Social Icons

ការគប់មិត្ត (ត)

កថាទី៤
រឿងកណ្ដុរហិរណ្យកៈ
នៅក្នុងនគរចម្បកៈ មានពួកបរិពា្វជកអាស្រ័យនៅច្រើន។ បណ្ដាបរិពា្វជកទាំងឡាយនោះ មានបរិពា្វជកម្នាក់ឈ្មោះចូដាកណ៌ៈ តាំងទីថានអាស្រ័យនៅក្នុងទីមួយ។ គាត់បានតែងដាក់ភោជនាហារសេសសល់អំពីកិរិយាបរិភោគក្នុងបាតមួយ ហើយយកទៅព្យួរទុក​អៃដ៏ដៃកែវជាប្រក្រតី រួចសំងំដេកលក់ទៅ។ ខ្ញុំ (ហិរណ្យកៈ)លោតទៅលួចយកអាហារភោជននោះមកបរិគោគ​ជានិច្ចរាល់ៗថ្ងៃ។ ពេលមួយនោះ! បរិពា្វជកម្នាក់ទៀតឈ្មោះវិណាកណ៌ៈ ជាមិត្រសំលាញ់
ធ្លាប់រាប់អានគ្នា ចូលមករកជួបបរិពា្វជកចុដាកណ៌ៈនោះ។ បរិពា្វជកទាំងពីរនិយាយជជែកគ្នាលេងកំសាន្ដសប្បាយដោយរឿងផ្សេងៗ កំពុងតែនិយាយបរិពា្វជក​ចូដាកណ៌ៈ យកបន្ទះរិស្សីកំបាក់គោះដីប៉ូកៗ ធ្វើយ៉ាងនេះញឹកញយណាស់ ដើម្បីបំភ័យបន្លាចខ្ញុំអោយបោលរត់ទៅ។ អែបរិពា្វជកវិណាកណ៌ៈកាលឃើញអាការកិរិយាសំលាញ់ខ្លួននៅមិនស្ងៀមក៏សួរទៅថា៖ «សំលាញ់! សំលាញ់មានរឿងអ្វី? បានជាមិនគាំពាស្ដាប់ពាក្យខ្ញុំនិយាយសោះ! ដូចជាមានរឿងកង្វល់ខ្វល់អ្វី​ដទៃប្លែកនាំមិនអោយសុខស្រួល!» បរិពា្វជកចូដាកណ៌ៈឆ្លើយតបថា នែសំលាញ់! ខ្ញុំមិនមែន​ព្រងើយកន្តើយទេ ប៉ុន្ដែសំលាញ់មិនមើល អាសត្វកណ្ដុរចង្រៃនេះវាចេះតែមករំខានខ្ញុំ វាលបលោតមកលួចយក​ភោជនាហារដែលនៅ​ក្នុងបាតនេះ យកទៅស៊ីរាល់វេលា។ បរិពា្វជកវិណាកណ៌ៈដើរទៅលបមើលដៃកែវ នោះហើយងឿងឆ្ងល់ខ្វល់ក្នុងចិត្ដក៏សូរថា៖ «ម៉េចក៏អាសត្វកណ្ដុរនេះ វាលោតទៅតោងបាតនៅ​ឆ្ងាយបាន បើខ្លួនវាតូច កំលាំងតិចដូច្នេះហ្ន៎? ព្រោះថា៖
១១០ ប្រពន្ធក្រមុំស្រាប់តែធ្វើមារយាទាញសក់ប្ដីចាស់ជរាជប់ថើបហើយចាប់អោបញក់ញីអិតប្រណី ខុសទំនងនុ៎ះមុខជាមានហេតុអ្វីឆ្គងមិនខាន។ បរិពា្វជកចូដាកណ៌ៈសួររឿងនោះថា៖ «តើរឿងនោះដូចម្ដេច បរិពា្វជកវិណាកណ៌ៈពណ៌នារឿងនោះដូច្នេះថា៖

0 ការពិគ្រោះ:

Post a Comment

Booking.com