Social Icons

បណ្ឌិតវគ្គវណ្ណនា

៦. បណ្ឌិតវគ្គ

៧៦.                និធីនំវ បវត្តារំ,                        យំ បស្សេ វជ្ជទស្សិនំ;
និគ្គយ្ហវាទិំ មេធាវិំ,                 តាទិសំ បណ្ឌិតំ ភជេ;
តាទិសំ ភជមានស្ស,            សេយ្យោ ហោតិ ន បាបិយោ។
បុគ្គលគួរឃើញនូវអ្នកប្រាជ្ញណា ដែលជាអ្នកពោលសង្កត់សង្កិន ចង្អុលប្រាប់ទោសថាដូចជាបុគ្គលអ្នកប្រាប់កំណប់ទ្រព្យឲ្យដូច្នេះ គួរគប់អ្នកប្រាជ្ញបែបនោះ(ព្រោះថា) កាលបុគ្គលគប់អ្នកប្រាជ្ញបែបនោះហើយ រមែងមានសេចក្ដីគាប់ប្រសើរ ឥតមានទោសដ៏លាមកឡើយ។

៧៧.                ឱវទេយ្យានុសាសេយ្យ,      អសព្ភា ច និវារយេ;
សតំ ហិ សោ បិយោ ហោតិ, អសតំ ហោតិ អប្បិយោ។
បណ្ឌិតគួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់នូវជនទាំងឡាយចាកអំពើអសប្បុរស បណ្ឌិតនោះ រមែងជាទីស្រឡាញ់របស់សប្បុរសតែម្យ៉ាង មិនជាទីស្រឡាញ់នៃអសប្បុរសឡើយ។

៧៨.                ន ភជេ បាបកេ មិត្តេ, ន ភជេ បុរិសាធមេ;
ភជេថ មិត្តេ កល្យាណេ, ភជេថ បុរិសុត្តមេ។
បុគ្គលមិនគួរគប់មិត្តអាក្រក់ មិនគួរគប់បុរសថោកទាប គួរគប់តែមិត្តដែលល្អ គួរគប់តែបុរសជាន់ខ្ពស់។
៧៩.                ធម្មបីតិ សុខំ សេតិ, វិប្បសន្នេន ចេតសា;
អរិយប្បវេទិតេ ធម្មេ, សទា រមតិ បណ្ឌិតោ។
បណ្ឌិតដែលមានសេចក្ដីឆ្អែកក្នុងធម៌ មានសេចក្ដីជ្រះថ្លាហើយ រមែងដេកជាសុខ រមែងត្រេកអរ ក្នុងធម៌ដែលព្រះអរិយៈ ប្រកាសទុកហើយគ្រប់ពេល។

៨០.                 ឧទកញ្ហិ នយន្តិ នេត្តិកា, ឧសុការា នមយន្តិ តេជនំ;
ទារុំ នមយន្តិ តច្ឆកា, អត្តានំ ទមយន្តិ បណ្ឌិតា។
ធម្មតាអ្នកបង្ហូរទឹក តែងង្ហូរទឹកទៅ អ្នកធ្វើព្រួយ តែងពត់ព្រួញ(ឲ្យត្រង់)អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន(ដូច្នោះដែរ)

៨១.                 សេលោ យថា ឯកឃនោ ,            វាតេន ន សមីរតិ;
ឯវំ និន្ទាបសំសាសុ,                         ន សមិញ្ជន្តិ បណ្ឌិតា។
ភ្នំថ្មតាន់ មិនរំភើបព្រោះខ្យល់ ដូចម្ដេចមិញ បណ្ឌិតទាំងឡាយក៏មិនរំភើប ព្រោះពាក្យតិះដៀល នឹងពាក្យសរសើរ ដូច្នោះឯង។

៨២.                 យថាបិ រហទោ គម្ភីរោ,                    វិប្បសន្នោ អនាវិលោ;
ឯវំ ធម្មានិ សុត្វាន,                វិប្បសីទន្តិ បណ្ឌិតា។
អង្លង់ទឹកដែលជ្រៅ រមែងថ្លាមិនល្អក់យ៉ាងណា បណ្ឌិតទាំងឡាយ បើបានស្ដាប់ធម៌ទេសនាហើយ រមែងជ្រះថ្លាស៊ប់សួន យ៉ាងនោះ។

៨៣.    ព្វត្ថ វេ សប្បុរិសា ចជន្តិ, កាមកាមា លបយន្តិ សន្តោ;
សុខេន ផុដ្ឋា អថ វា ទុខេន, ន ឧច្ចាវចំ បណ្ឌិតា ទស្សយន្តិ។
ពួកសប្បុរសតែងលះ(ឆន្ទរាគ) ក្នុងធម៌ទាំងពួង ពួកលោកអ្នកស្ងប់រមែងមិនរអែរអូវ ព្រោះសេចក្ដីប្រាថ្នាក្នុងកាម ពួកបណ្ឌិតបើសេចក្ដីសុខឬទុក្ខពាល់ត្រូវហើយ រមែងមិនសំដែងអាការឡើងចុះឡើយ។

៨៤.                 អត្តហេតុ ន បរស្ស ហេតុ, ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ;
ន ឥច្ឆេយ្យ  អធម្មេន សមិទ្ធិមត្តនោ, ស សីលវា បញ្ញវា ធម្មិកោ សិយា។
បណ្ឌិតមិនគួរធ្វើអាក្រក់ព្រោះហេតុនៃខ្លួន មិនគួរធ្វើអាក្រក់ព្រោះហេតុនៃអ្នកដទៃ មិនគួរប្រាថ្នាកួន មិនគួរប្រាថ្នាទ្រព្យ មិនគួរប្រាថ្នារដ្ឋ មិនគួរប្រាថ្នាសិទ្ធិដើម្បីខ្លួន ដោយហេតុមិនមែនជាធម៌ឡើយ លោកគួរជាអ្នកមានសីល មានប្រាជ្ញាប្រកប ដោយធម៌។

៨៥.                 អប្បកា តេ មនុស្សេសុ,                  យេ ជនា បារគាមិនោ;
អថាយំ ឥតរា បជា,              តីរមេវានុធាវតិ។
បណ្ដាមនុស្សទាំងឡាយ ពួកជនណា ដែលឆ្លងដល់ត្រើយគឺព្រះនិព្វាន ពួកជននោះ មានប្រមាណតិច ចំណែកពួកសត្វក្រៅនេះរមែងស្ទុះទៅកាន់ត្រើយ(គឺសក្កាយទិដ្ឋិ)

៨៦.                 យេ ច ខោ សម្មទក្ខាតេ,                 ធម្មេ ធម្មានុវត្តិនោ;
តេ ជនា បារមេស្សន្តិ,                       មច្ចុធេយ្យំ សុទុត្តរំ។
ជនទាំងឡាយណា ប្រពឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគតទ្រង់សំដែងទុកហើយដោយប្រពៃ ជនទាំងនោះនឹងឆ្លងនូវលំនៅនៃមច្ចុដែលមិនងាយឆ្លងបាន ហើយដល់នូវព្រះនិព្វាន។

៨៧.                កណ្ហំ ធម្មំ វិប្បហាយ,                    សុក្កំ ភាវេថ បណ្ឌិតោ;
ឱកា អនោកមាគម្ម,                      វិវេកេ យត្ថ ទូរមំ។
បណ្ឌិតគួរលះបង់ធម៌ខ្មៅចេញ ញ៉ាំងធម៌សឲ្យចំរើន(ដោយវិធី)ចេញចាកអាល័យគឺកាមគុណ ហើយឈមទៅរកព្រះនិព្វាន ជាធម្មជាតិមិនមានអាល័យ។

៨៨.                 តត្រាភិរតិមិច្ឆេយ្យ,               ហិត្វា កាមេ អកិញ្ចនោ;
បរិយោទបេយ្យ អត្តានំ,       ចិត្តក្លេសេហិ បណ្ឌិតោ។
បណ្ឌិតគប្បីលះបង់កាមទាំងឡាយចេញ ជាអ្នកមិនមានកង្វល់ ប្រាថ្នានូវសេចក្ដីត្រេកអរ ក្នុងវិវេកដែលពួកសត្វត្រេកអរបានដោយក្រនោះ  បណ្ឌិតគួរញ៉ាំងខ្លួនឲ្យផូរផង់ចាកគ្រឿងសៅហ្មងចិត្ត។

៨៩.                 យេសំ សម្ពោធិយង្គេសុ, សម្មា ចិត្តំ សុភាវិតំ;
អាទានបដិនិស្សគ្គេ, អនុបាទាយ យេ រតា;
ខីណាសវា ជុតិមន្តោ, តេ លោកេ បរិនិព្វុតា។
ចិត្តដែលបណ្ឌិតទាំងឡាយណា បានអប់រំល្អហើយក្នុងអង្គនៃធម៌ ជាគ្រឿងត្រាស់ដឹងទាំងឡាយ បណ្ឌិតទាំងឡាយណាមិនប្រកាន់មាំ ត្រេកអរតែក្នុងការលះនូវ សេចក្ដីប្រកាន់មាំ បណ្ឌិតទាំងឡាយនោះ រមែងជាអ្នកអស់អាសវៈ មានសេចក្ដីរុងរឿង បរិនិព្វានក្នុងលោក។
បណ្ឌិតវគ្គវណ្ណនា និដ្ឋិតា

0 ការពិគ្រោះ:

Post a Comment

Booking.com