Social Icons

អំពីវត្តក្នុងស្រុក

វត្តបិដកត្យារាម ក្នុងស្រុក បានស្ថាបនាឡើងក្នុងរាជ្យព្រះបាទភវវរ្ម័នទី២ ប្រមាណព.ស.១១៨៤ គ.ស.៦៤១ ដោយស្នាព្រហស្ថរបស់ព្រះតេជព្រះគុណព្រះឧបជ្ឈាយ៍ព្រះនាមព្រឹក្ស ហើយបានដាក់ឈ្មោះថា "វត្តក្នុង" ។
ក្រោយមក ព្រះតេជព្រះគុណព្រះឧបជ្ឈាយ៍ព្រះនាមរត្នបានបំផ្លាស់ពី "វត្តក្នុង" មកជាវត្ត "រតនារាម ក្នុងស្រុក" ។
លុះចំណេរកាលតមកប្រមាណព.ស.២៤៤០ គ.ស.១៨៩៦ ក្នុងរាជ្យព្រះតេជព្រះគុណព្រះឧបជ្ឈាយ៍ព្រះនាម​អម ព្រះអង្គមានភាពស្ទាត់ជំនាញផ្នែកខាងព្រះត្រៃបិដក ទើបព្រះអង្គបានបម្រែនាមពី "វត្តរតនារាម ក្នុងស្រុក" ទៅជា "វត្តបិដកត្យារាម ក្នុងស្រុក" ជាប់រហូតមកដល់សព្វថ្ងៃនេះ ។

អាស័យដ្ឋានទំនាក់ទំនង៖ វត្តបិដកត្យារាមក្នុងស្រុក ឃុំហ្វាឡើយ ស្រុកចូវថាញ់ ខែត្រត្រាវិញ (ព្រះត្រពាំង កម្ពុជាក្រោម)
គេហទំព័រ ៖ ​     
                         http://www.watknongsrok.blogspot.com/
​                       ​  http://www.knongsroklibrary.blogspot.com/ 
ប្រអប់សំបុត្រ ៖ vanthuongthach@gmail.com
Booking.com