Social Icons

យមកវគ្គវណ្ណនា

១. យមកវគ្គ
១.                    មនោបុព្ពង្គមា ធម្មា,             មនោសេដ្ឋា មនោមយា;
មនសា ចេ បទុដ្ឋេន,     ភាសតិ វា ករោតិ វា;
តតោ នំ ទុក្ខមន្វេតិ,     ចក្កំវ វហតោ បទំ។
ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោសប្រទូស្ដហើយ ពោលក្ដី ធ្វើក្ដី(នូវទុច្ចរិត) ព្រោះទុច្ចរិត​ទាំង​នោះ ទុក្ខ រមែងជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដាន​ជើងគោ​ដែល​កំពុង​អូសទៅ។

២.                    មនោបុព្ពង្គមា ធម្មា,             មនោសេដ្ឋា មនោមយា;
មនសា ចេ បសន្នេន,   ភាសតិ វា ករោតិ វា;
តតោ នំ សុខមន្វេតិ,     ឆាយាវ អនុបាយិនី ។
­ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចអំពីចិត្ត បើបុគ្គល​មាន​ចិត្តជ្រះថ្លាហើយ ពោលក្ដី ធ្វើក្ដី (នូវសុចរិត) ព្រោះសុចរិតទាំងនោះ សុខរមែង​ជាប់​តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ។

៣.                   អក្កោច្ឆិ មំ អវធិ មំ,   អជិនិ មំ អហាសិ មេ;
យេ ច តំ ឧបនយ្ហន្តិ,     វេរំ តេសំ ន សម្មតិ។
អ្នកឯណោះបានជេរអញ អ្នកឯណោះបានវាយអញ អ្នកឯណោះបានផ្ចាញ់អញ អ្នក​ឯណោះបានលួចយកទ្រព្យរបស់អញទៅហើយ បើអ្នកណា ចងសេចក្ដី​ក្រោធ​បែប​នោះ​ទុក(ដូច្នេះ) ពៀររបស់អ្នកនោះមិនរម្ងាប់ឡើយ។

៤.                    អក្កោច្ឆិ មំ អវធិ មំ,   អជិនិ មំ អហាសិ មេ;
យេ ច តំ នុបនយ្ហន្តិ,     វេរំ តេសូបសម្មតិ។
អ្នកឯណោះបានជេរអញ អ្នកឯណោះបានវាយអញ អ្នកឯណោះបានផ្ចាញ់អញ អ្នក​ឯណោះបានលួចយកទ្រព្យរបស់អញទៅហើយ បើអ្នកឯណាមិនចងសេចក្ដីក្រោធ បែបនោះទុក(ដូច្នេះ) ពៀររបស់អ្នកនោះទើបរមា្ងប់បាន។

៥.                    ន ហិ វេរេន វេរានិ,                 សម្មន្តីធ កុទាចនំ;
អវេរេន ច សម្មន្តិ,                      ឯស ធម្មោ សនន្តនោ។
ពិតមែន តាំងពីកាលណាមក ក្នងលោកនេះ ពៀរទាំងឡាយមិនរម្ងាប់ដោយពៀរ​ឡើយ ពៀរទាំងឡាយតែងរម្ងាប់ដោយមិនមានពៀរ នេះជាបវេណីធម៌។

៦.                    បរេ ច ន វិជានន្តិ,                  មយមេត្ថ យមាមសេ;
យេ ច តត្ថ វិជានន្តិ,       តតោ សម្មន្តិ មេធគា។
ជនទាំងឡាយដទៃ(ក្រៅអំពីបណ្ឌិត)តែងមិនដឹងខ្លួនថា យើងទាំងឡាយ​នឹងវិនាស​ក្នុងកណ្ដាលនៃពួកនេះ ដូន្នេះហើយ ចំណែកជនទាំងឡាយណា ក្នុងពួកនេះ ដឹង​ខ្លួនថា យើងទាំងឡាយនឹងវិនាសក្នុងកណ្ដាលនៃពួកនេះ ដូច្នេះ ការឈ្លោះប្រកែក​ទាំងឡាយ រមែងរង្ងាប់អំពីជនទាំងឡាយនោះ។

៧.                   សុភានុបស្សិំ វិហរន្តំ,            ឥន្ទ្រិយេសុ អសំវុតំ;   ភោជនម្ហិ អមត្តញ្ញុំ,      
កុសីតំ ហីនវីរិយំ;  តំ វេ បសហតិ មារោ,    វាតោ រុក្ខំវ ទុព្ពលំ។
បុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាល្អ មិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ  មិនដឹង ប្រមាណក្នុងភោជន ខ្ជិលច្រអូស មានព្យាយាមធូរថយ កិលេសមាររមែងគ្របសង្កត់ បុគ្គលនោះឯង ដូចខ្យល់ដែលគ្រប់សង្កត់ដើមឈើទុព្វលដូច្នោះ។

៨.                    អសុភានុបស្សិំ វិហរន្តំ,         ឥន្ទ្រិយេសុ សុសំវុតំ;  ភោជនម្ហិ ច មត្តញ្ញុំ,      សទ្ធំ អារទ្ធវីរិយំ;  តំ វេ នប្បសហតិ មារោ,     វាតោ សេលំវ បព្ពតំ។
ឯបុគ្គល ដែលយល់ឃើញនូវអារម្មណ៍ថាមិនល្អ សង្រួមប្រពៃក្នុងឥន្រ្ទិយ​ទាំងឡាយ ដឹងប្រមាណក្នុងភោជន មានសទ្ធា ប្រារឭព្យាយាម កិលេសមារតែងគ្រប់សង្កត់ បុគ្គលនោះមិនបាន ដូចខ្យល់គ្របសង្កត់ថ្មភ្នំតាន់មិនបានដូច្នោះ។
៩.                                អនិក្កសាវោ កាសាវំ,        យោ វត្ថំ បរិទហិស្សតិ;
អបេតោ ទមសច្ចេន,    ន សោ កាសាវមរហតិ។
អ្នកណា នៅមានទឹកចត់គឺរាគាទិក្កិលេស(ក្នុងសន្ដាន)ជាអ្នកបោះបង់ការ​     ទូន្មាន នូវ​ឥន្រ្ទិយនិងសច្ចៈ ហើយស្លៀកដណ្ដបសំពត់កាសាវៈ អ្នកនោះមិនគូរ​នឹង​ស្លៀក​ដណ្ដប់សំពតកាសាវៈឡើយ។

១០.                 យោ ច វន្តកសាវស្ស,         សីលេសុ សុសមាហិតោ;
ឧបេតោ ទមសច្ចេន,    ស វេ កាសាវមរហតិ។
លុះតែអ្នកណា មានទឹកចត់គឺរាគាទិក្កិលេស ខ្ជាកចោលអស់ហើយ ជាអ្នកមានចិត្ត ដម្កល់មាំ ក្នុងចតុប្បារិសុទ្ធិសីល ប្រកបដោយការទូន្មាននូវឥន្រ្ទិយនិងសច្ចៈ អ្នកនោះឯង ទើបគួរនឹងស្លៀកដណ្ដប់សំពត់កាសាវៈបាន។

១១.                 អសារេ សារមតិនោ,            សារេ ចាសារទស្សិនោ;
តេ សារំ នាធិគច្ឆន្តិ,      មិច្ឆាសង្កប្បគោចរា។
ជនទាំងឡាយ ដែលយល់ឃើញក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផងជា​អ្នក​មាន​តម្រិះខុសជាអារម្មណ៍ រមែងមិនបាននូវធម៌ដែលមានខ្លឹមឡើយ។

១២.                 សារញ្ច សារតោ ញត្វា,       អសារញ្ច អសារតោ;
តេ សារំ អធិគច្ឆន្តិ,        សម្មាសង្កប្បគោចរា។

ជនទាំងឡាយ ដែលយល់ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់​ឃើញ​នូវ​ធម៌​គ្មានខ្លឹម ថាជាធម៌គ្មានខ្លឹមផង ជាអ្នកមានតម្រិះត្រូវជាអារម្មណ៍ រមែងបាន​នូវ​ធម៌​ដែល​មានខ្លឹម។

១៣.                យថា អគារំ ទុច្ឆន្នំ,    វុដ្ឋី សមតិវិជ្ឈតិ;
ឯវំ អភាវិតំ ចិត្តំ,                         រាគោ សមតិវិជ្ឈតិ។
ផ្ទះដែលប្រក់ខ្ជីខ្ជាហើយ ដំណក់ទឹកភ្លៀងរមែងលេចរហូត យ៉ាងណាមិញ ចិត្តដែល​បុគ្គល​មិនបានអប់រំទុកហើយ រាគៈរមែងចាក់ដោតយ៉ាងនោះឯង។

១៤.                 យថា អគារំ សុឆន្នំ, វុដ្ឋី ន សមតិវិជ្ឈតិ;
ឯវំ សុភាវិតំ ចិត្តំ,        រាគោ ន សមតិវិជ្ឈតិ។
ផ្ទះដែលប្រក់ល្អហើយ ដំណក់ទឹកភ្លៀងរមែងមិនលេចរហូត យ៉ាងណាមិញ ចិត្ត​ដែល​បុគ្គលបានអប់រំទុកល្អហើយ រាគៈរមែងមិនចាក់ដោតបាន យ៉ាងនោះឯង។

១៥.     ឥធ សោចតិ បេច្ច សោចតិ,            បាបការី ឧភយត្ថ សោចតិ;
សោ សោចតិ សោ វិហញ្ញតិ, ទិស្វា កម្មកិលិដ្ឋមត្តនោ។
បុគ្គលអ្នកធ្វើបាប តែងសោកស្ដាយក្នុងលោកទាំងពីរ គឺសោកស្ដាយក្នុងលោកនេះ១ ក្នុងលោកខាមុខ១ បុគ្គលនោះ រមែងសោកស្ដាយ ក្ដៅក្រហាយ​ព្រោះឃើញ​អំពើ​សៅហ្មងរបស់ខ្លួន។

១៦.     ឥធ មោទតិ បេច្ច មោទតិ,    កតបុញ្ញោ ឧភយត្ថ មោទតិ;
សោ មោទតិ សោ បមោទតិ, ទិស្វា កម្មវិសុទ្ធិមត្តនោ។
បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺរីករាយក្នុងលោកនេះ១ រីក​រាយក្នុងលោកខាងមុខ១ បុគ្គលនោះ រមែងរីករាយស្រស់ស្រាយ ព្រោះឃើញ​អំពើ​បរិសុទ្ធរបស់ខ្លួន។

១៧.    ឥធ តប្បតិ បេច្ច តប្បតិ,                   បាបការី ​​ ឧភយត្ថ តប្បតិ;
‘‘បាបំ មេ កត’’ន្តិ តប្បតិ,                     ភិយ្យោ តប្បតិ ទុគ្គតិំ គតោ។
បុគ្គលអ្នកធ្វើអំពើបាប តែងក្ដៅក្រហាយក្នុងលោកទាំងពីរ គឺក្ដៅក្រហាយ​ក្នុង​លោក​នេះ១ ក្ដៅក្រហាយក្នុងលោកខាងមុខ១ បុគ្គលនោះ រមែងក្ដៅក្រហាយដោយគិត​ឃើញថា បាបអញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ ក៏រឹងរឹតតែក្ដៅ​ក្រហាយដ៏ក្រៃលែង។

១៨.     ឥធ នន្ទតិ បេច្ច នន្ទតិ,                      កតបុញ្ញោ ឧភយត្ថ នន្ទតិ;
‘‘បុញ្ញំ មេ កត’’ន្តិ នន្ទតិ,                      ភិយ្យោ នន្ទតិ សុគ្គតិំ គតោ។
បុគ្គលអ្នកធ្វើបុណ្យទុក រមែងត្រេតអរ ក្នុងលោកទាំងពីរគឺត្រេតអរក្នុងលោកនេះ១ ត្រេត​អរក្នុងលោកខាងមុខ១ បុគ្គលនោះរមែងត្រេតអរដោយគិតឃើញថា បុណ្យ​អញ​បានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកអរដ៏ក្រៃលែង។
១៩.     ពហុម្បិ ចេ សំហិត ភាសមានោ, ន តក្ករោ ហោតិ នរោ បមត្តោ;
គោបោវ គាវោ គណយំ បរេសំ, ន ភាគវា សាមញ្ញស្ស ហោតិ។
បើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូម្បីច្រើន តែជាអ្នកប្រមាទមិន​ធ្វើតាម​ពាក្យនោះ រមែងជាអ្នកមិនមានចំណែកសាមញ្ញផលឡើយ ដូចអ្នករក្សាគោ កាល​រាប់​គោប្រគល់ឲ្យអ្នកដទៃហើយ(ជាអ្នកមិនបានបរិភោគនូវបញ្ចគោរស)ដូច្នោះឯង។

២០.អប្បម្បិ ចេ សំហិត ភាសមានោ,         ធម្មស្ស ហោតិ អនុធម្មចារី;
រាគញ្ច ទោសញ្ច បហាយ មោហំ, សម្មប្បជានោ សុវិមុត្តចិត្តោ;
អនុបាទិយានោ ឥធ វា ហុរំ វា,        ស ភាគវា សាមញ្ញស្ស ហោតិ។
បើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូម្បីបន្ដិចបន្ដួច តែជាអ្នកប្រព្រឹត្ត​​នូវ​ធម៌សមគួរដល់ធម៌ បានលះបង់រាគៈទោសៈនិងមោហៈ ជាអ្នកដឹងនូវធម៌ ដែល​គួរ​កំណត់តាមហេតុ មានចិត្តដកផុតអំពីសេចក្ដីសៅហ្មង មិនមានសេចក្ដីប្រកាន់មាំ ក្នុងលោកនេះនិងលោកខាងមុខ នរជននោះ រមែងជាអ្នកបានចំណែកសាមញ្ញផល។
យមកវគ្គវណ្ណនា និដ្ឋិតា


0 ការពិគ្រោះ:

Post a Comment

Booking.com