១៣. លោកវគ្គ
មិច្ឆាទិដ្ឋិំ ន សេវេយ្យ, ន សិយា លោកវឌ្ឍនោ។
បុគ្គលមិនគួរសេពធម៌ថោកទាប មិនគួរនៅដោយសេចក្ដីប្រមាទ មិនគួរសេពមិច្ឆាទិដ្ឋិ មិនគួរជាមនុស្សចង្អៀតលោក។
ធម្មចារី សុខំ សេតិ, អស្មិំ លោកេ បរម្ហិ ច។
បុគ្គលមិនគួរប្រមាទក្នុងដុំបាយដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌អោយ សុចរិត បុគ្គលអ្នកប្រព្រឹត្តធម៌ជាប្រក្រតីរមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង។
ធម្មចារី សុខំ សេតិ, អស្មិំ លោកេ បរម្ហិ ច។
បុគ្គលគួរប្រព្រឹត្តធម៌អោយជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង
ឯវំ លោកំ អវេក្ខន្តំ, មច្ចុរាជា ន បស្សតិ។
បុគ្គលឃើញពពុះទឹកយ៉ាងណា ឃើញព្រេញថ្ងៃយ៉ាងណា សេ្ដចម្ឫត្យុមិនឃើញអ្នកពិចារណា ខន្ធលោកជាដើម យ៉ាងនោះទេ។
១៧១. ឯថ បស្សថិមំ លោកំ, ចិត្តំ រាជរថូបមំ;
យត្ថ ពាលា វិសីទន្តិ, នត្ថិ សង្គោ វិជានតំ។
អ្នកទាំងឡាយចូរមកមើលលោកនេះដ៏ត្រកាលដូចរាជរថ ជនពាលទាំងឡាយរមែងលិចលង់ក្នុងលោកណា សេចក្ដីជាប់ជំពាក់ក្នុងលោកនេះរមែងមិនមានដល់ជនជាបណ្ឌិតទាំងឡាយ ដែលខ្លួនដឹងច្បាស់ទេ។
សោមំ លោកំ បភាសេតិ, អព្ភា មុត្តោវ ចន្ទិមា។
បុគ្គលណាមួយ កាលពីមុខប្រមាទហើយ លុះកាលជាខាងក្រោយ គេមិនប្រមាទវិញ បុគ្គលនោះឈ្មោះថា ញ៉ាំខន្ធាទិលោកនេះអោយភ្លឺច្បាស់ ដូចព្រះចន្ទ្ររះផុតចាកពពក។
សោមំ លោកំ បភាសេតិ, អព្ភា មុត្តោវ ចន្ទិមា។
បុគ្គលណាធ្វើអំពើបាបហើយ បិទខ្ទប់អំពើបាបនោះដោយកុសលគឺអរហត្តមគ្គបាន បុគ្គលនោះឈ្មោះថាញ៉ាំងខន្ធាទិលោកនេះអោយភ្លឺច្បាស់ ដូចព្រះចន្ទ្ររះផុតចាកពពក។
សកុន្ដោ ជាលមុត្តោវ, អប្បោ សគ្គាយ គច្ឆតិ។
លោកិយមហាជននេះជាមនុស្សងងឹតបណ្ដាជនទាំងនេះ ជនតិចគ្នាដែលឃើញច្បាស់(នូវ ខន្ធាទិលោកនេះដោយអំណាចអនិច្ចលក្ខណៈជាដើម) ជនតិចគ្នា ដែលទៅកាន់សួគ៌ ដូចសត្វស្លាប (ដែលជាប់សំណាញ់របស់ព្រានហើយ)តិចណាស់ដែលរួចអំពីសំណាញ់ដូច្នោះ។
នីយន្តិ ធីរា លោកម្ហា, ជេត្វា មារំ សវាហនំ ។
ពួកហង្សតែងហើរទៅក្នុងគន្លងផ្លូវព្រះអាទិត្យ អ្នកមានឫទ្ធិតែងហោះទៅក្នុងអាកាសដោយឫទ្ធិ អ្នកប្រាជ្ញផ្ចាញ់កិលេសមារព្រមទាំងវាហនៈគឺតណ្ហាបានហើយ រមែងរលាស់ខ្លួនចេញចាកលោកបាន។
វិតិណ្ណបរលោកស្ស, នត្ថិ បាបំ អការិយំ។
បុគ្គលប្រព្រឹត្តកន្លង(ពាក្យសច្ចៈ)ដែលជាធម៌ឯក និយាយតែពាក្យកុហក មានបរលោកលះចោលហើយ ឈ្មោះថាមិនធ្វើអំពើបាប មិនមែនឡើយ។
បុគ្គលកំណាញ់ស្វិតស្វាញ មិនបានទៅកាន់ទេវលោកទេ ជនពាលទាំងឡាយមិនសរសើរទានឡើយ ចំណែកអ្នកប្រាជ្ញតែងអនុមោទនាទាន ព្រោះហេតុនោះលោកតែងបានសេចក្ដីសុខក្នុង លោកខាងមុខ។
សព្វលោកាធិបច្ចេន, សោតាបត្តិផលំ វរំ។
សោតាបត្តិផល ជាគុណជាតដ៌ប្រសើរ ជាងភាពនៃឯករាជ្យលើផែនដីផង ជាងដំណើរទៅកាន់ឋានសួគ៌ផង ជាងភាពជាធំក្នុងលោកទាំងមូលផង។
លោកវគ្គវណ្ណនា និដ្ឋិតា។
0 ការពិគ្រោះ:
Post a Comment