កថាទី ២
រឿងពានរនិងសសរ
នៅក្នុងប្រទេសមគធៈ មានជនត្រកូលកាយស្ថ (ត្រកូលនេះតាមយោជ្វវល្កយ្យ ជាវណ្ណសូទ្រៈតែមានឋានៈជាក្សត្រ)ម្នាក់ឈ្មោះសុភទត្ត បានចាត់ចែងជាងអោយកសាងវិហារជិតធមារណ្យមួយ។ នៅវិហារនោះ មេជាងបង្គាប់អោយកូនជាង អារពុះចុងសសរចំកណ្តាល ហើយអោយយកស្នៀតទៅស៊កទុកត្រង់កណ្តាលសសរដែលអារនោះ។ មានស្វាមួយហ្វូងធំ តែងវារលោតលេងតាមទំនើងចិត្ត ពីទីនេះទីនោះរហូតដល់ទីឋាននោះ។ មានពានរមួយកាលមរណមកដល់ ក៏ទៅអង្គុយលើសសរដែលគេអារពុះជាពីរនោះ យកដៃទាំងពីរចាប់ទាញស្នៀតលេងជា ល្បែងអិតពិចារណា។ ស្វាសវាទាំងពីរសំយុងស្តោកធ្លាក់ទៅចំចន្លោះសសរដែលគេអារពុះជាពីរនោះ។ រីចុងទាំងពីរនៃសសរនោះកា
លពានរទាញស្នៀតចេញផុតហើយ ក៏ក្តោបមកវិញកៀបស្វាសទាំងពីរខ្ទេចល្អិតជាផង់ធូលី ដល់ក្តីស្លាប់ទៅហោងហេតុនោះបានជាខ្ញុំ(ករដកៈ) និយាយថា «នរជនណាជួញចិត្តរវល់ ក្នុងការដែលមិនត្រូវរវល់» ដូច្នេះជាដើម(លេខ៣០)។ចចកទមនកៈនិយាយអួតអាងថា៖ «មែនពិតហើយ តែសេវកាមាត្យត្រូវតែយកចិត្ត ទុកដាក់មើលការងារម្ចាស់និងខានពុំបាន»។ ចចកករដកៈ ឆ្លើយកាត់ថា៖ «មុខក្រសួងត្បូងការទាំងពួង អ្នកណាមាននាទីជាប្រធានមន្រ្តី អ្នកនោះត្រូវធ្វើការងារនោះ ចុះអ្នកតូចតាចដូចយើងមិនគួរគប្បីទៅជែងជួយព្រួយយកការងារគេដទៃមកធ្វើជំនួសទេ ចូរមើល!

៣១ - នរជនណាព្រួយជួសគេ ទៅជែងយកការងារជនដទៃមកធ្វើជំនួស ព្រោះតែប្រាថ្នាប្រយោជន៍អោយនាយចៅហ្វាយ នរជននោះត្រូវគេសំលាប់ចោលបង់លើផែនដី ដូចលាត្រូវគេវាយសំលាប់ចោលបង់សៀតព្រោះតែបញ្ចេញសំលេង»។ចចកទមនកៈ សួររឿងនោះថា «តើរឿងនោះដូចម្តេច»។ ចចកករដកៈនិយាយរឿងនោះប្រាប់ថា៖
អានតកថាទី៣
0 ការពិគ្រោះ:
Post a Comment