺរៀបអាពាហ៍ពិពាហ៍អោយកូន។
- ទាយជ្ជំ និយ្យាទេន្តិ ប្រគល់ទ្រព្យមត៌កអោយក្នុងសម័យដ៏សមគួរ គឺអោយក្នុងនិច្ចសម័យ១ ក្នុងកាលសម័យ១។
ស. បុគ្គលដែលគួរយើង នឹងបូជាគោរពក្នុងលោកនេះ មានប៉ុន្មានយ៉ាង?
គ. បុគ្គលដែលគួរនឹងបូជានោះ ចែកដោយឧក្រិដ្ឋមាន៣យ៉ាងគឺ
គ. បុគ្គលដែលគួរនឹងបូជានោះ ចែកដោយឧក្រិដ្ឋមាន៣យ៉ាងគឺ
- ព្រះសម្មាសម្ពុទ្ធ១
- ព្រះបច្ចេកពុទ្ធ១
- ព្រះអរិយសាវក១
- យកអុបជ្ឈាយាចារ្យជាទីគោរពបូជារបស់កូនសិស្ស១
- ភិក្ខុមានវស្សាចាស់ជាទីគោរពបូជារបស់ភិក្ខុខ្ចី១
- គឺបងប្រុសបងស្រីជាទីគោរពបូជា របស់ប្អូនៗ១
- មាតាបិតាជាទីគោរពបូជា របស់កូនប្រុសកូនស្រី១
- ស្វាមីអាពុកកេ្មកម្តាយកេ្មកជាទីគោរពបូជារបស់ភរិយាកូនប្រសា១។
ស. កើតមកជាមនុស្សក្នុងលោកនេះ ត្រូវធ្វើពលិកម្មប៉ុន្មានយ៉ាង?។
គ. អោ! ពលិកម្មនោះមាន ៥យ៉ាង អ្នកឯងស្តាប់ចុះ៖
គ. អោ! ពលិកម្មនោះមាន ៥យ៉ាង អ្នកឯងស្តាប់ចុះ៖
- ញាតិពលិ អធិប្បាយថា បុគ្គលជាញាតិសាលោហិតរបស់ខ្លួនពិតៗ ខ្លួនគួររាប់អានជួយទំនុកបំរុងដោយអោយនូវវត្ថុផ្សេងៗ មានបាយទឹកប្រាក់មាសជាដើម
- អតិថិពលិ អធិប្បាយថា បុគ្គលជាភ្ញៀវទើបដល់មកកាន់ទីលំនៅខ្លួន ខ្លួនគួរ ធ្វើបដិសណ្ឋារសួរទទួលរាប់អានតាមសម័យ គឺអោយនូវបច្ច័យមានភោជនាហារជាដើម។
- បុព្វេបតពលិអធិប្បាយថា ញាតិមិត្រឯណារស់នៅក្តី មរណភាពទៅកាន់ បរលោកហើយក្តីគួរធ្វើការកុសលឯណា១ អុទិ្ទសផលជូនទៅដល់ញាតិនោះ។
- រាជពលិអធិប្បាយថា រាជការបស់មហាក្សត្រមានឡើង គួរខ្លួនទទួលរាជការឆ្លងព្រះតេជព្រះគុណរឺទទួលបង់ថ្លៃរាជការ។
- ទេវតាពលិ អធិប្បាយថា ពួកទេវតាទាំងឡាយ បណ្តាដែលមានសក្កានុភាព បានជួយសង្រ្គោះដោះទុក្ខខ្លួន គួរ ធ្វើសក្កាបូជាដល់ទេវតាទាំងឡាយនោះ។
ឯពលិការនោះ គួរយើងបូជាដល់បុគ្គល៥ជំពួក ដូចសេចក្តីដែលបានអធិប្បាយមកនេះ។
Subscribe to:
Posts (Atom)