១៥. សុខវគ្គ
វេរិនេសុ មនុស្សេសុ, វិហរាម អវេរិនោ។
យើងជាអ្នកមិនមានពៀរ រស់នៅជាសុខពិត ក្នុងពួកមនុស្សមានពៀរ កាលពួកមនុស្សមានពៀរ យើងជាអ្នកមិនមានពៀរ។
អាតុរេសុ មនុស្សេសុ, វិហរាម អនាតុរា។
យើងជាអ្នកមិនមានសេចក្ដីក្ដៅក្រហាយ(ដោយកិលេស)រស់នៅជាសុខពិត ក្នុងពួកមនុស្សមានសេចក្ដីក្ដៅក្រហាយ កាលពួកមនុស្សមានសេចក្ដីក្ដៅក្រហាយ យើងជាអ្នកមិនមានសេចក្ដីក្ដៅក្រហាយ។
យើងជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយក្នុងការស្វែងរក រស់នៅជាសុខពិត ក្នុងពួកមនុស្សមានសេចក្ដីខ្វល់ខ្វាយ កាលពួកមនុស្សមានសេចក្ដីខ្វល់ខ្វាយ យើងជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយ។
បីតិភក្ខា ភវិស្សាម, ទេវា អាភស្សរា យថា។
យើងមិនមានកង្វល់តែងរស់នៅជាសុខពិត(ព្រោះ)យើងមានបីតិជាអាហារ ដូចពួកទេវតាជាន់ អភស្សរៈ។
ឧបសន្តោ សុខំ សេតិ, ហិត្វា ជយបរាជយំ។
បុគ្គលអ្នកឈ្នះតែងរងនៅពៀរ បុគ្គលអ្នកចាញ់តែងដេកជាទុក្ខ ចំណែកបុគ្គលលះបង់ការឈ្នះ នឹងការចាញ់ហើយ ជាអ្នកស្ងប់រម្ងាប់ ទើបដេកជាសុខ។
នត្ថិ ខន្ធសមា ទុក្ខា, នត្ថិ សន្តិបរំ សុខំ។
ភ្លើងស្មើដោយរាគៈមិនមាន ទោសកំហុសស្មើដោយទោសៈមិនមាន ទុក្ខទាំងឡាយស្មើដោយខន្ធមិនមាន សុខក្រៅពីសេចក្ដីស្ងប់មិនមាន។
ឯតំ ញត្វា យថាភូតំ, និព្វានំ បរមំ សុខំ។
សេចក្ដីស្រេកឃ្លានជារោគយ៉ាងក្រៃលែង សង្ខារទាំងឡាយជាទុក្ខយ៉ាងក្រៃលែង (អ្នកប្រាជ្ញ)ដឹងច្បាស់សេចក្ដីនុ៎ះ តាមពិតហើយ(រមែងធ្វើអោយច្បាស់)នូវព្រះនិព្វានជាសុខយ៉ាងក្រៃលែង។
វិស្សាសបរមា ញាតី , និព្វានំ បរមំ សុខំ។
លាភមានការមិនមានរោគជាយ៉ាងក្រៃលែង ទ្រព្យមានសេចក្ដីសន្ដោសជាយ៉ាងក្រៃលែង ញាតិមានសេចក្ដីស្និទ្ធស្នាលជាយ៉ាងក្រៃលែង ព្រះនិព្វានជាសុខយ៉ាងក្រៃលែង។
និទ្ទរោ ហោតិ និប្បាបោ, ធម្មបីតិរសំ បិវំ។
ភិក្ខុផឹករស់វិវេកផង រសព្រះនិព្វានផង ជាទីរម្ងាប់កិលេសផង ផឹករសបីតិដែលកើតអំពីធម៌ផង ទើបជាអ្នកមិនមានសេចក្ដីក្រវល់ក្រវាយ មិនមានសេចក្ដីសៅហ្មងឡើយ។
អទស្សនេន ពាលានំ, និច្ចមេវ សុខី សិយា។
ការចួបប្រទះព្រះអរិយបុគ្គលទាំងឡាយជាការល្អ ការនៅរួមជាមួយព្រះអរិយបុគ្គលទាំងឡាយ ជាហេតុអោយកើតសេចក្ដីសុខសព្វកាល បុគ្គលគប្បីមានសេចក្ដីសុខអស់កាលជានិច្ចបាន ព្រោះមិនចួបប្រទះបុគ្គលពាលទាំងឡាយ។
២០៧. ពាលសង្គតចារី ហិ, ទីឃមទ្ធាន សោចតិ;
ទុក្ខោ ពាលេហិ សំវាសោ, អមិត្តេនេវ សព្វទា;
ធីរោ ច សុខសំវាសោ, ញាតីនំវ សមាគមោ។
បុគ្គលអ្នកប្រព្រឹត្តសមគប់ដោយជនពាល រមែងសោកស្ដាយអស់កាលយូរអង្វែង ការនៅរួមជាមួយនឹងជនពាល រមែងជាទុក្ខក្រៃលែង ដូចការនៅរួមជាមួយសត្រូវ ចំណែកខាងការនៅរួមនឹងធីរជនរមែងជាសុខ ដូចការចួបជុំនៃញាតិទាំងឡាយ។
២០៨. តស្មា ហិ ធីរញ្ច បញ្ញញ្ច ពហុស្សុតញ្ច, ធោរយ្ហសីលំ វតវន្តមរិយំ; តំ តាទិសំ សប្បុរិសំ សុមេធំ, ភជេថ នក្ខត្តបថំវ ចន្ទិមា ។
ព្រោះហេតុនោះឯង បុគ្គលគួរសេពគប់សប្បុរសជាអ្នកមាំមួនផង មានបញ្ញាផង មានសេចក្ដីចេះដឹងច្រើនផង មានកិរិយានាំទៅនូវធុរៈជាប្រក្រតីផង មានសីលវ័តនឹងធុតង្គវត្តផង ជាអ្នកឆ្ងាយចាកកិលេសផង មានបញ្ញាល្អផង ប្រាដកដូច្នោះ ៗ អោយដូចព្រះចន្ទគប់នូវផ្លូវនក្ខត្តឫក្ស។
សុខវគ្គវណ្ណនា និដ្ឋិតា។