Social Icons

អប្បមាទវគ្គវណ្ណនា

២. អប្បមាទវគ្គ

២១.                 អប្បមាទោ អមតំបទំ,          បមាទោ មច្ចុនោ បទំ;
អប្បមត្តា ន មីយន្តិ, យេ បមត្តា យថា មតា។
សេចក្ដីមិនប្រមាទជាផ្លូវនៃសេចក្ដីមិនស្លាប់ សេចក្ដីប្រមាទជាផ្លូវនៃសេចក្ដីស្លាប់ ជន​ទាំង​ឡាយដែលមិនប្រមាទហើយ ឈ្មោះថាមិនស្លាប់ ជនទាំងឡាយ​ដែល​ប្រមាទ​ហើយ ទុកដូចជាមនុស្សស្លាប់ទៅហើយ។

២២.                 ឯតំ វិសេសតោ ញត្វា,         អប្បមាទម្ហិ បណ្ឌិតា;
អប្បមាទេ បមោទន្តិ,            អរិយានំ គោចរេ រតា។
ពួកបណ្ឌិតបានជ្រាបនូវដំណើរនេះដោយប្លែកគ្នា(ទើបឋិតនៅ)ក្នុងសេចក្ដីមិនប្រមាទ រីករាយក្នុងសេចក្ដីមិនប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរក្នុងធម៌ជាគោចរ ។

២៣.                តេ ឈាយិនោ សាតតិកា, និច្ចំ ទឡ្ហបរក្កមា;
ផុសន្តិ ធីរា និព្ពានំ,    យោគក្ខេមំ អនុត្តរំ។
អរិយបុគ្គលទាំងឡាយ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្ដី​ប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមានប្រាជ្ញាតែងប៉ះពាល់នូវព្រះនិពា្វន ជាទីក្សេមក្សាន្ដ​ចាក​យោគៈ ជាគុណជាតិដ៏ប្រសើរបំផុត។

២៤.                 ឧដ្ឋានវតោ សតីមតោ ,        សុចិកម្មស្ស និសម្មការិនោ;
សញ្ញតស្ស ច ធម្មជីវិនោ, អប្បមត្តស្ស យសោភិវឌ្ឍតិ។
យសតែងចំរើនកុះករ ដល់បុគ្គលអ្នកមានសេចក្ដីប្រឹងប្រែង មានស្មារតី មានការងារ​ស្អាត(ឥតទោស) ជាអ្នកពិចារណា រួចហើយទើបធ្វើ ជាអ្នកសង្រួម រស់នៅ​ដោយ​ធម៌​មិនមានសេចក្ដីប្រមាទ។
២៥.                 ឧដ្ឋានេនប្បមាទេន ,            សញ្ញមេន ទមេន ច;
ទីបំ កយិរាថ មេធាវី,           យំ ឱឃោ នាភិកីរតិ។
អ្នកប្រាជ្ញគប្បីសាងកោះ គឺអរហត្តផល ជាកោះដែលជំនន់គឺកិលេសជន់ពន្លិចមិន​បាន ដោយសេចក្ដីប្រឹងប្រែងផង ដោយសេចក្ដីមិនប្រមាទផង ដោយសេចក្ដីសង្រួម​ផង ដោយសេចក្ដីសង្រួមក្នុងចតុប្បារិសុទ្ធិសីលផល ដោយការទូន្មានឥន្ទ្រិយផង។

២៦.                 បមាទមនុយុញ្ជន្តិ,                ពាលា ទុម្មេធិនោ ជនា;
អប្បមាទញ្ច មេធាវី, ធនំ សេដ្ឋំវ រក្ខតិ។
ពួកពាលជនអប្បឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្ដីប្រមាទ ចំណែកអ្នកប្រាជ្ញ រមែងរក្សាទុកនូវសេចក្ដីមិនប្រមាទ ដូចទ្រព្យយ៉ាងប្រសើរ។

២៧.                មា បមាទមនុយុញ្ជេថ,        មា កាមរតិសន្ថវំ;
អប្បមត្តោ ហិ ឈាយន្តោ, បប្បោតិ វិបុលំ សុខំ។
អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗនូវសេចក្ដីប្រមាទ ចូរកុំប្រកបរឿយៗ​នូវសេចក្ដី​រីក​រាយ​ ត្រេកអរក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបាន​សេចក្ដី​សុខដ៏ទូលាយ។

២៨.                 បមាទំ អប្បមាទេន, យទា នុទតិ បណ្ឌិតោ;
បញ្ញាបាសាទមារុយ្ហ,           អសោកោ សោកិនិំ បជំ;
បព្ពតដ្ឋោវ ភុម្មដ្ឋេ,                 ធីរោ ពាលេ អវេក្ខតិ។
កាលណាបណ្ឌិតបន្ទោបង់នូវសេចក្ដីប្រមាទដោយសេចក្ដីមិនប្រមាទ កាលនោះ លោកនឹងឡើងកាន់ប្រាសាទគឺបញ្ញាជាបុគ្គលមិនសោក រមែងឃើញពួកសត្វដែល មានសោក ធីរជនតែងឃើញពួកជនពាល ដូចបុគ្គលដែលឈរលើកំពួលភ្នំ ហើយ ក្រឡេកមើលពួកជនដែលឋិតនៅលើផែនដី ដូន្នោះឯង។

២៩.                 អប្បមត្តោ បមត្តេសុ,            សុត្តេសុ ពហុជាគរោ;
អពលស្សំវ សីឃស្សោ,       ហិត្វា យាតិ សុមេធសោ។
បណ្ឌិតមានប្រាជ្ញាមុះមុត កាលពួកបុគ្គលកំពុងប្រមាទ លោកមិនប្រមាទ កាលពួក បុគ្គលកំពុងដេកលក់ លោកភ្ញាក់រឮកច្រើន លោករមែងលះបង់ចោលនូវបុគ្គលបែប​នោះ ដូចសេះលឿន ដែលទៅចោលនូវសេះមានកំលាំងទន់ទាប ដូច្នោះឯង។

៣០.                អប្បមាទេន មឃវា, ទេវានំ សេដ្ឋតំ គតោ;
អប្បមាទំ បសំសន្តិ,             បមាទោ គរហិតោ សទា។
មឃមានពដល់នូវភាពជាបុគ្គលប្រសើរបំផុតជាងទេវតាទាំងឡាយ ព្រោះតែ​សេចក្ដីមិនប្រមាទ អ្នកប្រាជ្ញទាំងឡាយតែងសរសើរនូវសេចក្ដីមិនប្រមាទ ត្មះតិះ​ដៀលនូវសេចក្ដីប្រមាទសព្វៗកាល។

៣១.                អប្បមាទរតោ ភិក្ខុ, បមាទេ ភយទស្សិ វា;
សំយោជនំ អណុំ ថូលំ,       ឌហំ អគ្គីវ គច្ឆតិ។
ភិក្ខុអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ ឬឃើញភ័យក្នុងសេចក្ដីប្រមាទ តែងដុត​ចោល​សំយោជនៈ ទាំងតូចទាំងធំ ដូចភ្លើងឆេះ(រាល់នូវកំទេចទាំងតូចទាំងធំ) ដូច្នោះ​ឯង។

៣២.                អប្បមាទរតោ ភិក្ខុ, បមាទេ ភយទស្សិ វា;
អភព្ពោ បរិហានាយ,            និព្ពានស្សេវ សន្តិកេ។
ភិក្ខុអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ ឬឃើញភ័យក្នុងសេចក្ដីប្រមាទជាអ្នក​មិន​គួរ​នឹង​​សាបសូន្យចាកគុណធម៌ ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន។

អប្បមាទវគ្គវណ្ណនា និដ្ឋិតា ។

0 ការពិគ្រោះ:

Post a Comment

Booking.com