២. អប្បមាទវគ្គ
អប្បមត្តា ន មីយន្តិ, យេ បមត្តា យថា មតា។
សេចក្ដីមិនប្រមាទជាផ្លូវនៃសេចក្ដីមិនស្លាប់ សេចក្ដីប្រមាទជាផ្លូវនៃសេចក្ដីស្លាប់ ជនទាំងឡាយដែលមិនប្រមាទហើយ ឈ្មោះថាមិនស្លាប់ ជនទាំងឡាយដែលប្រមាទហើយ ទុកដូចជាមនុស្សស្លាប់ទៅហើយ។
អប្បមាទេ បមោទន្តិ, អរិយានំ គោចរេ រតា។
ពួកបណ្ឌិតបានជ្រាបនូវដំណើរនេះដោយប្លែកគ្នា(ទើបឋិតនៅ)ក្នុងសេចក្ដីមិនប្រមាទ រីករាយក្នុងសេចក្ដីមិនប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរក្នុងធម៌ជាគោចរ ។
ផុសន្តិ ធីរា និព្ពានំ, យោគក្ខេមំ អនុត្តរំ។
អរិយបុគ្គលទាំងឡាយ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្ដីប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមានប្រាជ្ញាតែងប៉ះពាល់នូវព្រះនិពា្វន ជាទីក្សេមក្សាន្ដចាកយោគៈ ជាគុណជាតិដ៏ប្រសើរបំផុត។
សញ្ញតស្ស ច ធម្មជីវិនោ, អប្បមត្តស្ស យសោភិវឌ្ឍតិ។
យសតែងចំរើនកុះករ ដល់បុគ្គលអ្នកមានសេចក្ដីប្រឹងប្រែង មានស្មារតី មានការងារស្អាត(ឥតទោស) ជាអ្នកពិចារណា រួចហើយទើបធ្វើ ជាអ្នកសង្រួម រស់នៅដោយធម៌មិនមានសេចក្ដីប្រមាទ។
ទីបំ កយិរាថ មេធាវី, យំ ឱឃោ នាភិកីរតិ។
អ្នកប្រាជ្ញគប្បីសាងកោះ គឺអរហត្តផល ជាកោះដែលជំនន់គឺកិលេសជន់ពន្លិចមិនបាន ដោយសេចក្ដីប្រឹងប្រែងផង ដោយសេចក្ដីមិនប្រមាទផង ដោយសេចក្ដីសង្រួមផង ដោយសេចក្ដីសង្រួមក្នុងចតុប្បារិសុទ្ធិសីលផល ដោយការទូន្មានឥន្ទ្រិយផង។
អប្បមាទញ្ច មេធាវី, ធនំ សេដ្ឋំវ រក្ខតិ។
ពួកពាលជនអប្បឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្ដីប្រមាទ ចំណែកអ្នកប្រាជ្ញ រមែងរក្សាទុកនូវសេចក្ដីមិនប្រមាទ ដូចទ្រព្យយ៉ាងប្រសើរ។
អប្បមត្តោ ហិ ឈាយន្តោ, បប្បោតិ វិបុលំ សុខំ។
អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗនូវសេចក្ដីប្រមាទ ចូរកុំប្រកបរឿយៗនូវសេចក្ដីរីករាយ ត្រេកអរក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបានសេចក្ដីសុខដ៏ទូលាយ។
បញ្ញាបាសាទមារុយ្ហ, អសោកោ សោកិនិំ បជំ;
បព្ពតដ្ឋោវ ភុម្មដ្ឋេ, ធីរោ ពាលេ អវេក្ខតិ។
កាលណាបណ្ឌិតបន្ទោបង់នូវសេចក្ដីប្រមាទដោយសេចក្ដីមិនប្រមាទ កាលនោះ លោកនឹងឡើងកាន់ប្រាសាទគឺបញ្ញាជាបុគ្គលមិនសោក រមែងឃើញពួកសត្វដែល មានសោក ធីរជនតែងឃើញពួកជនពាល ដូចបុគ្គលដែលឈរលើកំពួលភ្នំ ហើយ ក្រឡេកមើលពួកជនដែលឋិតនៅលើផែនដី ដូន្នោះឯង។
បណ្ឌិតមានប្រាជ្ញាមុះមុត កាលពួកបុគ្គលកំពុងប្រមាទ លោកមិនប្រមាទ កាលពួក បុគ្គលកំពុងដេកលក់ លោកភ្ញាក់រឮកច្រើន លោករមែងលះបង់ចោលនូវបុគ្គលបែបនោះ ដូចសេះលឿន ដែលទៅចោលនូវសេះមានកំលាំងទន់ទាប ដូច្នោះឯង។
អប្បមាទំ បសំសន្តិ, បមាទោ គរហិតោ សទា។
មឃមានពដល់នូវភាពជាបុគ្គលប្រសើរបំផុតជាងទេវតាទាំងឡាយ ព្រោះតែសេចក្ដីមិនប្រមាទ អ្នកប្រាជ្ញទាំងឡាយតែងសរសើរនូវសេចក្ដីមិនប្រមាទ ត្មះតិះដៀលនូវសេចក្ដីប្រមាទសព្វៗកាល។
សំយោជនំ អណុំ ថូលំ, ឌហំ អគ្គីវ គច្ឆតិ។
ភិក្ខុអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ ឬឃើញភ័យក្នុងសេចក្ដីប្រមាទ តែងដុតចោលសំយោជនៈ ទាំងតូចទាំងធំ ដូចភ្លើងឆេះ(រាល់នូវកំទេចទាំងតូចទាំងធំ) ដូច្នោះឯង។
អភព្ពោ បរិហានាយ, និព្ពានស្សេវ សន្តិកេ។
ភិក្ខុអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ ឬឃើញភ័យក្នុងសេចក្ដីប្រមាទជាអ្នកមិនគួរនឹងសាបសូន្យចាកគុណធម៌ ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន។
អប្បមាទវគ្គវណ្ណនា និដ្ឋិតា ។
0 ការពិគ្រោះ:
Post a Comment