ពាក្យថា “ ភ្ជុំបិណ្ឌ” មកពីពាក្យ “ ភ្ជុំ” រួមគ្នាជាមួយពាក្យ “ បិណ្ឌ” ដែលមានន័យថា៖ ភ្ជុំគឺការប្រមូលផ្គុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ ដុំបាយ” ដូច្នេះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា “ ការប្រជុំ ឬប្រមូលផ្ដុំដុំបាយ” (ការពូតដុំ បាយជាដុំៗដែលយើងហៅថា “ បាយបិណ្ឌ“ ) ។
បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំ នេះឯង។