អដ្ឋង្គិការិយមថោ ជនានំ មោក្ខប្បវេសាយ ឧជូ ច មគ្គោ ធម្មោ អយំ សន្តិករោ បណីតោ និយ្យានិកោ តំ បនមាមិ ធម្មំ។
ប្រែថា ព្រះសទ្ធម្មឯណា ជាធម៌ប្រកបដោយអង្គ៨ប្រការ ជាគន្លងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញ៉ាំងជនដែលប្រាថ្នានូវព្រះនិពា្វនអោយចូលទៅកាន់ព្រះនិព្វានបានព្រះធម៌នេះជាធម៌ធ្វើអោយត្រជាក់រំងាប់បង់នូវភ្លើងទុក្ខ ភ្លើងកិលេសជាធម៌ដ៏ឧត្តម ជាគុណញ៉ាំងសត្វអោយចេញចាកសង្សាទុក្ខ ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះសទ្ធម្មនោះដោយគោរព។
ក្រាបថ្វាយបង្គំម្តង
យេ ច ធម្មា អតីតា ច យេ ច ធម្មា អនាគតា បច្ចុប្បន្នា ច យេ ធម្មា អហំ វន្ទាមិ សព្វទា។
យេ ច ធម្មា អតីតា ច យេ ច ធម្មា អនាគតា បច្ចុប្បន្នា ច យេ ធម្មា អហំ វន្ទាមិ សព្វទា។
ប្រែថា ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធនិពា្វនកន្លងទៅហើយក្តី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ នឹងមានមកក្នុងកាលខាងមុខនេះក្តី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធទ្រង់ប្រតិស្ឋានទុកក្នុងកាលសព្វថៃ្ងនេះក្តី ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះធម៌ទាំងឡាយនោះគ្រប់កាលទាំងពួង។
រួចហើយគប្បីតាំងចិត្តរលឹកដល់ធម្មគុណដោយបង្អោនវាចាថា
ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលិកោ ឯហិ បស្សិកោ ឱបនយិកោ បច្ចត្តំ វេទិតពោ្វ វិញ្ញូហីតិ។
ប្រែថា ស្វាក្ខាតោ ភគវតា ធម្មោ ព្រះបរិយត្តិធម៌គឺព្រះត្រៃបីដកជាធម៌គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ធម្មោ ព្រះនព្វលោកុត្តរធម៌មាន ៩ប្រការ គឺមគ្គ៤ផល៤ និព្វាន១ សន្ទិដ្ឋិកោ ជាធម៌គឺព្រះអរិយបុគ្គលទាំងពួងដឹងពិតឃើញពិតដោយបច្ចវេក្ខណញាណ គឺថានឹងបាន ដឹងដោយស្តាប់ដោយជឿបុគ្គលដទៃនោះៗ ក៏ទេដែរ គឺឃើញច្បាស់ដោយខ្លួនអែង អកាលិកោ ជាធម៌អោយនូវផលមិន រង់ចាំកាល គឺថាកាលបើព្រះអរិយមគ្គកើតឡើងហើយព្រះអរិយផលក៏កើតក្នុងលំដាប់គ្នាមិនបានយឺតយូរឡើយ ឯហិបស្សិកោ ជាធម៌គួរដល់ឯហិបស្សវិធី គឺថាកាលបើព្រះអរិយបុគ្គល ដែលបានសំរេចមគ្គផលហើយក៏គួរនិងហៅបុគ្គលដទៃអោយចូលមកមើលបាន ឱបនយិកោ ជាធម៌គឺព្រះអរិយបុគ្គលគប្បីបង្អោនចូលមក ទុកក្នុងខ្លួនដោយអំណាចនៃភាវនា បច្ចត្តំ វេទិតពោ្វវិញ្ញូហី ជាធម៌គឺប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីដឹងគប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន។
រលឹកដល់ព្រះធម្មគុណដូច្នេះរួចហើយ គប្បីប្រកាសប្តេជ្ញាខ្លួនដោយពាក្យសច្ចៈថា
នត្ថិ មេ សរណំ អញ្ញំ ធម្មោ មេ សរណំវរំ ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ
ប្រែថា នត្ថិ មេ សរណំ អញ្ញំ វត្ថុដទៃជាទីពឹងទីរលឹកនៃខ្ញុំព្រះករុណាមិនមានឡើយ ធម្មោមេ សរណំ វរំ មានតែព្រះធម៌ជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើររបស់ខ្ញុំ ព្រះករុណា ឯតេន សច្ចវជ្ជេនហោតុ មេ ជយមង្គលំ សូមសិរីសួស្តីជ័យមង្គលចូរ មានដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ។
ឧត្តមំង្គេន វន្ទេហំ ធម្មពា្ច ទុវិធំ វរំ ធម្មេ យោ ខលិតោ ទោសោ ធម្មោ ខមតុ តំ មមំ ។
ឧត្តមំង្គេន វន្ទេហំ ធម្មពា្ច ទុវិធំ វរំ ខ្ញុំព្រះករុណាសូមថ្វាយបង្គំនូវព្រះធម៌ដ៏ប្រសើរមានពីរប្រការ គឺព្រះបរិយត្តិធម៌និងព្រះនព្វលោតុត្តរធម៌ដោយអវយវដ៏ឧត្តមគឺត្បូង ធម្មេ យោ ខលិតោ ទោសោ ទោសអែណាដែលខ្ញុំព្រះករុណាធ្វើអោយភ្លាំងភ្លាត់ ហើយក្នុងព្រះធម៌ជាម្ចាស់ ធម្មោ ខមតុ តំ មមំ សូមព្រះធម៌ជាម្ចាស់អត់នូវទោសនោះដល់ខ្ញុំព្រះករុណា។
ក្រាបថ្វាយបង្គំម្តង
0 ការពិគ្រោះ:
Post a Comment