១៨. មលវគ្គ
ឧយ្យោគមុខេ ច តិដ្ឋសិ, បាថេយ្យម្បិ ច តេ ន វិជ្ជតិ។
ឥឡូវនេះខ្លួនអ្នកដូចស្លឹកឈើទុំហើយ ទាំងពួកបុរសរបស់យមរាជប្រាកដដល់អ្នកហើយ ខ្លួនអ្នកតាំងនៅក្នុងមាត់សេចក្ដីវិនាស សូម្បីស្បៀងគឺកុសលរបស់អ្នកក៏មិនទាន់មានឡើយ។
និទ្ធន្តមលោ អនង្គណោ, ទិព្វំ អរិយភូមិមេហិសិ ។
អ្នកចូរធ្វើកុសលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមអោយឆាប់ទៅ ចូរជាអ្នកប្រាជ្ញទៅ បើអ្នកធ្វើយ៉ាងនេះហើយ នឹងទៅជាអ្នកកំចាត់បង់មន្ទិលបានមិនមានទីទូលគឺកិលេសនឹងដល់នូវភូមិរបស់ព្រះអរិយៈដូចជាទិព្វបាន។
វាសោបិ ច តេ នត្ថិ អន្តរា, បាថេយ្យម្បិ ច តេ ន វិជ្ជតិ។
ឥឡូវនេះ ខ្លួនអ្នកត្រូវជរាចូលដល់ហើយ ជាអ្នករៀបដំណើរទៅកាន់សំណាក់យមរាជ មួយទៀត ទីសំចកក្នុងចន្លោះ មិនមានដល់អ្នកទេ សូម្បីស្បៀងក៏មិនមានដល់អ្នក។
និទ្ធន្តមលោ អនង្គណោ, ន បុន ជាតិជរំ ឧបេហិសិ។
អ្នកចូរធ្វើទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមអោយឆាប់ទៅ ចូរជាអ្នកប្រាជ្ញទៅ បើអ្នកធ្វើយ៉ាងនេះហើយ នឹងទៅជាអ្នកកំចាត់បង់មន្ទិលបាន មិនមានទីទួលគឺកិលេសនឹងបានត្រូវចូលទៅ កាន់ជាតិ ជរា ព្យាធិ មរណៈទៀតហើយ។
កម្មារោ រជតស្សេវ, និទ្ធមេ មលមត្តនោ។
អ្នកមានប្រាជ្ញា គួរកំបាត់បង់មន្ទិលរបស់ខ្លួនបន្ដិចម្ដងៗ រាល់ៗខណៈដោយលំដាប់ ដូចជាងមាស ជំរះស្នឹមឬច្រែះរបស់មាសដូច្នោះ។
ឯវំ អតិធោនចារិនំ, សានិ កម្មានិ នយន្តិ ទុគ្គតិំ។
ច្រែះកើតអំពីដែក លុះកើតអំពីដែកនោះហើយ តែងស៊ីដែកនោះវិញ យ៉ាងណាមិញ កម្មទាំង ឡាយរបស់ខ្លួនតែងនាំបុគ្គលអ្នកប្រព្រឹត្ត កន្លងបញ្ញាជាគ្រឿងជំរះចិត្ត អោយទៅកាន់ទុគ្គតិ ក៏យ៉ាងនោះឯង។
មលំ វណ្ណស្ស កោសជ្ជំ, បមាទោ រក្ខតោ មលំ។
មន្ដទាំងឡាយមានការមិនស្វាធ្យាយន៍ជាមន្ទិល ផ្ទះទាំងឡាយមានការមិនថែទាំជាមន្ទិល សេចក្ដីខ្ជិលជាមន្ទិលរបស់ពណ៌សម្បុរ សេចក្ដីប្រមាទជាមន្ទិលរបស់បុគ្គលអ្នករក្សា។
មលា វេ បាបកា ធម្មា, អស្មិំ លោកេ បរម្ហិ ច។
ការប្រព្រឹត្តអាក្រក់ជាមន្ទិលរបស់ស្ដ្រី សេចក្ដីកំណាញ់ជារបស់អ្នកអោយ ធម៌អាក្រក់ជាមន្ទិល ក្នុងលោកនេះនិងលោកខាមុខ។
ឯតំ មលំ បហន្ត្វាន, និម្មលា ហោថ ភិក្ខវោ។
ធម្មជាតិជាមន្ទិលដ៏លើសលុបជាងមន្ទិលទាំងនោះ គឺអវិជ្ជាជាមន្ទិលដ៏ក្រៃលែង ម្នាលភិក្ខុទាំងឡាយ ចូរលះមន្ទិលទាំងនេះចេញ ចូរកុំជាអ្នកមានមន្ទិលឡើយ។
បក្ខន្ទិនា បគព្ភេន, សំកិលិដ្ឋេន ជីវិតំ។
បុគ្គលអ្នកមិនមានសេចក្ដីអៀនខ្មាស ក្លៀវក្លាដូចសត្វក្អែក កំចាត់បង់គុណរបស់អ្នកដទៃ ជាអ្នកឈ្លានពាន ជាអ្នកឃ្នើសឃ្នងជាមនុស្សសៅហ្មង រស់ងនៅដោយងាយ។
អលីនេនាប្បគព្ភេន, សុទ្ធាជីវេន បស្សតា។
ចំណែកបុគ្គលអ្នកមានសេចក្ដីអៀនខ្មាស ស្វែងរកអំពើស្អាតជានិច្ច មិនលេះលោះមិនឃ្នើស ឃ្នង រស់នៅដោយកម្មដ៏បរិសុទ្ធ អ្នកឃើញត្រូវ រស់នៅដោយលំបាក។
លោកេ អទិន្នមាទិយតិ, បរទារញ្ច គច្ឆតិ។
ជនណាសំលាប់សត្វផង និយាយពាក្យកុហកផង កាន់យកវត្ថុដែលគេមិនបានអោយក្នុងលោកផង សេពប្រពន្ធរបស់អ្នកដទៃផង។
ឥធេវមេសោ លោកស្មិំ, មូលំ ខណតិ អត្តនោ។
ជនណាផឹកទឹកសុរានិងមេរ័យផង ជននោះឯងឈ្មោះថា គាស់រំលើងឫសគល់របស់ខ្លួន ក្នុងលោកនេះ ដោយពិត។
មា នំ លោភោ អធម្មោ ច, ចិរំ ទុក្ខាយ រន្ធយុំ។
ម្នាលបុរសដ៏ចំរើន អ្នកចូរដឹងយ៉ាងនេះថា ជនទាំងឡាយមានធម៌ដ៏លាមក រមែងមិនជាអ្នកសង្រួមដូច្នេះ លោភៈនិងសភាពមិនមានធម៌គឺទោសៈ ចូរកុំបៀតបៀនអ្នក អោយបានសេចក្ដីទុក្ខអស់កាលយូរឡើយ។
តត្ថ យោ មង្កុតោ ហោតិ , បរេសំ បានភោជនេ;
ន សោ ទិវា វា រត្តិំ វា, សមាធឹ អធិគច្ឆតិ។
ជនរមែងអោយតាមសទ្ធា តាមសេចក្ដីជ្រះថ្លា បុគ្គលណាជាអ្នកអៀនខ្មាសក្នុងទឹកនិងភោជន របស់ជនទាំងឡាយដទៃ ជននោះ រមែងមិនបានសមាធិចិត្ត ក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ឡើយ។
ស វេ ទិវា វា រត្តិំ វា, សមាធឹ អធិគច្ឆតិ។
លុះតែសេចក្ដីអៀនខ្មាសនោះ បុគ្គលណា បានផ្ដាច់ផ្ដិលដកឡើង ធ្វើអោយមានឫសគល់ដាច់ហើយ បុគ្គលនោះឯង ទើបបានសមាធិចិត្តក្នុងវេលាថ្ងៃឬក្នុងវេលាយប់។
២៥១. នត្ថិ រាគសមោ អគ្គិ, នត្ថិ ទោសសមោ គហោ;
នត្ថិ មោហសមំ ជាលំ, នត្ថិ តណ្ហាសមា នទី។
ភ្លើងស្មើដោយរាគៈមិនមាន ការចាប់ស្មើដោយទោសៈមិនមាន បណ្ដាញស្មើដោយមោហៈមិនមាន ស្ទឹងស្មើដោយតណ្ហាមិនមាន។
បរេសំ ហិ សោ វជ្ជានិ, ឱបុនាតិ យថា ភុសំ;
អត្តនោ បន ឆាទេតិ, កលិំវ កិតវា សឋោ។
ទោសរបស់ពួកជនដទៃ ឃើញបានដោយងាយ ចំណែកទោសរបស់ខ្លួន ឃើញបានដោយលំបាក ព្រោះបុគ្គលនោះ រោយទោសទាំងឡាយចំពោះអ្នកដទៃ ដូចបុគ្គលរោយអង្កាមដូន្នោះ តែថា រមែងបិទបាំងទោសរបស់ខ្លួនទុក ដូចព្រានបក្សីបិតបាំងអត្តភាពដោយវត្ថុសម្រាប់បិត បាំង មានមែកឈើជាដើម ដូច្នោះ។
អាសវា តស្ស វឌ្ឍន្តិ, អារា សោ អាសវក្ខយា។
កាលបុគ្គលគយឃ្លាំមើលទោសរបស់អ្នកដទៃជាប្រក្រតី មានការកត់សំគាល់ហេតុក្នុងការពោលទោសអ្នកដទៃ ជាប្រក្រតី អាសវៈទាំងឡាយរបស់បុគ្គលនោះ តែងចំរើន បុគ្គលនោះឈ្មោះថា ឋិតនៅឆ្ងាយអំពីធម៌ជាគ្រឿងអស់អាសវៈ។
បបញ្ចាភិរតា បជា, និប្បបញ្ចា តថាគតា។
ស្នាមជើងក្នុងអាកាសមិនមាន សមណៈខាងក្រៅមិនមាន ពួកសត្វត្រេកអរហើយក្នុងធម៌យឹតយូរ ព្រះតថាគតទាំងឡាយមិនមានធម៌ជាគ្រឿងយឹតយូរឡើយ។
សង្ខារា សស្សតា នត្ថិ, នត្ថិ ពុទ្ធានមិញ្ជិតំ។
ស្នាមជើងក្នុងអាកាសមិនមាន សាមណៈខាងក្រៅមិនមាន សង្ខារទាំងឡាយជារបស់ទៀងមិនមាន ព្រះពុទ្ធទាំងឡាយមិនមាន កិលេសជាគ្រឿងញាប់ញ័រទេ។
មលវគ្គវណ្ណនា និដ្ឋិតា ។
0 ការពិគ្រោះ:
Post a Comment