Social Icons

សង្ឃរតនប្បណាមសង្ខេប


សុបដិបន្នោ ភគវតោ សាវកសង្ឃោ អុជុបដិបន្នោភគវតោ សាវកសង្ឃោ ញាយ បដិបន្នោ ភគវតោ សាវកសង្ឃោ សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ យទិ ទំចត្តារិ បុរិសយុគានិ អដ្ឋបុរិសបុគ្គលា អេស ភគវតោ សាវកសង្ឃោអានុនេយ្យោ បានុនេយ្យោទក្ខិណេយ្យោ អពា្ជលិករណីយោ អនុត្តរំ បុញ្ញក្ខេត្តំលោកស្សាតិ តំ សុបដិបន្នាទិគុណសំយុត្តំ សង្ឃំ សិរសា នមាមិ តពា្ច សង្ឃំ អិមេហិ សក្ការេហិ អភិបូជយាមិ។


ប្រែ សុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគលោក​ប្រតិបត្តិហើយដោយប្រពៃ គឺប្រតិបត្តិតាមគន្លងព្រះនព្វលោកកុត្តរធម៌ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដោយត្រង់ គឺប្រតិបត្តិជា​មជ្ឈិមបដិបទា ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដើម្បីត្រាស់ដឹងនូវព្រះនិព្វានជាស្ថានក្សេមផុតចាកទុក្ខទាំងពួង សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដ៏សមគួរដល់​សាមីចិកម្ម គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា យទិទំ ចត្តារិបុរិសយុគានិ ព្រះសង្ឃឯណា បើរាប់ជាគូនៃបុរសទាំងឡាយមាន៤គូគឺ ព្រះសង្ឃដែលបានសំរេចនូវសោតាបត្តិមគ្គ និង​សោតាបត្តិផលជាគូមួយ សកទាគាមិមគ្គ និងសកទាគាមិផលជាគូមួយ អនាគាមិមគ្គ និងអនាគាមិ​ផល​ជាគូមួយ អរហត្តមគ្គ និងអរហត្តផលជាគូមួយ អដ្ឋ បុរិសបុគ្គលា បើរាប់ជាគូនៃបុរសបុគ្គល​មាន៨គឺ ព្រះសង្ឃដែលបានសំរាច់នូវសាតាបត្តិមគ្គ១ សោតាបត្តិផល១ សកទាគាមិមគ្គ១ សកទាគាមិផល១អនាគាមិមគ្គ១ អនាគាមិផល១ អរហត្តមគ្គ១ អរហត្តផល១ ឯស ភគវតោ សាវកសង្ឃោ ព្រះសង្ឃទាំងនោះជាសង្ឃសាវកនៃព្រះដ៏មានប្រភាគ អាហុនេយ្យោ លោកគួរទទួល​នូវចតុប្បច្ច័យ ដែលបុគ្គលឧទិ្ទសចំពោះអ្នកមានសីល ហើយនាំមកអំពីចំងាយចូលមកបូជា បាហុនេយ្យោ លោកគួរទទួលនូវអាគន្តុកទាន គឺទានដែលបុគ្គលតាក់ តែងដើម្បីញាតិនិងមិត្រ ដែលមកអំពីទិសផ្សេងៗ ហើយចូលមកបូជា ទក្ខិណេយ្យោលោកគួរទទួល​នូវទានដែលបុគ្គល​ជឿនូវកម្ម និងផលនៃកម្ម ហើយចូលមកបូជា អពា្ជលិករណីយោ លោកគួរដល់អពា្ជលិកម្ម​ដែលសត្វ​លោកគប្បីធ្វើ អនុត្តរំ បុពា្ញក្ខេត្តំ លោកស្សាតិ លោកជាបុញ្ញខេត្ត គឺជាទីដុះឡើងនៃពូជគឺបុណ្យរកខេត្តដ៏ទៃកៃ្រលែងជាងគ្មាន តំ សុបដិបន្នាទិគុណសំយុត្តំ សង្ឃំសិរ សានមាមិ ខ្ញុំព្រះករុណាសូមថ្វាយបង្គំ នូវព្រះសង្ឃជាម្ចាស់ ដ៏ប្រកបព្រមហើយ ដោយគុណ មានគុណថាសុបដិបន្នោជាដើមនោះ ដោយសិរសាគឺត្បូង តពា្ច សង្ឃំមេហិ សក្ការេហិ អភិបូជយាមិខ្ញុំ ព្រះករុណាសូមបូជាចំពោះនូវព្រះសង្ឃ ជាម្ចាស់នោះ ដោយគ្រឿងសក្ការៈទាំងឡា យមានប្រមាណប៉ុណ្ណោះ។

ថ្វាយបង្គំម្ដង

0 ការពិគ្រោះ:

Post a Comment

Booking.com