Social Icons

សង្ឃរតនប្បណាម

សង្ឃោ វិសុទ្ធោ វរទក្ខិណេយ្យោ សន្ដិន្រ្ទិយោ សព្វមលប្បហីនោ គុណេហិនេកេហិ សមិទ្ធិបត្តោ  អនាសវោ តំ បនមាមិ សង្ឃំ។
ប្រែថា ព្រះអរិយសង្ឃឯណាដ៏បរិសុទ្ធវិសេស ជាទក្ខិណេយ្យបុគ្គលដ៏ប្រសើរមានឥន្រ្ទីយ៍​រំងាប់​បង់ហើយ​មានមន្ទិលគឺរាគាទិកិលេសទាំងពួងបន្សាត់បង់ហើយ ជាព្រះសង្ឃដល់ហើយ​នូវកិរិយាសំរេចដោយគុណទាំងឡាយដ៏ច្រើន ជាព្រះសង្ឃមានអាសវធម៌មិនមាន គឺថាជា​ព្រះខីណាស្រព ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះអរិយសង្ឃនោះដោយគោរព។

ថ្វាយបង្គំម្តង
យេ ច សង្ឃា អតីតា ច យេ ច សង្ឃា អនាគតា បច្ចុប្បន្នា ច យេ សង្ឃា អហំ វន្ទាមិ សព្វទា។


ប្រែថា ព្រះសង្ឃទាំងឡាយឯណា ដែលជាសង្ឃបានសំរេចមគ្គផល និពា្វនកន្លងទៅហើយក្តី ព្រះសង្ឃទាំងឡាយឯណា ដែលជាសង្ឃនឹងបានសំរេចមគ្គផលក្នុងកាលខាងមុខនេះក្តី ព្រះសង្ឃទាំងឡាយឯណាដែលជាសង្ឃបានសំរេចមគ្គផល ក្នុងកាលជាបច្ចុប្បន្ននេះក្តី ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះសង្ឃទាំងឡាយនោះគ្រប់កាលទាំងពួង។

រួចហើយគប្បីតាំងចិត្តរលឹកដល់សង្ឃគុណដោយបង្អោនវាចាថា

សុបដិបន្នោ ភគវតោ សាវកសង្ឃោ ឧជុបដិបន្នោភគវតោ សាវកសង្ឃោ ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ យទិទំ ចត្តារិ បុរិសយុគានិ អដ្ឋបុរិសបុគ្គលា ឯស ភគវតោ សាវកសង្ឃោ អានុនេយ្យោ បាហុនេយ្យោទក្ខិណេយ្យោ អពា្ជលិករណីយោ អនុត្តរំ បុញ្ញក្ខេត្តំលោកស្សាតិ។

ប្រែ សុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគលោក​ប្រតិបត្តិ​​​ហើយដោយប្រពៃ គឺប្រតិបត្តិតាមគន្លងព្រះនព្វលោកកុត្តរធម៌ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដោយត្រង់ គឺប្រតិបត្តិ​ជាមជ្ឈិមបដិបទា ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដើម្បីត្រាស់ដឹងនូវព្រះនិព្វានជាស្ថានក្សេមផុតចាកទុក្ខទាំងពួង សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ​ដ៏សម​គួរដល់​សាមីចិកម្ម គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា យទិទំ ចត្តារិបុរិសយុគានិ ព្រះសង្ឃឯណា បើរាប់​ជាគូនៃបុរសទាំងឡាយមាន៤គូគឺ ព្រះសង្ឃដែលបានសំរេចនូវសោតាបត្តិមគ្គ និងសោតាបត្តិ​ផលជាគូមួយ សកទាគាមិមគ្គ និងសកទាគាមិផលជាគូមួយ អនាគាមិមគ្គ និងអនាគាមិផល​ជាគូមួយ អរហត្តមគ្គ និងអរហត្តផលជាគូមួយ អដ្ឋ បុរិសបុគ្គលា បើរាប់ជាគូនៃបុរសបុគ្គលមាន៨គឺ ព្រះសង្ឃដែលបានសំរាច់នូវសាតាបត្តិមគ្គ១ សោតាបត្តិផល១ សកទាគាមិមគ្គ១ សកទាគាមិផល១អនាគាមិមគ្គ១ អនាគាមិផល១ អរហត្តមគ្គ១ អរហត្តផល១ ឯស ភគវតោ សាវកសង្ឃោ ព្រះសង្ឃទាំងនោះជាសង្ឃសាវកនៃព្រះដ៏មានប្រភាគ អាហុនេយ្យោ លោកគួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលឧទិ្ទសចំពោះអ្នកមានសីល ហើយនាំមកអំពីចំងាយចូលមកបូជា បាហុនេយ្យោ លោកគួរទទួលនូវអាគន្តុកទាន គឺទានដែលបុគ្គលតាក់ តែងដើម្បីញាតិនិងមិត្រ ដែលមក​អំពីទិសផ្សេងៗ ហើយចូលមកបូជា ទក្ខិណេយ្យោលោកគួរទទួលនូវទានដែលបុគ្គល​ជឿនូវកម្ម និងផលនៃកម្ម ហើយចូលមកបូជា អពា្ជលិករណីយោ លោកគួរដល់អពា្ជលិកម្មដែលសត្វលោក​គប្បីធ្វើ អនុត្តរំ បុពា្ញក្ខេត្តំ លោកស្សាតិ លោកជាបុញ្ញខេត្ត គឺជាទីដុះឡើងនៃពូជ​គឺបុណ្យរកខេត្ត​ដ៏ទៃកៃ្រលែងជាងគ្មាន។

រលឹកដល់សង្ឃគុណដូច្នេះហើយ គប្បីប្រកាសប្តេជ្ញាខ្លួនដោយពាក្យសច្ចៈថា

នត្ថិ មេ សរណំ អញ្ញាំ សង្ឃោ ម សរណំ វរំ ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ។

ប្រែថា នត្ថិ មេ សរណំ អញ្ញាំ វត្ថុដទៃជាទីពឹងទីរលឹកនៃ ខ្ញុំព្រះករុណាមិនមែនឡើយ សង្ឃោ មេ សរណំ វរំ មានតែព្រះសង្ឃជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តីជ័យមង្គលចូរមាន ដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ។

ឧត្តមង្គេន វន្ទេហំ សង្ឃពា្ច ទុវិធោត្តមំ សង្ឃេ យោ ខលិតោ ទោសោ សង្ឃោ ខមតុ តំ មមំ។

ឧត្តមង្គេន វន្ទេហំ សង្ឃពា្ជ ទុវិធោត្តមំ ខ្ញុំព្រះករុណាសូមថ្វាយបង្គំនូវព្រះសង្ឃដ៏ប្រសើរមាន​ពីរប្រការ គឺសម្មតិសង្ឃ១ និងអរិយសង្ឃ១ ដោយអវយវដ៏ឧត្តម គឺត្បូង សង្ឃេ យោ ខលិតោ ទោសោ ទោសឯណាដែលខ្ញុំព្រះករុណាធ្វើអោយ ភ្លាំងភ្លាត់ហើយក្នុងព្រះសង្ឃជាម្ចាស់ សង្ឃោ ខមតុ តំ មមំ សូមព្រះសង្ឃជាម្ចាស់ អត់នូវទោសនោះដល់ខ្ញុំព្រះករុណា
ក្រាបថ្វាយបង្គំម្តង

0 ការពិគ្រោះ:

Post a Comment

Booking.com