១៩. ធម្មដ្ឋវគ្គ
យោ ច អត្ថំ អនត្ថញ្ច, ឧភោ និច្ឆេយ្យ បណ្ឌិតោ។
បុគ្គលកាត់សេចក្ដីដោយអាក្រក់ ដោយសារហេតុណា ឈ្មោះថាជាអ្នកតាំងនៅក្នុងធម៌ ដោយហេតុនោះ មិនទាន់បានទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិតកាត់សេចក្ដីទាំង ពីរ ។
ធម្មស្ស គុត្តោ មេធាវី, ធម្មដ្ឋោតិ បវុច្ចតិ។
គឺសេចក្ដីពិត និងសេចក្ដីមិនពិត ណែនាំជនទាំងឡាយដទៃ ដោយមិនអាក្រក់ ដោយសារធម៌តាមសមគួរ បុគ្គលនោះ ឈ្មោះថាជាអ្នកមានប្រាជ្ញា រក្សាធម៌ ទើបហៅថា អ្នកតាំងនៅក្នុងធម៌។
ខេមី អវេរ អភយោ, បណ្ឌិតោតិ បវុច្ចតិ។
បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថាជាបណ្ឌិត ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលដែលមានសេចក្ដីក្សេម មិនមានពៀរ មានភ័យ ទើបហៅថា បណ្ឌិតបាន។
យោ ច អប្បម្បិ សុត្វាន, ធម្មំ កាយេន បស្សតិ;
ស វេ ធម្មធរោ ហោតិ, យោ ធម្មំ នប្បមជ្ជតិ។
បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណោះ ឈ្មោះថាជាអ្នកទ្រទ្រង់ធម៌ ដោយហេតុមានប្រមាណប៉ុណ្ណោះមិនទាន់បានទេ លុះត្រាតែបុគ្គលណា ស្ដាប់ពុទ្ធ វចនៈ សូម្បីមានប្រមាណតិចហើយឃើញធម៌ដោយនាមកាយគឺចិត្តបាន បុគ្គលនោះទើបឈ្មោះថាជាអ្នកទ្រទ្រង់ធម៌ បុគ្គលណា មិនមើលងាយធម៌ បុគ្គលនោះឯងឈ្មោះថាជាអ្នកទ្រទ្រង់ធម៌។
បុគ្គលមានក្បាលស្កូវហើយ ដោយហេតុណា ឈ្មោះថាជាថេរៈដោយហេតុនោះមិនទាន់បានទេ វ័យរបស់បុគ្គលនោះចាស់ជ្រុលហើយ ហៅថាចាស់ជាមោឃៈ។
២៦១. យម្ហិ សច្ចញ្ច ធម្មោ ច, អហិំសា សំយមោ ទមោ;
ស វេ វន្តមលោ ធីរោ, ថេរោតិ បវុច្ចតិ។
លុះត្រាតែ សច្ចៈផង ធម៌ផង ការមិនបៀតបៀនផង ការសង្រួមផង ការទូន្មានខ្លួនឯងផង មានក្នុងបុគ្គលណា បុគ្គលនោះឯងជាអ្នកមានមន្ទិលខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ថេរៈ។
សាធុរូបោ នរោ ហោតិ, ឥស្សុកី មច្ឆរី សឋោ។
បុគ្គលមានសេចក្ដីឫស្យា មានសេចក្ដីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថាជាមនុស្សល្អ ដោយហេតុត្រឹមតែធ្វើការនិយាយពាក្យល្អ។
២៦៣. យស្ស ចេតំ សមុច្ឆិន្នំ, មូលឃច្ចំ សមូហតំ;
ស វន្តទោសោ មេធាវី, សាធុរូបោតិ វុច្ចតិ។
លុះត្រាតែទោសជាតិ មានឫស្យាជាដើមនេះ បុគ្គលណាបានផ្ដាច់ផ្ដល់ដកឡើងធ្វើអោយមាន ឫសគល់ដាច់ហើយ បុគ្គលនោះជាអ្នកមានទោសខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបថាជាមនុស្សល្អបាន។
ឥច្ឆាលោភសមាបន្នោ, សមណោ កិំ ភវិស្សតិ។
បុគ្គលមិនបានឈ្មោះថាជាសមណៈដោយភាពជាអ្នកមានក្បាលត្រងោលទេ បុគ្គលអ្នកមិនមានសីលវ័តនិងធុតង្គវត្ត ពោលតែពាក្យឡេះឡោះ ប្រកបដោយសេចក្ដីប្រាថ្នានឹងលោភៈ ឈ្មោះថាជាសមណៈដូចម្ដេចបាន។
សមិតត្តា ហិ បាបានំ, សមណោតិ បវុច្ចតិ។
លុះត្រាតែបុគ្គលណា រម្ងាប់បាបទាំងឡាយ ទាំងតូចទាំងធំ ដោយប្រការទាំងពួងបាន ទើបហៅថាសមណៈ ព្រោះបាបទាំងឡាយដែលបុគ្គលនោះរម្ងាប់បានហើយ។
វិស្សំ ធម្មំ សមាទាយ, ភិក្ខុ ហោតិ ន តាវតា។
បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុត្រឹមណា បុគ្គលនោះ មិនបានឈ្មោះថាជាភិក្ខុ ដោយហេតុត្រឹមណោះទេ បុគ្គលសមាទានធម៌ជាពិស ឈ្មោះថាជាភិក្ខុ ដោយហេតុត្រឹមតែការដើរសូមប៉ុណ្ណោះមិនទាន់បានទេ។
២៦៧. យោធ បុញ្ញញ្ច បាបញ្ច, ពាហេត្វា ព្រហ្មចរិយវា;
សង្ខាយ លោកេ ចរតិ, ស វេ ភិក្ខូតិ វុច្ចតិ។
លុះត្រាតែបុគ្គលណា ក្នុងលោកនេះបន្សាត់បុណ្យនិងបាបចេញហើយ ជាអ្នកមានការប្រព្រឹត្តដ៏ប្រសើរ ត្រាច់ទៅក្នុងលោកដោយសេចក្ដីចេះដឹង បុគ្គលនោះឯង ទើបហៅថាជាភិក្ខុ។
២៦៨. ន មោនេន មុនី ហោតិ, មូឡ្ហរូបោ អវិទ្ទសុ;
យោ ច តុលំវ បគ្គយ្ហ, វរមាទាយ បណ្ឌិតោ។
បុគ្គលមានសេចក្ដីវង្វេងជាធម្មតា មិនមានការចេះដឹងមិនបានឈ្មោះថាជាមុនី ដោយភាពជាអ្នកស្ងៀមទេ លុះត្រាតែបុគ្គលណាជាបណ្ឌិតកាន់យកធម៌ដ៏ប្រសើរ វៀរចាកបាបទាំងឡាយ ។
យោ មុនាតិ ឧភោ លោកេ, មុនិ តេន បវុច្ចតិ។
ដូចបុគ្គលកាន់ជញ្ជីងហើយថ្លឹងដូច្នោះ បុគ្គលនោះទើបឈ្មោះថាជាមុនី ដោយភាពជាអ្នកស្ងៀមនោះបាន បុគ្គលណា ដឹងប្រយោជន៍ទាំងពីរ ក្នុងលោកបុគ្គលនោះ ហៅថាមុនី ដោយហេតុនោះ។
បុគ្គលបៀតបៀនសត្វទាំងឡាយ ដោយហេតុណា មិនបានឈ្មោះថាជាអរិយៈ ដោយហេតុនោះទេ បុគ្គលដែលតថាគតហៅថា អរិយៈព្រោះមិនបៀតបៀនសត្វទាំងពួង។
អថ វា សមាធិលាភេន, វិវិត្តសយនេន វា។
មា្នលភិក្ខុ បើភិក្ខុមិនទាន់ដល់នូវការអស់អាសវៈទេ កុំអាលទុកចិត្តដោយគុណត្រឹមតែសីលនិងវត្ត ឬដោយភាពជាអ្នកចេះដឹងច្រើនឡើយ។
ភិក្ខុ វិស្សាសមាបាទិ, អប្បត្តោ អាសវក្ខយំ។
មួយទៀត ដោយការបានសមាធិ ឬដោយការដេកក្នុងទីស្ងាត់ ឬក៏ដោយគុណមានប្រមាណប៉ុណ្ណេះថា អាត្មាអញ ពាល់ត្រូវនេក្ខម្មសុខ ដែលបុថុជ្ជនមិនដែលជួបប្រសព្វ ដូន្នេះឡើយ។
ធម្មដ្ឋវគ្គវណ្ណនា និដ្ឋិតា ។
0 ការពិគ្រោះ:
Post a Comment