កថាទី៤
រឿងសីហៈនិងឆ្មា
នៅក្នុងព្រៃអុត្តរាបថ មានសីហៈមួយឈ្មោះទុទ៌ាន្តៈ ជាសត្វមានសេចក្តីព្យាយាមធំ អាស្រ័យនៅក្នុងភ្នំមួយឈ្មោះអពុទសិខរៈ។ មានកណ្តុរមួយ វារចូលទៅកាត់ចុងកេសរនៃសីហៈនោះរៀងរាល់ៗថ្ងៃ ក្នុងពេលដែលសីហៈកំពុងដេកលក់ក្នុងញកភ្នំ។ កាលភ្ញាក់ពីដេកឡើងសីហៈឃើញចុងកេសរខ្លួនរេចរិលក្បិលដូច្នោះ ក្តៅក្រហាយនឹកគ្នាន់ក្នាញ់នឹងកណ្តុរនោះណាស់ ខំព្យាយាមលោតសង្រ្គុបចាប់រឿយៗ តែកណ្តុរលោតរត់ចូលក្នុងព្រង់បាត់ចាប់មិនបានសោះសីហៈគិតថា៖
៨៤ - បើសត្រូវតូច បុគ្គលមិនគប្បីចាប់បានដោយព្យាយាមក្លៀវក្លាទេ ដើម្បីផ្ចាញ់សត្រូវនោះ បុគ្គលគប្បីរកសែន្យានុភាព ដែលមានកំលាំងប៉ុនគ្នាមកកំរាបទើបសំរេចបាន។ លុះគិតរកអុបាយឃើញដូច្នេះហើយ សីហៈក៏ចូលទៅក្នុងស្រុក ធ្វើសេចក្តីសិទ្ធស្នាលជាមួយនឹងឆ្មាមួយឈ្មោះ ទធិកណៈ ល្បួងលួងលោមឆ្មានោះយកមកថ្នាក់ថ្នមរកចំណីសុទ្ធសាច់អោយជាអាហារ ចិញ្ចឹមទុកនៅក្នុងញកភ្នំជាមួយខ្លួន។ លំដាប់នោះរីកណ្តុរកាលឃើញឆ្មាមកនៅជាមួយសីហៈដូច្នោះហើយ មិនហ៊ានចេញពីព្រង់ខ្លួនសោះ។ តាំងពីលកាលនោះមកសីហៈមានកេសរលូតលស់ល្អដូចប្រក្រតីដើមវិញ ហើយដេកលក់ស្កប់ស្កល់ជាសុខសប្បាយក្សេមក្សាន្តរៀងមក។ កាលណាបើសីហៈលឺសំលេងកណ្តុរច្រើនរឿយៗ កាលនោះ ទើបសីហៈខ្នះខ្នែងរកចំណីអាហារសុទ្ធតែសាច់ល្អយកមកបំប៉នឆ្មានោះយ៉ាងច្រើន។ ដល់មកថ្ងៃមួយ កណ្តុរមានក្តីស្រេកឃ្លានខ្លាំងពេកទ្រាំមិនបាន ចេញមកខាងក្រៅត្រូវឆ្មានោះខាំសំលាប់ចោល បង់
សៀតទៅ។ តមក ដរាបណាសីហៈមិនបានប្រទះឃើញកណ្តុរអស់កាលយូរ មិនដែលលឺសំលេងកណ្តុនោះសោះដរាបនោះ សីហៈមិនសូវត្រូវការប្រើឆ្មា មិនរវល់អើពើនឹកនា និងអោយចំណីអាហារឆ្មាឡើយ។ អែឆ្មាទធិកណៈកាលមិនមានអាហារគ្រប់គ្រាន់ ក៏ស្គាំងស្គមថមថយកំលាំងបន្តិចម្តងៗ ដរាបដល់បព្ចាទ្វ័ម(ស្លាប់)ទៅហោង។ ហេតុនោះហើយបានជាខ្ញុំ(ចចកទមនកៈ) និយាយថា «ក្នុងកាលណាក៏ដោយ» ដូច្នេះជាដើម(លេខ ៨៣)។លំដាប់នោះ ចចកទមនកៈ និងករដកៈ ទាំងពីរដើរចូលទៅរកគោសពា្ជវីកៈ។ លុះទៅជិតហើយចចកករដកៈអង្គុយព្រងើយនៅទៀបគល់ឈើមួយ ចចកទមនកៈ ចូលទៅកាន់គោសញ្ជីវកៈ ហើយស្រែកកំហែងខ្លាំងៗថា «នែអាគោអុសកចង្រៃ! អែងមកពីណាមិនដឹងទេរឺអ្វី ព្រៃនេះស្តេចម្ចាស់អញឈ្មោះបិង្គលកៈ អោយអញថែរក្សា? អីលូវនេះលោកសេនាបតីករដកៈបង្គាប់អញអោយមកប្រាប់ថាអោយអែងចូល ទៅរកលោកឆាប់ៗ បើអែងមិនព្រមចូលទៅទេ ចូរចៀសចេញពីព្រៃនេះអោយឆ្ងាយទៅ បើអែងរឹងទទឹងមិនព្រមស្តាប់ នឹងត្រូវទោសកំហុសដល់ក្តីស្លាប់មិនខាន អែងមិនដែលលឺទេរឺអី្វ ម្ចាស់យើងបើក្រោធហើយនឹងប្រើវិធីក្តៅក្រហាយណាស់។ គោសញ្ជីវកៈ ស្តាប់ពា
ក្យចចកទមនកៈហើយ ក៏ចូលទៅរកសេនាបតីករដកៈនោះ ជាមួយចចកទមនកៈ។

៨៥ - កិរិយាមិនធ្វើតាមអាជ្ញាព្រះនរេន្រ្ទ កិរិយាមិនអើពើចំពោះព្រាហ្មណ៍ និងកិរិយាទាំងអស់នេះឈ្មោះថាស្លាប់មិនបាច់ប្រហារដោយសស្រ្តាវុធឡើយ។គោសញ្ជីវក មិនស្គាល់ទំនៀមប្រទេស ដើរញញាក់ញញ័រចូលទៅជិតដោយភ័យខ្លាច ក្រាបប្រណម្យសេនាបតីករដកៈដោយអស្តាង្គបាត ព្រោះថា៖
៨៦ - ប្រាជ្ញាប្រសើរខ្ពស់ជាងកំលាំង ការអប្បអិតប្រាជ្ញានាំអោយធ្លាក់ខ្លួនថោកទាបដូចដំរី តែការពោលដូច្នេះ ដូចហ្មរដំរីវាយស្គរឃោសនាអោយលាន់លឺជិតត្រចៀកដំរីទេ។គ្រានោះគោសញ្ជីវកៈជំរាបសួរចចកករដកៈ ដោយក្តីខ្លបខ្លាចថា «បពិតលោកសេនាបតី! មេត្តាប្រោសប្រាប់ខ្ញុំបាទតើខ្ញុំបាទមានទោសខុសអ្វី? ត្រូវធ្វើដូចម្តេច?»។ ចចកករដកៈប្រាប់ថា៖ «នែគោអុសកៈ! បើអែងចង់អាស្រ័យនៅក្នុងព្រៃនេះតទៅទៀត អែងត្រូវចូលទៅក្រាបប្រណម្យទេវបាទជាម្ចាស់យើងសុំនៅទីនេះទើបបាន» គោសញ្ជីវកៈអង្វករថា «បើលោករ៉ាប់រងធានាការពារខ្ញុំមិនអោយមានភ័យ ទើបខ្ញុំបាទទៅ»។ ចចកករដកៈឆ្លើយប្រាប់ថាៈ «យីអាចង្រៃពលិព័ទ្ធ! ម្តេចអែងមិនជឿអញ មិនអីទេកុំភិតភ័យខ្លាចអ្វី ព្រោះថា៖
៨៧ - ព្រះកេសវៈមិនបានពោលពាក្យតប កាលព្រះរាជានៃប្រទេស (ព្រះរាជាអង្គនេះព្រះនាមសិសុបាលជាស្តេចក្រុងចេទិ មានអគ្គមហេសីមួយអង្គនាមនាងរុក្មីនី។ ក្រិស្ណៈលបលួចយកនាងរុក្មីនីជាអគ្គមហេសីព្រះអង្គ ក៏កើតជាចំបាំងរវាងក្រិស្ណៈនិងព្រះបាទសិសុបាលឡើងកាលនោះព្រះបាទសិសុបាលដាក់សំបថព្រះកេសវៈគឺព្រះអីសូរ) ចេទិទ្រង់ដាក់បណ្តាសាសីហកេសរី រមែងបញ្ចេញសីហនាទ តនឹងអសនីបាត តែមិនដែលឆ្លើយតបសំលេងចចកឡើយ។
៨៨ - ព្រះពាយ មិនរំលើងរិសគល់ស្មៅទាំងឡាយ ដែលទាបៗហើយទន់ទោរអោនក្រាបស្រពាបទៅតាមខ្យល់សព្វកាល តែរមែងរំលើង រិសគល់ដើមឈើធំខ្ពស់ៗ រីអ្នកធំហៅហ៊ាន រមែងបំបាក់បំបបចំពោះអ្នកធំហៅហ៊ានដូចគ្នា។កាលនោះ ចចកទាំងពីរបណ្តើរគោសញ្ជីវកៈទៅ បង្គាប់គោអោយឈរនៅខាងក្រៅ ក្នុងទីមួយមិនឆ្ងាយប៉ុន្មាន ទើបចូលទៅកាន់សំណាក់បិង្គលកៈ ក្រាបថ្វាយបង្គំហើយអង្គុយក្នុងទីគួរមួយ។ បិង្គលកៈក្រលេកមើលឃើញចចកទាំងពីរនោះមកដល់ ត្រេកអររីករាយណាស់ទទួលរាក់ទាក់ដោយអាការគួរសមក្រៃងលែង ហើយសួរទៅភ្លាមថា «ម្តេចទៅ! អែងឃើញអាសត្វនោះរឺទេ?»។ ចចកទមនកៈ ជំរាបថា «បពិត ព្រះទេវបាទ! អាសត្វចង្រៃនោះ យើងខ្ញុំឃើញ
ហើយ សត្វនោះស្លូតបូតទេ តែធាត់ធំមាំមួនមានកម្លាំងខ្លាំងណាស់ ដូចលោកម្ចាស់ឈ្វេងយល់ប្រាកដ អិលូវនេះវាចង់ចូលមកក្រាបបង្គំគាល់ផ្ទាល់ខ្លួន សូមលោកម្ចាស់រៀបចំរង់ចាំទទួល។ សព្វបើលឺ សំលេងខ្លាំងប៉ុណ្ណោះលោកម្ចាស់ពុំគួរគប្បីភ័យខ្លាចទេ ព្រាះថា៖

៨៩ - សព្វបើសំលេងខ្លាំង បើមិនទាន់ដឹងហេតុការណ៍នៃសំលេងនោះទេ បុគ្គលមិនគួរគប្បីភ័យខ្លាចឡើយ ស្រ្តីមេអណ្តើកមា្នក់ គ្រាន់តែដឹងច្បាស់នូវហេតុសំលេងប៉ុណ្ណោះបានទៅជាស្រ្តីដែលគេគួរគោរព»។ (ហិតោបទេសសេចក្តីប្រែ ភាសាបារាំង នៃលោកឡង់សឺរ៉ូ និងភាសាសៀមនៃលោកនាគប្រទីបមានគាថាលើសដូច្នេះគឺ ទឹកហូរទំលាយស្ពានបាន ការមិនចេះរក្សាការសំងាត់ ទំលាយការកំបាំងបាន ពាក្យញុះញុងទំលាយមិត្រភាពបាន សំរែកខ្លាំងទំលាយជនកំលាចបាន )បិង្គលកៈ សួរថាៈ «រឿងនោះតើដូចម្តេច?»។ ចចកទមនកៈរៀបរាប់រឿងនោះថា៖
អានតកថាទី៥
0 ការពិគ្រោះ:
Post a Comment