២៥. ភិក្ខុវគ្គ
ឃានេន សំវរោ សាធុ, សាធុ ជិវ្ហាយ សំវរោ។
ការសង្រួមភ្នែកប្រពៃ ការសង្រួមត្រចៀកប្រពៃ ការសង្រួមច្រមុះប្រពៃ ការសង្រួមអណ្ដាតប្រពៃ។
មនសា សំវរោ សាធុ, សាធុ សព្វត្ថ សំវរោ;
សព្វត្ថ សំវុតោ ភិក្ខុ, សព្វទុក្ខា បមុច្ចតិ។
ការសង្រួមកាយប្រពៃ ការសង្រួមវាចាប្រពៃ ការសង្រួមចិត្តប្រពៃ ការសង្រួមទាំងអស់ប្រពៃ ភិក្ខុសង្រួមហើយក្នុងទ្វារទាំងអស់ តែងរួចស្រឡះចាកទុក្ខទាំងពួង។
អជ្ឈត្តរតោ សមាហិតោ, ឯកោ សន្តុសិតោ តមាហុ ភិក្ខុំ។
ជនណា សង្រួមដៃ សង្រួមជើង សង្រួមវាចា សង្រួមអត្តភាព ជាអ្នកត្រេតអរក្នុងការចំរើនកម្មដ្ឋានដែលមានក្នុងខ្លួន ជាហេតុមានចិត្តតម្កល់មាំ ជាអ្នកនៅឯកឯង តែងមានចិត្តត្រេតអរក្នុងធម៌ បណ្ឌិតទាំងឡាយហៅជននោះថាភិក្ខុ។
អត្ថំ ធម្មញ្ច ទីបេតិ, មធុរំ តស្ស ភាសិតំ។
ភិក្ខុណា សង្រួមមាត់ ជាអ្នកពោលដោយបញ្ញា មានចិត្តមិនរាយមាយ សំដែងអត្ថផង ធម៌ផង បានភាសិតរបស់ភិក្ខុនោះទើបឈ្មោះថាពីរោះ។
ធម្មំ អនុស្សរំ ភិក្ខុ, សទ្ធម្មា ន បរិហាយតិ។
ភិក្ខុមានធម៌ជាទីត្រេតអរ ត្រេតអរហើយក្នុងធម៌ ពិចារណាធម៌ រឭកធម៌រឿយៗ រមែងមិនសាបសូន្យចាកព្រះសទ្ធម្មឡើយ។
អញ្ញេសំ បិហយំ ភិក្ខុ, សមាធិំ នាធិគច្ឆតិ។
ភិក្ខុមិនគប្បីមើលងាយលាភរបស់ខ្លួន មិនគប្បីប្រព្រឹត្តចង់បានលាភរបស់ភិក្ខុដទៃ បើចង់បានលាភរបស់ភិក្ខុដទៃរមែងមិនបានសមាធិឡើយ។
តំ វេ ទេវា បសំសន្តិ, សុទ្ធាជីវិំ អតន្ទិតំ។
បើភិក្ខុសូម្បីមានលាភតិច មិនមើលងាយលាភរបស់ខ្លួន ទេវតានិងមនុស្សទាំងឡាយ តែងសរសើរភិក្ខុនោះឯង ដែលជាអ្នកមានព្យាយាមជាគ្រឿងអាស្រ័យរស់នៅ ដោយបរិសុទ្ធិ ជាអ្នកមិនខ្ជិលច្រអូស។
អសតា ច ន សោចតិ, ស វេ ភិក្ខូតិ វុច្ចតិ។
បុគ្គលណាមិនមានសេចក្ដីប្រកាន់ក្នុងនាមនិងរូបជារបស់អញ ដោយប្រការទាំងពួង មួយទៀត បុគ្គលណា មិនសោកស្ដាយ ព្រោះនាមនិងរូបមិនមាន បុគ្គលនោះឯងតថាគតហៅថា ភិក្ខុ។
អធិគច្ឆេ បទំ សន្តំ, សង្ខារូបសមំ សុខំ។
ភិក្ខុណានៅដោយអំណាចមេត្តា ជ្រះថា្លក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះរមែងបានបទដ៍ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្ដីសុខ។
ឆេត្វា រាគញ្ច ទោសញ្ច, តតោ និព្វានមេហិសិ។
ម្នាលភិក្ខុ ចូរអ្នកស្ដារទូកគឺអត្តភាពនេះ ទូកដែលអ្នកស្ដារហើយ នឹងដល់ត្រើយឆាប់ អ្នកកាត់រាគៈ និងទោសៈបានហើយ អំពីនោះនឹងអាចដល់នូវព្រះនិព្វាន។
បញ្ច សង្គាតិគោ ភិក្ខុ, ឱឃតិណ្ណោតិ វុច្ចតិ។
ភិក្ខុគាប់កាត់ ឱរម្ភាគិយសំយោជនៈ ៥ ផង គប្បីលះបង់ឧទ្ធម្ភាគិយសំយោជនៈ ៥ ផង គប្បីចំរើនឥន្ទ្រិយ ៥ តទៅ ភិក្ខុអ្នកកន្លងកិលេសជាគ្រឿងចំកាត់ ៥ (រាគៈ ទោសៈ មោហៈ មានៈ ទិដ្ឋិ) បានហើយ ទើបតថាគតហៅថា អ្នកឆ្លងអន្លង់បាន។
មា លោហគុឡំ គិលី បមត្តោ, មា កន្ទិ ទុក្ខមិទន្តិ ឌយ្ហមានោ។
ម្នាលភិក្ខុ ចូរអ្នកពិនិត្យផង ចូរជាអ្នកកុំប្រមាទផង ចិត្តរបស់អ្នក ចូរកុំវិលទៅរកកាមគុណឡើយ អ្នកចូរកុំប្រមាទ ទំពាស៊ីនូវដុំលោហៈ កុំអោយជាអ្នកកាលភ្លើងឆេះហើយ កន្ទក់កន្ទេញថា នេះទុក្ខ ដូច្នេះឡើយ។
យម្ហិ ឈានញ្ច បញ្ញា ច, ស វេ និព្វានសន្តិកេ។
ការពិនិត្យមិនមានដល់បុគ្គលអ្នកមិនមានប្រាជ្ញា ជ្រាជ្ញាមិនមានដល់បុគ្គលអ្នកមិន ពិនិត្យ ការពិនិត្យនិងប្រាជ្ញា មានក្នុងបុគ្គលណា បុគ្គលនោះឯង ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន។
អមានុសី រតិ ហោតិ, សម្មា ធម្មំ វិបស្សតោ។
សេចក្ដីត្រេតអរ ដែលមិនមានជារបស់មនុស្ស រមែងមានដល់ភិក្ខុអ្នកចូលទៅកាន់ផ្ទះស្ងាត់ អ្នកមានចិត្តរម្ងាប់ អ្នកឃើញធម៌ដោយប្រពៃ។
លភតី បីតិបាមោជ្ជំ, អមតំ តំ វិជានតំ។
ភិក្ខុពិចារណាការកើតឡើងនិងការវិនាសខន្ធទាំងឡាយ ក្នុងកាលណា ក្នុងកាលនោះ ភិក្ខុនោះរមែងបានបីតិនិងបាមោជ្ជៈ បីតិនិងបាមោជ្ជៈនោះ ឈ្មោះថា ជាអមតធម៌ របស់បណ្ឌិត អ្នកដឹងធម៌ទាំងឡាយ។
ឥន្ទ្រិយគុត្តិ សន្តុដ្ឋិ, បាតិមោក្ខេ ច សំវរោ។
គុណ៣ប្រការនេះ គឺការរក្សាឥន្ទ្រិយ១ សេចក្ដីសន្ដោស១ ការសង្រួមក្នុងបាតិមោក្ខ១ ជាខាងដើមនៃព្រះនិព្វាននោះ តែងមានដល់ភិក្ខុអ្នកមានបញ្ញាក្នុងសាសនានេះ ។
បដិសន្ថារវុត្យស្ស , អាចារកុសលោ សិយា;
តតោ បាមោជ្ជពហុលោ, ទុក្ខស្សន្តំ ករិស្សសិ។
ម្នាលភិក្ខុ អ្នកចូរគប់រកកល្យាណមិត្ត អ្នកមានព្យាយាមជាគ្រឿងរស់ដោយបរិសុទ្ធិ ជាអ្នកមិនខ្ជិលច្រអូស ភិក្ខុគប្បីជាអ្នកប្រព្រឹត្តធ្វើបដិសន្ថារៈ គប្បីជាអ្នកឈ្លាសក្នុងអាចារៈ ព្រោះហេតុទាំងពីរនោះ អ្នកនឹងមានបាមោជ្ជៈច្រើន នឹងធ្វើទីបំផុតទុក្ខបាន។
ឯវំ រាគញ្ច ទោសញ្ច, វិប្បមុញ្ចេថ ភិក្ខវោ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីជំរុះរាគៈ និងទោសៈចេញ ដូចម្លិះជំរុះផ្កាម្លិះទាំងឡាយ ដែលស្វិតហើយ ដូច្នោះ។
វន្តលោកាមិសោ ភិក្ខុ, ឧបសន្តោតិ វុច្ចតិ។
ភិក្ខុអ្នកមានកាយរម្ងាប់ហើយ មានវាចារម្ងាប់ហើយ មានចិត្តរម្ងាប់ហើយ មានចិត្តតម្កល់មាំហើយ មានអាមិសៈក្នុងលោក ខ្ជាក់ចោលហើយ ទើបតថាគតហៅថា អ្នកស្ងប់រម្ងាប់។
សោ អត្តគុត្តោ សតិមា, សុខំ ភិក្ខុ វិហាហិសិ។
អ្នកចូរដាស់តឿនខ្លួនឯងដោយខ្លួនឯង ចូរពិនិត្យខ្លួនដោយខ្លួនឯង ម្នាលភិក្ខុ អ្នកនោះបើមាន ស្មារតី រក្សាខ្លួនទុកហើយ នឹងនៅជាសុខ។
តស្មា សញ្ញមអត្តានំ , អស្សំ ភទ្រំវ វាណិជោ។
មែនពិតខ្លួនជាទីពឹងរបស់ខ្លួន ខ្លួនឯងជាគតិរបស់ខ្លួន ព្រោះហេតុនោះ អ្នកចូររវាំងខ្លួន ដូចពាណិជរវាំងសេះដ៏ល្អ។
អធិគច្ឆេ បទំ សន្តំ, សង្ខារូបសមំ សុខំ។
ភិក្ខុអ្នកក្រាស់ដោយសេចក្ដីរីករាយ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា រមែងបាននូវបទដ៏ស្ងប់ជាទីរម្ងប់នូវសង្ខារ នាំមកនូវសេចក្ដីសុខ។
ភិក្ខុណានៅកម្លោះ ប្រឹងប្រែង ក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះរមែងញ៉ាំងលោកនេះ អោយភ្លឺ ស្វាងបាន ដូចព្រះចន្ទដែលរះផុតអំពីពពក។
ភិក្ខុវគ្គវណ្ណនា និដ្ឋិតា ។
0 ការពិគ្រោះ:
Post a Comment