ង. ឥណ្ឌាវូបនីយកម្មលើកទី២
ក្រោយរាជ្យព្រះបាទហ្វាន់ស៊ីយុន គេអាចដឹងថា នៅនគរហ្វូណន ឬនគរភ្នំ មានការរំជើបរំជួលចលាចលពាសពេញទូទៅទាំងប្រទេស ។ តែគេគ្មានឯកសារអ្វីជាច្បាស់លាស់សម្រាប់បញ្ជាក់ឡើយ ។
គេគ្រាន់តែដឹងថា ក្នុងគ.ស៣៥៧ នគរហ្វូណន ឬនគរភ្នំ បានស្ថិតនៅក្រោមរជ្ជកាលរបស់ស្ដេចមួយអង្គដែលមកពីប្រទេសឥណ្ឌា ។ សិលាចារឹកសម័យអង្គរជាច្រើនបានលើកព្រឹត្តិការណ៍នេះមកអធិប្បាយ ។វត្ថុបូរាណជាច្រើនមានដូចជាព្រះបដិមា ប្រាក់កាស់ និងរបស់ប្រើប្រាស់ខ្លះ ដែលគេរកឃើញនៅ អូរកែវ (Oc Eo) កម្ពុជាក្រោម អាចបញ្ជាក់បានអំពីសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងវត្តមានរបស់ជនជាតិឥណ្ឌាដែលធ្វើដំណើរចេញចូលមកដល់នគរហ្វូណន ។ អូរកែវ ជាមាត់ច្រកសមុទ្រ ជាកំពង់ផែចំណតទូកសំពៅធំៗ មួយយ៉ាងសំខាន់របស់នគរភ្នំ ក្នុងការទាក់ទងរកស៊ីធ្វើជំនួញក្រៅប្រទេសជាមួយនឹងប្រទេសជិតឆ្ងាយ មានប្រទេសនៅតាមសមុទ្រ មេឌីទែរ៉ានេ (La Mer Méditerranée) នៅទ្វីបអ៊ឺរ៉ុប ជាដើម ដែលជាកត្តាមួយ ធ្វើឲ្យគេស្មានថា កាលជំនាន់នោះ ពួកជនជាតិឥណ្ឌា ប្រហែលជានាំគ្នាលើកទ័ព មកលុកលុយរាតត្បាតយកនគរខ្មែរ ។ មេទ័ពឥណ្ឌាដែលចូលមកលុកលុយវាយយកនគរហ្វូណន ហើយប្រកាសតាំងខ្លួនវាស្ដេចនោះ មានដើមកំណើតក្នុងត្រកូលព្រហ្មណ៍កៅឌិញ្ញ ដូចព្រះមហាក្សត្រខ្មែរទី១ដែរ ។
១. ព្រះបាទកៅឌិញ្ញវរ្ម័ន
កាលបើឡើងគ្រងរាជ្យសម្បត្តិ ព្រះអង្គបានបន្ថែមឈ្មោះ វរ្ម័ន មកលើព្រះនាមព្រះអង្គ ដែលក្លាយទៅជា កៅឌិញ្ញវរ្ម័ន (អ្នកប្រវត្តិវិទូខ្លះយល់ថា ព្រះមហាក្សត្រខ្មែរដែលមានព្រះនាម កៅឌិញ្ញវរ្ម័ន មានតែមួយទេក្នុងប្រវត្តិសាស្ត្រខ្មែរ) ។ ព្រះអង្គជាក្សត្រមួយអង្គប្រកបទៅដោយទសពិធរាជធម៌ ។ ព្រះអង្គបានតាំងខ្លួនជាអ្នកការពារព្រហ្មញ្ញសាសនា ។ ព្រហ្មញ្ញសាសនាដែលគោរពព្រះឥសូរ ហើយដែលគេចាត់ទុកជាសាសនារដ្ឋ ឬសាសនាផ្លូវការ បានជះឥទ្ធិពលទៅគ្រប់ទិសទី ។ តែ ព្រះពុទ្ធសាសនារបៀបមហាយានដែលធ្លាប់មានវត្តមានលើទឹកដីខ្មែរជាយូរយារណាស់មកហើយ គ៏មិនបានសាបសូន្យដែរ ។ ការរីកចម្រើនចេះតែមាន អ្នកកាន់គោរពព្រះពុទ្ធសាសនា ក៏ចេះតែកើនចំនួនច្រើនជាលំដាប់ ។
ក្នុងរបៀបចាត់ចែងនគរ ព្រះអង្គបានយកគំរូទៅតាមប្រទេសឥណ្ឌា បង្កើតឲ្យមានស្ថាប័ន មានវណ្ណៈ មានច្បាច់ទម្លាប់ មានជំនឿ មានការអប់រំ ដែលផ្ដិតផ្អែកទាំងស្រុងទៅលើលទ្ធិព្រហ្មញ្ញសាសនា ។ ដើម្បីឲ្យការរៀបចំនគរមានប្រសិទ្ធភាព ព្រះអង្គបានប្រមូលផ្ដុំ និងអញ្ជើញព្រហ្មណ៍ជាច្រើនមកពីប្រទេសឥណ្ឌា ឲ្យចូលមកជួយធ្វើការកែច្នៃ ដូរប្រែ តម្រែតម្រង់កសាងសង្គមជាតិខ្មែរថ្មី ។ ព្រះអង្គបានប្រទានរង្វាន់យ៉ាងកាប់ចិត្ត ជាកិត្តិយស បុណ្យស័ក្តិ ទ្រព្យសម្បត្តិជាច្រើនដល់ព្រាហ្មណ៍ទាំងនោះ ។
ព្រះរាជធានីមានឈ្មោះ វ័យធបុរៈ ដែលចិនហៅក្លាយមកជា ទូមូ ។
ព្រះកៅឌិញ្ញវរ្ម័ន ជាព្រះមហាក្សត្រមួយអង្គខ្លាំងពូកែ ល្បីល្បាញ មាននគរជិតឆ្ងាយជាច្រើនជាចំណុះ ។
២. ព្រះបាទស្រីឥន្ទ្រវរ្ម័ន
គឺជាព្រះរាជបុត្រព្រះបាទកៅឌិញ្ញវរ្ម័ន ។ ព្រះអង្គសោយរាជ្យបន្តពីបិតាព្រះអង្គ ។ ព្រះអង្គនៅតែរក្សាទំនាក់ទំនងជាមួយប្រទេសចិនជាប់ជានិច្ច ។ ក្នុងគ.ស៤៣៤ ៤៣៥ និង ៤៣៨ ព្រះអង្គធ្លាប់បានបញ្ជូនអគ្គរាជទូតទៅចងស្ពានមេត្រីជាមួយនឹងព្រះចៅអធិរាជចិនឈ្មោះ វេន ក្នុងព្រះរាជវង្សសុង ។ ក្នុងនាមមិត្តភាពនេះ ព្រះអង្គមិនបានគាំទ្រ ជួយជ្រុំជ្រែងស្ដេចចាមដែលច្បាំងនឹងប្រទេសចិន ចង់ដណ្ដើមយកខេត្តតុងកឹង នោះទេ ។
៣. ព្រះបាទជ័យវរ្ម័ន (គ.ស៤៨០‑៥១៤)
ព្រះអង្គជាបុត្ររបស់ព្រះបាទស្រីឥន្ទ្រវរ្ម័ន ។ ក្រោយដែលឡើងសោយរាជ្យសម្បត្តិជាព្រះមហាក្សត្រនគរភ្នំ ព្រះអង្គរក្សាទំនាក់ទំនងជាមួយនឹងប្រទេសចិនដូចជាប្រក្រតី ។ ឯកសារប្រវត្តិសាស្ត្រចិនក្នុងគ.ស៥០៣ បានបញ្ជាក់នូវសក្ខីភាពនេះ ដោយបន្ថែមថា ព្រះអធិរាជចិនបានប្រទានងារជាកិត្តិយលដល់ព្រះអង្គជាមេទ័ពទិសខាងត្បូង នគរភ្នំ ។
គ.ស៤៨៤ នគរហ្វូណន ឬនគរភ្នំ ធ្វើសង្គ្រាមជាមួយនឹងប្រទេសចំប៉ា ។ ព្រះបាទជ័យវរ្ម័ន បានបញ្ជូនព្រះរាជតំណាងទៅប្រទេសចិនដើម្បីសុំជំនួយ ។ ព្រះតំណាងនោះ ជាព្រះសង្ឃផ្នែកព្រះពុទ្ធសាសនា ព្រះនាម សក្យនាគសេន ។ ស្ដេចចិនមិនបានឆ្លើយតបទៅតាមបំណងព្រះមហាក្សត្រខ្មែរឡើយ ។ សង្គ្រាមខ្មែរ‑ចាម បានចប់នៅគ.ស៤៩២ ក្រោយដែលស្ដេចចាមត្រូវស្ដេចចាមមួយអង្គទៀតធ្វើឃាត ។
ព្រះបាទជ័យវរ្ម័ន ព្រះអង្គជាស្ថាបនករដែលខំប្រឹងប្រែងរៀបចំតំបន់បច្ចុប្បន្នកម្ពុជាក្រោម ជីកព្រែកបង្ហូទឹកប្រមាណប្រវែងជាង២០០គម ធ្វើឲ្យតំបន់វាលភក់លិចទឹកក្លាយទៅជាទឹកដីរីងស្ងួត មានផ្ទះសម្បែងភូមិស្ថាន មានដីល្បប់ជីជាតិ មានផ្លូវទឹកល្អប្រពៃគ្រប់គ្រាន់សម្រាប់គមនាគមន៍ និងប្រកបការងារកសិកម្មដោយប្រសិទ្ធភាព ។
ឯកសារប្រវត្តិសាស្ត្រចិនបានបញ្ជាក់តទៅទៀតថា នៅក្នុងរាជ្យព្រះអង្គ ព្រះពុទ្ធសាសនាមានការរីកចម្រើនច្រើន ហើយក៏បានជះឥទ្ធិពល ចាក់ឫសមាំមួននៅក្នុងសង្គមជាតិនគរភ្នំ ឬ ហ្វូណនដែរ ។ ព្រះអង្គធ្លាប់បានបញ្ជូនព្រះសង្ឃនគរហ្វូណន២អង្គ គឺ ព្រះមន្ទ្រសេនា និងព្រះសង្ឃបាល ទៅប្រទេសចិនដើម្បីបកប្រែភាសាសំស្ក្រឹត ។
ព្រះបាទជ័យវរ្ម័នបានចូលទីវង្គតក្នុងគ.ស៥១៤ ។
៤. ព្រះបាទរុទ្ទ្រវរ្ម័ន (៥១៤‑៥៥០)
គឺជាព្រះរាជបុត្ររបស់ព្រះបាទជ័យវរ្ម័ន ។ តែម្ដាយព្រះអង្គគ្មានជាប់ឈាមជ័រជាក្សត្រទេ ដែលតាមប្រពៃណី ព្រះអង្គគ្មានសិទ្ធិនឹងឡើងសោយរាជ្យឡើយ ។ ព្រះអង្គបានធ្វើឃាតព្រះអង្គម្ចាស់ គុណវរ្ម័ន ព្រះរជ្ជទាយាទពេញច្បាប់ ដែលត្រូវជាបងប្អូនបង្កើតនឹងព្រះអង្គ តែមានម្ដាយខុសគ្នា ។ មាតាព្រះគុណវរ្ម័ន ជាព្រះអគ្គមហេសី មានព្រះនាមព្រះនាងកុលាបរដ្ឋាវត្តី ។ បន្ទាប់ពីកើតមានព្រឹត្តិការណ៍សោកនាដ្យកម្មនេះមក ព្រះនាងបានចូលទៅសាងសីល ។
ដូចជាក្សត្រខ្មែរជំនាន់មុនដែរ ព្រះបាទរុទ្ទ្រវរ្ម័ន រក្សាទំនាក់ទំនងជាប់ជានិច្ចនឹងប្រទេសចិន ។ ការបញ្ជូនប្ដូរអង្គទូតគ្នាទៅវិញទៅមកមានជាញឹកញាប់ ។ គេបានចងចាំថា ព្រះអង្គបានបញ្ជូនព្រះរាជតំណាងទៅប្រទេសចិន ក្នុងគ.ស៥១៧ និង៥៣៩ ។ ឯកសារចិនបានបញ្ជាក់ឲ្យដឹងថាព្រះអង្គបានធ្វើអំណោយសក់ព្រះពុទ្ធអង្គមួយសរសៃយ៉ាងវែងដល់ស្ដេចចិន ។
ក្នុងកាលៈទេសៈជាមួយគ្នានេះដែរ នគរហ្វូណន ឬនគរភ្នំ មិនបានស្គាល់សុខសន្តិភាពទេ ។ ការធ្វើឃាតព្រះរាជទាយាទ និងការដណ្ដើមយករាជ្យសម្បត្តិរបស់ព្រះបាទរុទ្ទ្រវរ្ម័ន មិនបានទទួលការគាំទ្រពេញចិត្តអំពីសំណាក់នាម៉ឺនមន្ត្រីមេទ័ពគ្រប់ស្រទាប់ជាន់ថ្នាក់ជាទូទៅទេ ។ ព្រះញាតិវង្សដែលជាទាយាទរបស់ព្រះគុណវរ្ម័ន កាលបើដឹងក្ដីពេញវ័យកាលណា បានប្រមូលផ្ដុំក្រុមបក្សពួកលើកកងទ័ពវាយប្រហារ បង្កើតចលាចល រំជើបរំជួល អសន្តិសុខគ្រប់ទិសទីក្នុងនគរ ដើម្បីទាមទារដណ្ដើមយករាជបល្ល័ង្កមកវិញ ។ សង្គ្រាមផ្ទៃក្នុង ក្នុងចន្លោះគ.ស៥៤០‑៥៥០ បានបណ្ដាលឲ្យនគរភ្នំបែកបាក់ប្រេះឆា លែងមានឯកភាព ក្លាយទៅជានគរតូចៗឯករាជ្យដាច់ពីគ្នា ។
នាព្រឹត្តិការណ៍ច្របូកច្រប់ សង្គ្រាមផ្ទៃក្នុងនេះ គេពុំបានដឹងដោយច្បាស់ពិតប្រាកដ ថាតើព្រះបាទរុទ្ទ្រវរ្ម័ន បានដាក់រាជ្យ ឬបានបាត់បង់ជីវិតឡើយ ។ គេត្រឹមតែដឹងថា ក្នុងសម័យកាលនោះ ព្រះរាជបល្ល័ង្កនៅទំនេរគ្មានស្ដេចសោយរាជ្យ ហើយបក្សពួកក្រុមគ្រួសារកូនចៅព្រះគុណវរ្ម័នដណ្ដើមយកបានព្រះរាជធានីវ័យធបុរៈ ។
ព្រះរុទ្ទ្រវរ្ម័ន ព្រះអង្គជាព្រះមហាក្សត្រខ្មែរចុងក្រោយបង្អស់ក្នុងសម័យនគរភ្នំ ឬនគរហ្វូណន ។ កាលនោះ កំពង់ផែខ្មែរដ៏ធំស្ថិតនៅអូរកែវ គឺជាកំពង់ផែអន្តរជាតិដែលមានទូកសំពៅប្រទេសជិតឆ្ងាយ ដូចជា ចិន ឥណ្ឌា បច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ជាដើម ចេញចូល ទាក់ទងរកស៊ីផ្ដោះប្ដូរទំនិញ ។ ពួកឈ្មួញនៅទ្វីបអ៊ឺរ៉ុប ដូចជា ទីក្រុងរ៉ូម ក៏បានចេញចូលមកធ្វើជំនួញដល់ទីក្រុងកំពង់ផែអូរកែវដែរ ។ មូលហេតុដែលអនុញ្ញាតឲ្យគេហ៊ានអះអាងដូច្នេះ ពីព្រោះនៅក្នុងទឹកដីកំពង់ផែនេះ គេបានរកឃើញត្រាជាអក្សរសំស្ក្រឹត មេដាយមាសរូបព្រះចៅអធិរាជ អង់តូណាំង (Antonin) នៃចក្រភពរ៉ូម ដែលមានចំណាស់ពីគ.ស១៥០ និងគ្រឿងគ្រៅប្រដាប់ប្រដារប្រើប្រាស់ជាច្រើនទៀតរបស់ជនជាតិដែលរស់នៅតាមសមុទ្រមេឌីទែរ៉ានេ ។ unPene*�S� � �z �u} ��ន្ធឹងមានប្រទល់ដែនជាប់នឹងប្រទេសចាម នៅទិសខាងកើត ជាប់នឹងទឹកដីចិន យេណាន នៅទិសខាងជើង និងខាងលិចជាប់នឹងប្រទេសភូមា ។
0 ការពិគ្រោះ:
Post a Comment