Social Icons

Featured Posts

វត្តបិដកត្យារាម ក្នុងស្រុកបានស្ថាបនាឡើងដោយស្នាព្រះហស្ថនៃព្រះតេជព្រះគុណព្រះឧបជ្ឈាយ៍ព្រះនាមព្រឹក្ស ក្នុង ព.ស.១១៨៤ គ.ស.៦៤១ ។
តាងនាមនៃខ្ញុំសូមជំនួយមុខគណៈកម្មការអារាមាភិបាលវត្តបិដកត្យារាម ក្នុងស្រុក​ ភូមិក្នុងស្រុក ខែត្រត្រាវិញ (ព្រះត្រពាំង កម្ពុជាក្រោម)​, ដោយអាស្រ័យវត្តបិដកត្យារា ក្នុងស្រុក យើងខ្ញុំកំពុងមានការស្ថាបនាកសាង​ព្រះពុទ្ធរូប​និងអសីតិមហាអគ្គសាវក ទាំង​៨០អង្គ ព្រមទាំងកុដិសាលាដើម្បី​ព្រះ​សង្ឃគង់នៅ​សិក្សារៀនសូត្រ​ជាបន្ត​បន្ទាប់ ដូច្នេះយើងខ្ញុំសូមបវរណាញាតិញោមពុទ្ធបរិស័ទសប្បុរសជនគ្រប់ទាំងចតុទិសចូលរួមចំណែកកុសលដើម្បីកសាងវត្តអារាមរបស់ផងយើងឲ្យមានការរីកចម្រើនលូតលាស់ទុកជាម្លប់ដល់កុលបុត្រខ្មែរជ្រកកោនសិក្សារៀនសូត្រនូវបាវចនៈរបស់ព្រះសម្មាសម្ពុទ្ធនៃយើង ព្រមទាំងទ្រទ្រង់ថែររក្សាកេរដំណែល​វប្បធម៌​របស់​ដូនតា​បុព្វបុរសយើងឲ្យមានការរីកចម្រើនរុងរឿងតរៀងទៅ។ សូមអនុមោទនា និងសូមឲ្យបាននូវចំណែកនៃបុណ្យកុសលនិងអនុមោទានាយកផលានិសង្សរៀងៗខ្លួនកុំបីខានឡើយ។ សូមអរគុណ។

រឿង​ទាក់ទង​នឹង​បុណ្យ​ភ្ជុំបិណ្ឌ

រឿង​ទាក់ទង​នឹង​បុណ្យ​ភ្ជុំបិណ្ឌ
ពាក្យ​ថា ភ្ជុំបិណ្ឌមក​ពី​ពាក្យ ភ្ជុំរួម​គ្នា​ជា​មួយ​ពាក្យ បិណ្ឌដែល​មាន​ន័យ​ថាភ្ជុំ​គឺ​ការ​ប្រមូល​ផ្គុំ ឬ​ប្រជុំ​បិណ្ឌ (មក​ពី​ភាសា​បាលី)ដុំ​បាយដូច្នេះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាម​វិធី​ងាយ​បាន​ថា គឺជា ការប្រជុំ ឬ​ប្រមូល​ផ្ដុំ​ដុំ​បាយ(ការ​ពូត​ដុំ បាយ​ជា​ដុំ​ៗ​ដែល​យើង​ហៅថា បាយបិណ្ឌ“ )
បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង​ បាន​បង្ហាញ​ថា​ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វា​រក​ភត្ត (ភត្ត​ធ្វើ​តាម​ថ្ងៃ) ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ នេះ​ឯង។

ប្រវត្តិ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីដ៏ធំមួយរបស់បណ្តាបងប្អូនប្រជាពលរដ្ឋខ្មែរ តែងតែគោរព ប្រតិបត្តិធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសថ្វាយ និងរៀបចំចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះ វស្សានៅតាមទីវត្តអារ៉ាម និងវេនឧទ្ទិសថ្វាយដល់វិញ្ញាណក្ខន្ធបុព្វការីជន បានចែកស្ថានទៅបរលោកខាងមុខ។ ដើម្បីឱ្យប្រជាពលរដ្ឋ ពុទ្ធបរិស័ទខ្មែរ បានយល់កាន់តែច្បាស់អំពី បុណ្យ ភ្ជុំបិណ្ឌនេះ គេហទំព័រ ស៊ីវិល័យ បានជួបសម្ភាសជាមួយព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ សមាជិកក្រុមជំនុំជម្រះទំនៀមទម្លាប់ខ្មែរនៃពុទ្ធសានិកបណ្ឌិត ធ្វើការបកស្រាយអំពីប្រវត្ដិបុណ្យភ្ជុំបិណ្ឌ នេះដូចតទៅ ៖
ពិធីបុណ្យភ្ជុំបិណ្ឌ :

Comments