Social Icons

ត្រៃរតនប្បណាម

ថ្វាយគ្រឿងសក្ការៈដល់ព្រះរតនត្រៃ

ឥមេហិ ទីបធូបាទិសក្ការេហិ ពុទ្ធំ ធម្មំ សង្ឃំ អភិបូជយាមិ មាតាបិតាទីនំ គុណវន្តានពា្ចទីឃរត្តំ អត្ថាយ ហិតាយ សុខាយ
ប្រែថាខ្ញុំព្រះករុណាសូមបូជាចំពោះនូវព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ ដោយគ្រឿង​សក្ការៈទាំងឡាយមានទៀន និងធូបជាដើមនេះ ដើម្បីជាប្រយោជន៏ដើម្បីសេចក្តីសុខ​ដល់​អ្នកដ៏មានគុណទាំងឡាយ មានមាតាបិតាជាដើមផង ដល់ខ្ញុំព្រះករុណាផង អស់កាល​ជាអងែ្វង​ទៅហោង។
ពុទ្ធរតនប្បណាម
ថ្វាយបង្គំព្រះពុទ្ធរតនៈ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
ប្រែថា រីកិរិយានមស្សការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មាន​ព្រះភាគអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង​ដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ។

ថ្វាយបង្គំម្ដង

0 ការពិគ្រោះ:

Post a Comment

Booking.com