១១. ជរាវគ្គ
អន្ធការេន ឱនទ្ធា, បទីបំ ន គវេសថ។
កាលបើលោកសន្និវាសត្រូវភ្លើងមានរាគៈជាដើម ឆេះទ្រលោមជានិច្ច ម្ដេចក៏សើច ម្ដេចក៏ត្រេកត្រអាល អ្នកទាំងឡាយត្រូវងងឹតគឺអវិជ្ជារួបរឹតហើយ(មេ្តចឡើយ)ក៏មិនស្វែងរកប្រទីបគឺប្រាជ្ញា។
អាតុរំ ពហុសង្កប្បំ, យស្ស នត្ថិ ធុវំ ឋិតិ។
អត្តភាពណា មិនទៀងទាត់ ឋិតថេរ អ្នកចូរមើលអត្តភាព(នោះ)ដែលកុសលាកុសលកម្ម ធ្វើវិចិត្រហើយ ជាកាយពាសពេញ ដោយដំបៅ ដែលឆ្នឹងបីរយកំណាត់ផ្ដុំគ្នាហើយ ជាអត្តភាពក្ដៅក្រហាយជានិច្ច ជាទីរំពឹងត្រិះរិះរបស់ជនច្រើនគ្នា។
ភិជ្ជតិ បូតិសន្ទេហោ, មរណន្ដំ ហិ ជីវិតំ។
រូបនេះគ្រាំគ្រាអស់ហើយ ជាទីសំណាក់នៃរោគ ជារបស់ពុកផុយរាងកាយជារបស់ស្អុយ(នេះ) តែងបែកធ្លាយទៅវិញ ព្រោះថាជីវិតមានសេចក្ដីស្លាប់ជាទីបំផុត។
កាបោតកានិ អដ្ឋីនិ, តានិ ទិស្វាន កា រតិ។
ឆ្អឹងទាំងឡាយណា មានសម្បុរដូចសត្វព្រាប ដែលគេចោលហើយដូចផ្លែឃ្លោកក្នុងសរទកាល សេចក្ដីត្រេតអរអ្វីហ្ន៎ (របស់អ្នកទាំងឡាយ)ព្រោះតែឃើញឆ្អឹងទាំងឡាយនោះ។
យត្ថ ជរា ច មច្ចុ ច, មានោ មក្ខោ ច ឱហិតោ។
សេចក្ដីគ្រាំគ្រា សេចក្ដីស្លាប់ សេចក្រីប្រកាន់ខ្លួននឹងសេចក្ដីលុបគុណប្រជុំចុះក្នុងសរីរៈណា(សរីរៈនោះ)ដែលកុសលាកុសលកម្មធ្វើហើយអោយជានគររបស់ឆ្អឹងទាំងឡាយ ជាគ្រឿងប្រឡាក់ដោយសាច់និងឈាម។
សតញ្ច ធម្មោ ន ជរំ ឧបេតិ, សន្តោ ហវេ សព្ភិ បវេទយន្តិ។
រាជរថទាំងឡាយ ដ៏វិចិត្រល្អ រមែងគ្រាំគ្រា សូម្បីសរីរៈក៏ដល់នូវសេចក្ដីគ្រាំគ្រាដូចគ្នា ទើបឯធម៌របស់សប្បុរសទាំងឡាយ មិនដល់នូវសេចក្ដីគ្រាំគ្រា(ដូច្នោះទេ) សប្បុរសទាំងឡាយ តែងនិយាយអោយពួកសប្បុរសផងគ្នាដឹងបាន។
មំសានិ តស្ស វឌ្ឍន្តិ, បញ្ញា តស្ស ន វឌ្ឍតិ។
បុរសអ្នកមិនមានការចេះដឹងនេះ តែងចាស់(ឥតអំពើ)ដូចគោបំរើសាច់របស់វាតែង ចំរើនឡើង តែប្រាជ្ញារបស់វាមិនចំរើនឡើយ។
គហការំ គវេសន្តោ, ទុក្ខា ជាតិ បុនប្បុនំ។
កាលតថាគតមិនទាន់បានជួបប្រទះ(ព្រះពោធិញ្ញាណ)រវល់តែស្វះស្វែងរកជាងផ្ទះគឺតណ្ហា អ្នកធ្វើផ្ទះគឺអត្តភាពក៏អន្ដោលទៅកាន់សង្សារវដ្ដមានជាតិដ៏ច្រើន សេចក្ដីកើតជាទុក្ខរឿយៗ។
វិសង្ខារគតំ ចិត្តំ, តណ្ហានំ ខយមជ្ឈគា។
នៃជាងផ្ទះ អ្នកឯងធ្វើផ្ទះគឺអត្តភាព តថាគតឃើញហើយ អ្នកនឹងធ្វើផ្ទះ(របស់តថាគត)ទៀតមិនបានឡើយ ឆ្អឹងជំនីរគឺកិលេសរបស់អ្នកទាំងអស់តថាគតកាច់បំបាក់ហើយ ដម្បូលផ្ទះគឺ អវិជ្ជា តថាគតកំចាត់ចោលហើយ ចិត្តរបស់តថាគត ដល់ព្រះនិព្វានដែលមានសង្ខារប្រាសហើយ តថាគត បានដល់ធម៌ជាគ្រឿងក្ស័យតណ្ហាទាំងឡាយហើយ។
ជិណ្ណកោញ្ចាវ ឈាយន្តិ, ខីណមច្ឆេវ បល្លលេ។
ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យក្នុងកាលខ្លួននៅជាកំឡោះក្រមុំ រមែងសញ្ជប់សញ្ជឹង ដូចសត្វក្រៀលចាស់ សំកុកនៅ ក្នុងភក់ដែលអស់ត្រីហើយ។
សេន្តិ ចាបាតិខីណាវ, បុរាណានិ អនុត្ថុនំ។
ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យក្នុងកាលខ្លួននៅកំឡោះក្រមុំ រមែងដេកថ្ងូរ សោកស្ដាយទ្រព្យចាស់ទាំងឡាយ ដូចព្រួញដែលផុតចាកខ្សែបន្លោះដូច្នោះ។
ជរាវគ្គវណ្ណនា និដ្ឋិតា ។
0 ការពិគ្រោះ:
Post a Comment