Social Icons

នមស្សការសូមសេចក្ដីសុខ

ឥច្ចេវមច្ចន្ត នមស្សនេយ្យំ

នមស្សមានោ រតនត្តយំ យំ

បុញ្ញាភិសន្ទំ វិបុលំ អលត្ថំ
តស្សានុភាវេន ហតន្តរាយោ ។
ខ្ញុំសូមនមស្សការ  លើកហត្ថាឱនសិរសី
បង្គំគុណទាំងបី  ខ្ពស់លើសលុបត្រៃលោកា
សូមបុណ្យកងកុសល  ចូរមានដល់យើងខ្ញុំណា
ពេញពោរស្មើធារា  ដូចជលសាធំទូលាយ
សូមអោយកំចាត់បង់  អពមង្គលទាំងឡាយ
អោយជៀសចេញចាកឆ្ងាយ  ក្តីអន្តរាយកុំបីមាន
ដោយកំលាំងអានុភាព  បុញ្ញលាភជាប្រធាន
កងបុញ្ញរាសីមាន  សូមបានក្សាន្ដកុំមានមោះ
ដោយគុណនមស្សការ  ត្រៃរតនាប្រសើខ្ពស់
សូមអានិសង្សនោះ  ដាក់ដល់ស្ថាននិព្វានហោង។

0 ការពិគ្រោះ:

Post a Comment

Booking.com