Social Icons

បកិណ្ណកវគ្គវណ្ណនា

២១. បកិណ្ណកវគ្គ

២៩០.             មត្តាសុខបរិច្ចាគា , បស្សេ ចេ វិបុលំ សុខំ;
ចជេ មត្តាសុខំ ធីរោ,        សម្បស្សំ វិបុលំ សុខំ។
បើឃើញសេចក្ដីសុខដ៏ធំទូលាយ ព្រោះលះបង់សុខល្មមប្រមាណ អ្នកមានប្រាជ្ញា កាលឃើញសុខធំទូលាយ គប្បីលះសុខល្មមប្រមាណចេញ។

២៩១.             បរទុក្ខូបធានេន,   យោ អត្តនោ សុខមិច្ឆតិ;
វេរសំសគ្គសំសដ្ឋោ,  វេរា សោ ន បរិមុច្ចតិ។
ជនប្រាថ្នាសេចក្ដីសុខ ដើម្បីខ្លួន ដោយបង្កទុក្ខអោយអ្នកដទៃ ជននោះឈ្មោះថាច្របូកច្របល់ហើយ ដោយការជាប់ចំពាក់ គឺពៀរ រមែងមិនរួចចាកពៀរទេ។

២៩២.             យញ្ហិ កិច្ចំ តទបវិទ្ធំ ,      អកិច្ចំ បន កយិរតិ;
ឧន្នឡានំ បមត្តានំ,          តេសំ វឌ្ឍន្តិ អាសវា។
របស់ណាដែលខ្លួនគួរធ្វើ របស់នោះពួកភិក្ខុណា លះបង់ចោលហើយ តែរបស់ដែលមិនគួរធ្វើ ត្រឡប់ជាធ្វើវិញ អាសវៈទាំងឡាយ តែងចំរើនឡើងដល់ពួកភិក្ខុនោះ ជាអ្នកមានសេចក្ដីប្រមាទ មានមានះដូចជាដើមបុសលើកឡើយហើយ។

២៩៣.                        យេសញ្ច សុសមារទ្ធា,    និច្ចំ កាយគតា សតិ;
អកិច្ចន្ដេ ន សេវន្តិ,         កិច្ចេ សាតច្ចការិនោ;
សតានំ សម្បជានានំ,     អត្ថំ គច្ឆន្តិ អាសវា។
លុះតែសតិប្រព្រឹត្តទៅ ក្នុងកាយជានិច្ច ដែលពួកភិក្ខុណាបានប្រារឰប្រពៃហើយ ភិក្ខុទាំងនោះ រមែងជាអ្នកធ្វើការដែលគួរធ្វើរឿយៗ មិនធ្វើការដែលមិនគួរធ្វើ អាសវៈទាំងឡាយ របស់ពួកភិក្ខុនោះ ដែលជាអ្នកមានសតិ មានសម្បជញ្ញៈ រមែលដល់នូវការអស់ទៅ។

២៩៤.             មាតរំ បិតរំ ហន្ត្វា,  រាជានោ ទ្វេ ច ខត្តិយេ;
រដ្ឋំ សានុចរំ ហន្ត្វា,  អនីឃោ យាតិ ព្រាហ្មណោ។
បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានៈដូចមិតាផង សម្លាប់សស្សតទិដ្ឋិនិងឧច្ឆេទទិដ្ឋិ ដូចសេ្ដចជាក្ស័ត្រពីរព្រះអង្គផង សម្លាប់អាយតនៈដូចផែនដែន ប្រព្រឹត្តទៅមួយអន្លើ ដោយបុរសអ្នកដើរតាមគឺស្មៀនផង រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ។

២៩៥.           មាតរំ បិតរំ ហន្ត្វា,  រាជានោ ទ្វេ ច សោត្ថិយេ;
វេយគ្ឃបញ្ចមំ ហន្ត្វា,  អនីឃោ យាតិ ព្រាហ្មណោ។
បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានះដូចបិតាផង សម្លាប់សស្សតទិដ្ឋិនិងឧច្ឆេទទិដ្ឋ ដូចជាសេ្ដច ជាព្រាហ្មណ៍ទាំងពីរផង សម្លាប់វិចិកច្ឆា ដូចជាខ្លាធំជាគំរប់៥ផង បានហើយរមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ។

២៩៦.             សុប្បពុទ្ធំ បពុជ្ឈន្តិ,  សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,      និច្ចំ ពុទ្ធគតា សតិ។
សតិរបស់ជនណាដែលឋិតនៅក្នុងព្រះពុទ្ធគុណ អស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជននោះឈ្មោះថាសាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰកៗ ដោយប្រពៃ សព្វកាល។

២៩៧.                        សុប្បពុទ្ធំ បពុជ្ឈន្តិ,  សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,  និច្ចំ ធម្មគតា សតិ។
សតិរបស់ជនណាដែលឋិតនៅក្នុងព្រះធម្មគុណ អស់កាលជានិច្ចទាំងថ្ងៃទាំងយប់ ជនពួកនោះ​​ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰក ដោយប្រពៃ សព្វកាល។

២៩៨.             សុប្បពុទ្ធំ បពុជ្ឈន្តិ,  សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,      និច្ចំ សង្ឃគតា សតិ។
សតិរបស់ជនណាដែលឋិតនៅក្នុងព្រះសង្ឃគុណ អស់កាលជានិច្ចទាំងថ្ងៃទាំងយប់ ជនពួកនោះ​​ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰក ដោយប្រពៃ សព្វ     កាល។
២៩៩.             សុប្បពុទ្ធំ បពុជ្ឈន្តិ,  សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,      និច្ចំ កាយគតា សតិ។
សតិរបស់ជនពួកណា  ដែលឋិតនៅក្នុងកាយ អស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនពួកនោះឈ្មោះថាសាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰក ដោយប្រពៃ សព្វកាល។

៣០០.             សុប្បពុទ្ធំ បពុជ្ឈន្តិ,  សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,      អហិំសាយ រតោ មនោ។
ចិត្តរបស់ជនពួកណាត្រេតអរហើយ ក្នុងការបៀតបៀនគេ ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថាសាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰក ដោយប្រពៃ សព្វកាល។

៣០១.             សុប្បពុទ្ធំ បពុជ្ឈន្តិ,  សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,      ភាវនាយ រតោ មនោ។
ចិត្តរបស់ជនពួកណា ត្រេតអរហើយ ក្នុងមេត្តាភាវនា ទាំងយប់ទាំងថ្ងៃ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឰកៗ ដោយប្រពៃ សព្វកាល។

៣០២.                        ទុប្បព្វជ្ជំ ទុរភិរមំ,   ទុរាវាសា ឃរា ទុខា;
ទុក្ខោសមានសំវាសោ, ទុក្ខានុបតិតទ្ធគូ;
តស្មា ន ចទ្ធគូ សិយា,     ន ច ទុក្ខានុបតិតោ សិយា
ការចេញបួសបានដោយកម្រ ការត្រេតអរត្រូវបានដោយក្រ ផ្ទះទាំងឡាយមានការនៅគ្រប់គ្រងដោយលំបាក ជាការក្រ ការនៅរួមដោយជនស្មើគ្នា ជាការក្រ ជនអ្នកដើរផ្លូវឆ្ងាយគឺវដ្ដៈ តែងត្រូវសេចក្ដីទុក្ខធ្លាក់ជាប់តាម ព្រោះហេតុនោះ បុគ្គលមិនគប្បីជាអ្នកដើរផ្លូវឆ្ងាយផង មិនគប្បីជាអ្នកត្រូវសេចក្ដីទុក្ខធ្លាក់ជាប់តាមផង។

៣០៣.                        សទ្ធោ សីលេន សម្បន្នោ,  យសោភោគសមប្បិតោ;
យំ យំ បទេសំ ភជតិ,  តត្ថ តត្ថេវ បូជិតោ។
បុគ្គលអ្នកមានសទ្ធា បរិបូណ៌ដោយសីល ស្កប់ស្កល់ដោយយសនិងភោគសម្បត្តិ គប់រកប្រទេសណាៗ គេតែងបូជាក្នុងប្រទេសនោះៗ។

៣០៤.             ទូរេ សន្តោ បកាសេន្តិ,    ហិមវន្តោវ បព្វតោ;
អសន្តេត្ថ ន ទិស្សន្តិ,  រត្តិំ ខិត្តា យថា សរា។
ពួកសប្បុរស រមែងប្រាកដក្នុងទីឆ្ងាយ ដូចភ្នំហិមពាន្ដដូច្នោះ ពួកអសប្បុរសទុកជាឋិតនៅក្នុងទីជិត ក៏រមែងមិនប្រាកដ ដូចព្រួញដែលបុគ្គលបាញ់ក្នុងវេលាយប់។
៣០៥.             ឯកាសនំ ឯកសេយ្យំ, ឯកោ ចរមតន្ទិតោ;
ឯកោ ទមយមត្តានំ, វនន្តេ រមិតោ សិយា។
បុគ្គល គួរគប់រកទីអង្គុយម្នាក់ឯង ទីដេកម្នាក់ឯង ជាអ្នកត្រាច់ទៅម្នាក់ឯង មិនជាអ្នកខ្ជិលច្រអូស ជាអ្នកម្នាក់ឯងទូន្មានខ្លួន គួរជាអ្នកត្រេតអរក្នុងព្រៃស្ងាង់។

បកិណ្ណកវគ្គវណ្ណនា និដ្ឋិតា ។

0 ការពិគ្រោះ:

Post a Comment

Booking.com