កថាទី៥
រឿងពាណិជ្ជចាស់ជរា និងភរិយាក្រមុំ
នៅប្រទេសគៅឌី (ប្រទេសវង្គ(អិណ្ឌា))មានក្រុងមួយឈ្មោះកោសម្ពី។ មានពាណិជម្នាក់ឈ្មោះចន្ទទាសៈ ជាអ្នកមានទ្រព្យសម្បត្ដិច្រើន អាស្រ័យនៅក្នុងក្រុងនោះ។ លុះដល់បច្ឆឹមវ័យចាស់ជរាហើយ ពាណិជនោះទៅដណ្ដឹងស្រ្ដីក្រមុំម្នាក់ឈ្មោះនាងលីលវតី ជាធីតាសេដ្ឋីម្នាក់យកមកធ្វើជាភរិយាព្រោះសេចក្ដីស្រវឹងឈ្លក់ក្នុងកាមរាគ និងឡើងចាងព្រោះអាងមានទ្រព្យសម្បត្ដិច្រើន។ អែនាងភរិយានោះ នៅក្មេងកំពុងពេញពាលក្រមុំខ្ចីល្ហក់ជាស្រីបញ្ចពិធកល្យាណី គួរជាទីប្រិមប្រីយនៃជនទាំឡាយ ប្រៀបដូចជាទង់សុវណ្ណជ្វាលាដ៏មានជ័យនៃកាមទេព (រូបកទេពនៃកាមរោគ)។ អែតាពាណិជ្ជជាប្ដីចាស់ជរាមិនអាចញ៉ាំងភរិយាក្មេងនោះអោយរីករាយស្កប់ស្កល់ដោយកាមបានឡើយព្រោះថា៖
១១១ ពន្លឺត្រជាក់នៃព្រះចន្ទ មិនជាទីពេញចិត្ដនៃមនុស្សរងារ ពន្លឺក្ដៅ នៃព្រះអាទិត្យ មិនជាទីពេញចិត្ដនៃមនុស្សក្ដៅក្រហល់ក្រហាយ ប្ដីចាស់ជរាគ្រាំគ្រាតត្រេតតត្រត ក៏មិនជាទីពេញចិត្ដនៃភរិយាក្មេងដែរ។
១១២ បើប្ដីចាស់មើលទៅឃើញសក់ស្កូវសព្រោងហើយ អោយភរិយាក្មេងប្រាថ្នាកាមរាគដូចម្ដេចកើត? ភរិយាណាមានចិត្ដប្រគល់អោយទៅប្រុសដទៃទៀតហើយ ភរិយានោះទុកប្ដីដូចជាថ្នាំកែរោគ។ អែតាចាស់ជាប្ដីមានក្ដីប្រតិព័ទ្ធស្នេហា ចំពោះភរិយាខ្លាំងណាស់ នឹងពណ៌នាដូចម្ដេចក៏ពុំបានឡើយ ព្រោះថា៖
១១៣ សេចក្ដីប្រាថ្នាចង់បានទ្រព្យសម្បត្ដិ សេចក្ដីប្រាថ្នាចង់អោយមាន អាយុយឺនយួរ ជាធម៌តែងមាននៅក្នុងចិត្ដនៃសព្វសត្វទាំងឡាយ អែភរិយាក្មេងរូបរាងកាយស្រស់អិតខ្ចោះត្រង់ណា ជាធម៌ធ្ងន់កណ្ដុកជាប់ក្នុងចិត្ដដ៏ក្រៃលែងនៃប្ដីចាស់ជរាជាងជីវិតតទៅទៀត។
១១៤ មនុស្សចាស់ជរាលុះក្នុងវិស័យនៃកាម នឹងបរិភោគកាមក៏មិនកើត រឺនឹងលះបង់ចោលកាមក៏មិនកើតទៀតដូចសត្វសុខនដែលបាក់ចង្កូមហើយ គ្រាន់តែបានអង្គៀមយកអណ្ដាតលិទ្ធឆ្អឹងតែប៉ុណ្ណោះ។លំដាប់មកមិនយូរប៉ុន្មាននាងលីលវតីស្រ្ដីចិត្ដចើកទៅស្រលាញ់កំលោះ ម្នាក់ជាកូនពាណិជ្ជបានរួមខ្នើយផ្ដេកផ្ដិតស្នេហាកន្លងប្រពៃណីត្រកូលលះបង់ ចោលតាជរាអិតអាល័យ ដោយសេចក្ដីស្រវឹងអាងវ័យក្មេង ព្រោះថា៖
១១៥ កិរិយាប្រព្រឹត្ដតាមទំនើងចិត្ដ កិរិយានៅក្នុងផ្ទះនៃបិតា កិរិយាចូលចិត្ដអង្គុយជិតបុរស កិរិយានៅបរទេស សមាគមញយៗដោយស្រ្ដីផ្កាមាស វិនាសទ្រព្យសម្បត្ដិព្រោះចាយវាយអិតសណ្ដាប់ធ្នាប់ ស្វាមីចាស់ជរាប្រច័ណ្ឌរិស្សានិងស្វាមីធ្វើដំណើរទៅប្រទេសក្រៅ អស់ទាំងនេះ ជាហេតុនាំអោយភរិយាក្បត់ប្ដី។
១១៦ កិរិយាផឹកទឹកស្រវឹង១ កិរិយានៅច្រលំបល់ដោយមនុស្សអាក្រក់១ កិរិយានៅស្ងាត់ពីស្វាមី១ កិរិយាដើរលេង១កិរិយាដេកក្នុងផ្ទះអ្នកដទៃ១ កិរិយានៅឆ្ងាយពីស្វាមី១ ទោសទាំង៦ប្រការនេះ ជាគ្រឿងប្រទុស្ដនៃស្រ្ដីទាំងឡាយ។
១១៧ បពិតព្រះតាបសនារទ! ស្រ្ដីដែលឈ្មោះថា មានសេចក្ដីស្មោះត្រង់(សេចក្ដីបរិសុទ្ធ)នោះ ដោយសារតែមិនមានកន្លែងស្ងាត់ មិនមានអោកាសមួយស្របក់ និងមិនមានបុរសប្រាថ្នាខ្លួនប៉ុណ្ណោះទេ។
១១៨ នឹងថាបុរសណាស្រ្ដីមិនស្រលាញ់ក៏មិនមែន នឹងថាបុរសណាស្រ្ដីស្រលាញ់ក៏មិនមែនទៀត ដោយពិតស្រ្ដីភាពដូចគោដើរស្វែងរកស្មៅ ជាអាហារក្នុងព្រៃ តែងប្រាថ្នាស្មៅថ្នីជានិច្ចរហូតតទៅ។
១១៩ នារីបីដូចឆ្នាំងខ្លាញ់ បុរសបីដូចភ្លើង ហេតុនោះបានជាអ្នកប្រាជ្ញ មិនតំកល់ទុកឆ្នាំងខ្លាញ់និងភ្លើងក្នុងទីជិតគ្នាទេ។
១២០ ធម្មជាតិស្រ្ដី នឹងថាអៀនខ្មាស់ក៏មិនមែន នឹងថាមានខ្លួនទូន្មានហើយក៏មិនមែននឹងថាមានចិត្ដស្មោះត្រង់ចំពោះប្ដីក៏មិនមែន ពុំនោះនឹងថាមានសេចក្ដីភ័យខ្លាចក៏មិនមែនដែរ សេចក្ដីពិតគឺមិនមានបុរសចង់ នេះជាហេតុនៃសេចក្ដីស្មោះត្រង់(បរិសុទ្ធ)នៃស្រ្ដីទាំងឡាយ(ហិតោបទេសបារាំង របស់លោកឡង់សឺរូមានគាថាផ្សេងដូច្នេះ កាលឃើញបុរសស្លៀកពាក់ហ៊ីហា ទោះបងប្អូន រឺកូនចៅ ស្រ្ដីភាពតែងសំដែងសេចក្ដីប្រាថ្នាអោយដឹងខុសខ្នាតមាត្រា អោ! តាបសនារទៈ នេះជាសេចក្ដីពិតអិតសង្ស័យឡើយ។ សេចក្ដីប្រែភាសាសៀមរបស់លោកនាគប្រទីប មានគាថាផ្សេង
ដូច្នេះ ក. សេចក្ដីពិត ស្រ្ដីភាពមានចិត្ដប្រែប្រួលជានិច្ច សូម្បីក្នុងទីប្រជុំជនទេវតាក៏មានល្បីឈ្មោះ បុរសណាអាចប្រលោមនាងបាន បុរសនោះទុកជាវាសនាល្អ។ ខ. បុរសមិនគួរអង្គុយក្នុងទីស្ងាត់ជាមួយមាតា បងស្រី រឺប្អូនស្រីក្រមុំខ្លួន កាមនេះ បើនៅរួមគ្នាក្នុងទីស្ងាត់ មានកំលាំងក្លៀវក្លាណាស់សូម្បីអ្នកប្រាជ្ញក៏ឆក់ឈ្លក់ងងិតមុខទប់មិនបានដែរ)។
ដូច្នេះ ក. សេចក្ដីពិត ស្រ្ដីភាពមានចិត្ដប្រែប្រួលជានិច្ច សូម្បីក្នុងទីប្រជុំជនទេវតាក៏មានល្បីឈ្មោះ បុរសណាអាចប្រលោមនាងបាន បុរសនោះទុកជាវាសនាល្អ។ ខ. បុរសមិនគួរអង្គុយក្នុងទីស្ងាត់ជាមួយមាតា បងស្រី រឺប្អូនស្រីក្រមុំខ្លួន កាមនេះ បើនៅរួមគ្នាក្នុងទីស្ងាត់ មានកំលាំងក្លៀវក្លាណាស់សូម្បីអ្នកប្រាជ្ញក៏ឆក់ឈ្លក់ងងិតមុខទប់មិនបានដែរ)។
១២១ បិតារក្សាក្នុងកាលនៅក្មេង បងប្រុសគ្រប់គ្រងកាលនៅក្រមុំ កូនប្រុសរក្សាកាលដល់វ័យចាស់ជរា ស្រ្ដីភាពនៅអែករាជ្យមិនគួរឡើយ។ថ្ងៃមួយនាងលីលវតីស្រ្ដីចិត្ដចើក កំពុងត្រេកត្រអាលជាមួយគូស្នេហា ជាកូនពាណិជលើទែនសយនា ដែលរចនារំលេចពណ៌ដ៏វិចិត្រភ្លឺផ្លេកច្រាលឆ្អិនឆ្អៅ ឆ្លុះឆ្វៀលច្រវាត់ដោយកែវមណី និយាយសាកសងឆ្លើយឆ្លងល្អូកល្អិនដោយក្ដីរីករាយ ស្រាប់តែឃើញតាចាស់ជាប្ដីដើររលះរលាំងមកដល់ជិតមិនដឹងខ្លួន នាងក៏ ស្ទុះប្រញាប់ប្រញាល់លោតទៅតោងកស្វាមីចាស់ ចាប់សក់ប្រកៀកប្រអោបជប់ថើបធ្វើបែបស្និទ្ធស្នាលណាស់ អែកូនពាណិជជាសាហាយបានអោកាស ក៏លបលាក់ខ្លួនគេចរត់ចេញទៅបាត់ភ្លាម ព្រោះថា៖
១២២ តាបសអុសនា (តាបសជាគ្រូពួកអសុរ) និងព្រះព្រឹហស្បតី លោកចេះដឹងកលមាយា សាស្រ្ដអែណា កលមាយាសាស្រ្ដនោះ ប្រតិស្ឋានស្រេចហើយក្នុងប្រាជ្ញានៃស្រ្ដីភាព តាមសភាពតាំងតែពីកំណើតមកស្រាប់។ ក្សិណនោះមានស្រ្ដីផ្កាមាស ម្នាក់ឈរក្នុងទីជិតនោះ បានឃើញអាការកលមាយានាងលីលវតីដូច្នោះ ក៍នឹកឆ្ងល់ខ្វល់ក្នុងចិត្ដអិតអុបមា មិនចេញវាចានិយាយថាអ្វីសោះចេះតែគិតមៃមក្នុងចិត្ដថា៖ «មានបើហើយ! បើមិនមានរឿងអ្វីប្លែកនាងនេះមុខជាមិនចេញស្នៀត ចាប់អោបជប់ថើបប្ដីចាស់ដូច្នេះទេ»។ តមក មិនយូរប៉ុន្មានស្រ្ដីផ្កាមាសដឹងរឿង រ៉ាវនោះអស់ជើង ក៏ត្រូវនាងលីលវតីសូកប៉ាន់មាសប្រាក់យ៉ាងច្រើនជាតំលៃជួយលាក់បំបិទបំបាំងរឿងអាម៉ាសមុខខ្លួនតទៅ។ ព្រោះហេតុនេះបានជាខ្ញុំ(បរិពា្វជក កវិណាកណ៌ៈ) ពោលគាថាមានជាអាទិថា «ប្រពន្ធក្រមុំ ស្រាប់តែទាញសក់ប្ដីជរា» ដូច្នេះជាដើម(១១០)។បរិពា្វជកវិណាកណ៌ៈត្រិះរិះគិតថា៖ «ប្រែហលជាមានហេតុអ្វីមួយសំខាន់នៅក្នុងទីនោះ បានជាកណ្ដុរនេះមានកំលាំងខ្លាំងម្លេះ?» ពិចារណាមួយស្របក់ទើប ពោលថា «គង់មានទ្រព្យច្រើនជាប្រភពនៃរឿងនេះមិនខាន ព្រោះថា
១២៣ សព្វកិច្ចការ គ្រប់ទីថាន គ្រប់កាលវេលា ក្នុងលោកនេះ បុគ្គលមានទ្រព្យច្រើន ឈ្មោះថាមានកំលាំង សេចក្ដីពិតព្រះរាជាមានភាពជាមហាអំណាច ព្រោះមានទ្រព្យជាមូលហេតុ»។លំដាប់នោះ បរិពា្វជកវិណាកណ៌ៈ យកជំនីកទៅជីកព្រង់ដែលខ្ញុំ(ហិរណ្យកៈ) អាស្រ័យនៅ ដណ្ដើមយកទ្រព្យសម្បត្ដិខ្ញុំដែលខំសន្សំទុកមកយូរហើយអស់រលីងធេង។ តាំងពីពេលនោះមកខ្ញុំទៅជាខ្សត់ទ្រព្យអស់រិទ្ធអំណាច ខ្សោយព្យាយាម មិនអាចស្វះស្វែងរកចំណីអាហារចិញ្ចឹមជីវិតបានឡើយ ចេះតែដើរក្រវេចក្រវៀនទៅមកសន្សឹមៗតិចៗដោយក្ដីភិតភ័យ អែបរិពា្វជកលុះឃើញខ្ញុំ ធ្លាក់ក្នុងថានៈដូច្នេះហើយ ក៏ពោលថា៖
១២៤ ក្នុងលោកនេះបុគ្គលមានទ្រព្យ ឈ្មោះថាមានកំលាំង ឈ្មោះថាបណ្ឌិត អ្នកចូរមើល! អាសត្វកណ្ដុរចង្រៃនេះវាធ្លាក់ខ្លួនទៅតាមសភាពដើមវាវិញហើយ។
១២៥ បុគ្គលមានការចេះដឹងតិច កាលបើហិនហោចរលំរលាយទ្រព្យ អស់ហើយកិច្ចការទាំងឡាយអែទៀតក៏ឈ្មោះថា វិនាសអន្ដរធានទៅដែរ ដូចជាស្ទឹងមានទឹកតិចដល់គិម្ហរដូវក៏រីងស្ងួតហែងអស់រលីង។១២៦ អ្នកមានទ្រព្យឈ្មោះថាមានមិត្រ អ្នកមានទ្រព្យ ឈ្មោះថាមានផៅពង្ស អ្នកមានទ្រព្យឈ្មោះថាជាបុរសអ្នកមានទ្រព្យឈ្មោះថាជាបណ្ណិត។
១២៧ ផ្ទះអ្នកមិនមានកូន ជាផ្ទះសោះសូន្យ នរជនមិនមានមិត្រចិត្ដល្អ ជាបុគ្គលសោះសូន្យ ទិសមនុស្សល្ងង់ខ្លៅ ក៏ជាទិសសោះសូន្យ អែភាពមនុស្សក្រីក្រ ឈ្មោះថាជាភាពសោះសូន្យជាងអ្វីទាំងអស់។១២៨ បើអិន្រ្ទីទាំងឡាយមិនវិកលហើយ កេរ្ដិ៍ឈ្មោះក៏នៅដដែល បើប្រាជ្ញាមិនវិបត្ដចរិតហើយ វាចាក៏គង់នៅដដែលមិនប្លែក បើបុរសប្រាសចាក កម្លាំងទ្រព្យសម្បត្ដិអស់រលីងហើយ អ្វីដទៃទៀតដែលមិនឈ្មោះថារលំរលាយ នៅក្នុងមួយខណៈនោះដែររឺ? អោធម្មជាតិអស់នេះគួរអោយសើច អស្ចារ្យណាស់ហ្ន៎!។ លុះខ្ញុំ(ហិរណ្យក:)បានស្ដាប់ពាក្យនេះរួចស្រេចហើយ ក៏រំពឹងគិតថា «អិលូវនេះ អាត្មាអញមិនគួរនឹងអាស្រ័យនៅក្នុងទីនេះតទៅទៀតទេ រឺនឹងនិយាយរឿងនេះអោយគេអែងដឹងលឺទៀតក៏ពុគួរដែរ ព្រោះថា៖
១២៩ អ្នកមានប្រាជ្ញាមិនគួរគប្បីប្រកាស ការវិនាសទ្រព្យសម្បត្ដិ ការក្ដៅក្រហាយចិត្ដ ទុច្ចរិតអុបទ្រពចង្រៃក្នុងផ្ទះការត្រូវគេប្រវ័ពា្ចន៍ និងការគេមើលងាយ អោយគេដឹងលឺឡើយ។
១៣០ អាយុជីវិត ទ្រព្យសម្បត្ដិ ទោសជាចន្លោះក្នុងផ្ទះ មន្រ្ដី(រឿងសំងាត់) មេថុន ភេសជ្ជៈ (ថ្នាំកែរោគ) តបធម៌ការអោយទាន និងការគេមើលងាយ លក្ខណៈ៩ ប្រការនេះបុគ្គលគប្បីគ្រប់គ្រងរក្សាទុកដោយប្រយ័ត្នប្រយែងមែនទែន។
១៣១ អ្នកមានប្រាជ្ញា តែខ្សត់ទ្រព្យ បើព្រេងវាសនាមិនជួយព្យាយាម របស់បុរសក៏អិតប្រយោជន៏ តើនឹងស្វែងរកសេចក្ដីសុខដទៃអែណាក្រៅពីការចូលទៅក្នុងព្រៃ?។
១៣២ អ្នកមានប្រាជ្ញបើទុកជាត្រូវស្លាប់មិនប្រកែក តែមិនព្រមអោយធ្លាក់ខ្លួនទៅជាក្រីក្រទេ! ដូចជាភ្លើងសូម្បីរលត់ហើយក៏មិនព្រមត្រជាក់។
១៣៣ អ្នកមានប្រាជ្ញា និងផ្កាភួងមានសភាពដូចគ្នា ស្ថិតនៅក្នុងគតិតែ ២យ៉ាងគឺៈ ១ ទៅទំលើក្បាលនៃនរជនទាំងពួង២ស្រពោនស្វិតក្រៀមក្រញង់ស្លាប់ក្នុងព្រៃ។ អោ! កិរិយារស់នៅដោយការដើរសូមទានគេចិញ្ចឹមជីវិតនេះ មុខគួរអោយអាម៉ាស់មុខណាស់ហ្ន៎ ព្រោះថា៖
១៣៤ នរជនធ្លាក់ខ្លួនទៅជាក្រីក្រ លោតទំលាក់ខ្លួនក្នុងគំនរភ្លើងអោយ ស្លាប់បាត់បង់ជីវិតស្រលះទៅប្រសើរជាងការដើរទៅអើតងើបសូមទានគេដែល គេដែលអិតគួរសម កំណាញ់មិនចង់អោយទាន មិនប្រសើរឡើយ។
១៣៥ សេចក្ដីក្រីក្រ នាំអោយកើតសេចក្ដីអៀនខ្មាស សេចក្ដីអៀនខ្មាសនាំអោយបាត់សេចក្ដីក្លាហាន ការបាត់សេចក្ដីក្លាហាន នាំអោយបុគ្គលដ៏ទៃមើលងាយ ការគេមើលងាយ នាំអោយកើតក្ដីស្អប់ខ្ពើម ក្ដីស្អប់ខ្ពើម នាំអោយកើតសេចក្ដីទុក្ខសោក សេចក្ដីទុកសោកនាំអោយអាប់ប្រាជ្ញា ការអាប់ប្រាជ្ញា នាំអោយដល់ក្ដីក្ស័យអន្ដរធានអ្វីទាំងអស់ អោ! អនិច្ចាក្ដីក្រីក្រអើយ អ្នកជាប្រធាននៃសេចក្ដីវិនាសគ្រប់ប្រការ។
១៣៦ ការនៅស្ងៀមប្រសើរ ការពោលពាក្យកុហកមិនប្រសើរឡើយ ការតាំងខ្លួនជាបុរសខ្សោយអំណាចប្រសើរការលួចភរិយាអ្នកដទៃមិនប្រសើរឡើយ ការលះបង់ជីវិតប្រសើរ ការពេញចិត្ដស្ដាប់ពាក្យញុះញង់ស៊កសៀតមិនប្រសើរឡើយ ការតាំងខ្លួនជាយាចកប្រសើរ សេចក្ដីសុខ ដែលកើតពីការចិញ្ចឹមជីវិតដោយសារទ្រព្យជនដទៃមិនប្រសើរឡើយ។
១៣៧ ការនៅក្នុងខ្ទមសោះសូន្យប្រសើរ ការនៅក្នុងផ្ទះអិស្សរជនកាចកំរោលមិនប្រសើរឡើយ ការយកស្រ្ដីផ្កាមាសជាភរិយាប្រសើរ ការយកស្រ្ដីមានត្រកូលដែលប្រព្រឹត្ដកន្លងប្រពៃណី(៣ )មិនប្រសើរឡើយ ការនៅក្នុងព្រៃប្រសើរ ការនៅក្នុងបុរីដែលមានសេចក្ដីអយុត្ដិធម៌មិនប្រសើរឡើយ។៣ = អវិនតៈ ប្រែថា ប្រព្រឹត្ដខុសគន្លងធម៌។ ហិតោបទេសសៀមរបស់លោកនាគប្រទីបថា រៀបការពីរដង ជាក់លេខយោងន័យលក្ខណៈថា តាមប្រពៃណីអិណ្ឌាស្រីមេម៉ាយ បើមានស្វាមីទៀតប្រកាន់ថាល្លើសចរិយាដ៏អាក្រក់ក្រៃលែង។ ឆ្ងល់ថាបានអ្វីជាគ្រឿងយល់ រឺចេះទំនៀមអិណ្ឌាបរិបូរណ៌ បើស្រ្ដីប្ដីស្លាប់ ហើយយកស្វាមីទៀតប្រកាន់ថាអាក្រក់ នេះប្លែកណាស់ហ្ន៎!។ បើមានប្ដី យប្ដីមួយទៀត ថានេះគួរដែរ ចុះនាងទ្រោបទី១ ភរិយាក្សត្រីយ៍បាណ្ឌព៥ព្រះអង្គក្នុងរឿងមហាភារតៈដូចម្ដេចទៅ?
១៣៨ ការនៅជាទាសៈគេ តែទំលាយបង់នូវមានៈទាំងអស់ ការចាស់ជរាតែងទំលាយបង់នូវរូបសោភា ការនិយាយរឿងព្រះនរាយណ៍និងព្រះអីសូរ តែងទំលាយបង់នូវបាបកម្ម(តាមជំនឿក្នុងសាសនាព្រាហ្មណ៍ថា ការនិយាយរឿងអាទិទេពទាំងឡាយនេះ បើមានបាបកម្ម នឹងបរិសុទ្ធបានដូចការទៅមុជទឹកលាងបាប ក្នុងទន្លេគង្គាដែរ) អែការធ្វើជាយាចក ឈ្មោះថាទំលាយបង់នូវគុណរាប់រយ ទាំងអស់នេះលោកប្រៀបថាដូចជាងងិតទំលាយបង់នូវពន្លឺ
លុះត្រិះរិះមើលឃើញសព្វដូច្នេះហើយ ខ្ញុំគិតថាៈ អាត្មាអញចិញ្ចឹមជីវិត ដោយអាហារជនដទៃដូចម្ដេចកើត? អោ!សេចក្ដីក្រីក្រតោកយ៉ាកនេះ ប្រាកដជាបើកទ្វារទីពីរអោយដល់ម្រឹត្យុរាជពិតៗតែម្ដងហើយហ្ន៎! ព្រោះថា៖
លុះត្រិះរិះមើលឃើញសព្វដូច្នេះហើយ ខ្ញុំគិតថាៈ អាត្មាអញចិញ្ចឹមជីវិត ដោយអាហារជនដទៃដូចម្ដេចកើត? អោ!សេចក្ដីក្រីក្រតោកយ៉ាកនេះ ប្រាកដជាបើកទ្វារទីពីរអោយដល់ម្រឹត្យុរាជពិតៗតែម្ដងហើយហ្ន៎! ព្រោះថា៖
១៣៩ ការចេះដឹងផាត់រទាំង១ មេថុនដោយការទិញដូរ១ និងការចិញ្ចឹមជីវិតដោយសារជនដទៃ១ ទាំងបីប្រការនេះជាគ្រឿងរំខាន នាំអោយអាម៉ាស់មុខនៃបុរសទាំងឡាយ។
១៤០ បុគ្គលមានរោគបៀតបៀន បុគ្គលព្រាត់ប្រាស់អស់កាលយូរ បុគ្គលអាស្រ័យបាយទឹកគេចិញ្ចឹមជីវិត និងបុគ្គលប្រព្រឹត្ដដេកនូវក្រោមសំយ៉ាប ផ្ទះជនដទៃ ជីវិតបុគ្គលនោះៗឈ្មោះថាជាជីវិតសូន្យឈឹង សេចក្ដីស្លាប់នៃបុគ្គលនោះៗ ឈ្មោះថាជាទីសំរាកដ៏ស្ងប់ស្ងៀម។ បើទុកជាខ្ញុំគិតឃើញដូច្នេះហើយ សេចក្ដីល្មោភក៏ចេះតែដឹកនាំខ្ញុំអោយខំស្វែងរកទ្រព្យសម្បត្ដិទៀត ព្រោះថា៖។
១៤១ នរជនមានប្រាជ្ញា តែនៅញាប់ញ័រដោយសេចក្ដីលោភ សេចក្ដីលោភនាំបង្កើតតណ្ហា តណ្ហានាំបង្កើតអោយបានទុក្ខនៅនាលោកនេះ និងបរិលោក។ លំដាប់នោះ បរិពា្វជកវិណាកណ៌ៈ ដើរបន្ដិចៗសន្សឹមៗមកជិតខ្ញុំយកបន្ទះរិស្សីបាក់មកវាយខ្ញុំ ខ្ញុំនឹកគិតថា៖
១៤២ បុគ្គលមានចិត្ដជាប់ដោយទ្រព្យ មិនមានចិត្ដរីករាយ មានចិត្ដ មិនលុះក្នុងអំណាចខ្លួន និងមានខ្លួនមិនបានទូន្មានសេចក្ដីអន្ដរាយទាំងអស់ តែង គ្របសង្កត់ចិត្ដនៃជនណាមួយដែលមិនសន្ដោស។
១៤៣ នរជនណាមានចិត្ដសន្ដោសរីករាយ នរជននោះឈ្មោះថាជាម្ចាស់នៃសម្បត្ដិទាំងអស់ ដូចបុគ្គលពាក់ទ្រនាប់ស្បែកជើង ដើរលើផែនដីក៏ហាក់ ដូចជាដឹងថា ផែនដីទាំងមូលក្រាលពាសពេញដោយស្បែក មិនមែនដូច្នោះរឺ?។
១៤៤ បុគ្គលដែលក្រេបផឹកទឹកអំរឹតគឺសន្ដោស មានចិត្ដក្សេមក្សាន្ដ តែងបាននូវសេចក្ដីសុខត្រជាក់ត្រជុំ អែបុគ្គលល្មោភស្វះស្វែងរកទ្រព្យ ទៅខាងនេះទៅខាងនោះ ខ្វល់រចល់ញ័រទទ្រើកដូចរកខ្យល់តើបានសេចក្ដីសុខមកពីណា?
១៤៥ អ្នកលះបង់សេចក្ដីប្រាថ្នាទ្រព្យទុកក្រោយខ្នង មិនមានអាល័យទ្រព្យនោះសោះ អ្នកនោះឈ្មោះថាបានរៀនសូត្រហើយឈ្មោះថា បានស្ដាប់យល់ហើយ និងឈ្មោះថាបានប្រតិបត្ដិធម៌ទាំងអស់។
១៤៦ ជីវិតនៃបុគ្គលណាមួយ ដែលមិនទៅអើតងើបសូមទានទ្វារផ្ទះនៃ អិស្សរជនដ៏ទៃមិនធ្លាប់គប់រក មិនដែលភពប្រសព្វសេចក្ដីព្រាត់ប្រាស់ទុក្ខព្រួយ និងមិនដែលពោលពាក្យអិតខ្លឹមសារ បុគ្គលនោះឈ្មោះថាមានបុណ្យវាសនាធំណាស់ហ្ន៎!។១៤៧ ទីឋានឆ្ងាយចំនួនមួយរយយោជន៍ មិនមែនឆ្ងាយណាស់ណាទេ សំរាប់បុគ្គលជាខ្ញុំតណ្ហា អែបុគ្គលមានចិត្ដសន្ដោស សូម្បីទ្រព្យមកដល់ដៃហើយ ក៏មិនរវល់អើពើប៉ុន្មានដែរ។បើដូច្នេះ ក្នុងលោកនេះ ការកំណត់ដឹងប្រមាណខ្លួន ក្នុងការងារអោយ សមគួរតាមគុណានុរូប ជាការគាប់ប្រសើរណាស់ ព្រោះថា៖
១៤៨ សំរាប់ជននាផ្ទៃក្រោមនេះ អ្វីហ្ន៎ជាធម៌? សេចក្ដីអាណិតអាសូរ សត្វលោក អ្វីហ្ន៎សេចក្ដីសុខ? កិរិយាប្រាសចាករោគាពាធ អ្វីហ្ន៎សេចក្ដីស្នេហា? ភាពនៃបុគ្គលជាអ្នកសប្បុរស អ្វីហ្ន៎ជាភាពនៃបណ្ឌិត? ការដឹងកំណត់ប្រមាណខ្លួន។១៤៩ ពិតមែន ភាពជាបណ្ឌិតគឺការដឹងកំណត់ប្រមាណ កាលមានហេតុវិបត្ដិកើតឡើង នរជនដែលមិនដឹងការកំណត់ប្រមាណខ្លួន តែងភពប្រសព្វក្ដីវិបត្ដិអន្ដរាយគ្រប់ៗជំហានជើង។១៥០ គប្បីលះបង់បុគ្គលម្នាក់ ដើម្បីស្រង់ត្រកូល គប្បីលះបង់ត្រកូល ដើម្បីរក្សាភូមិ គប្បីលះបង់ភូមិ ដើម្បីរក្សាប្រទេស គប្បីលះបង់ប្រទេស ដើម្បីស្រោចស្រង់ខ្លួន។ (ហិតោបទេស សេចក្ដីប្រែជាភាសាបារាំង របស់លោកឡង់សឺរូ មានគាថាលើសដូច្នេះ កាលបើចូលទៅដល់អិស្សរជនខ្ពង់ខ្ពស់ហើយ បុគ្គលត្រូវទទួលផលនៃអិស្សរជននោះ
ដូចនាគ វសុកំព័ទ្ធកព្រះហរិ(ព្រះអិសូរ) បានទៅជាព្រះតាបស។)
ដូចនាគ វសុកំព័ទ្ធកព្រះហរិ(ព្រះអិសូរ) បានទៅជាព្រះតាបស។)
១៥១ មានទឹកផឹកមិនបាច់ព្យាយាម ដឹងក្ដីមានអាហារប្រកបដោយរសឆ្ងាញ់កន្លងផុតភ័យក្ដី ខ្ញុំ(ហិរណ្យកៈ)ពិចារណាសព្វគ្រប់ហើយឃើញពិតថា ទីណាមានសេចក្ដីរលត់ទុក្ខ ទីនោះឈ្មោះថាជាសេចក្ដីក្សេមក្សាន្ដ។ កាលខ្ញុំ(ហិរណ្យកៈ)ពិចារណាមើលរួចហើយ ទើបខ្ញុំមកកាន់ទីឋាននិរជនស្ងាត់ដូច្នេះអែង, ព្រោះថា៖
១៥២ ជិវិតអ្នកទីទ័លក្រីក្រ ដែលហិនហោចចាកទ្រព្យសម្បត្ដិ អាស្រ័យនៅក្នុងព្រៃទុរគមជ្រងំស្ងាត់ ប្រកបដោយម្រឹគពាឡសាហាវយង់ឃ្នងមានតែខ្លា និងដំរី យកឈើព្រៃជាលំនៅ យកផ្លែឈើទុំ និងទឹកជាចំណីអាហារ យកស្មៅជាកំរាលដេក និងយកសំបកឈើជាគ្រឿងស្លៀកពាក់ ប្រសើរជាងការនៅកណ្ដាលហ្វូងញាតិផៅពង្ស។តមក ហេតុតែភ័ព្វវាសនា ដែលខ្ញុំបានកសាងសន្សំទុកមកពីក្នុងបុរជាតិ បានជូនខ្ញុំអោយមកជួបប្រទះមិត្រនេះហើយបានចងមេត្រីរាប់អានគ្នាសិទ្ធស្នាលស្នេហាជាទីបំផុត មួយទៀត ខ្ញុំមានព្រេងសំណាងបានមកអាស្រ័យជាមួយបង
ទៀត ក៏ហាក់ដូចជាខ្ញុំបានឡើងទៅកាន់ស្ថានសួគ៌ទាំងរស់តែម្ដង ព្រោះថា៖
ទៀត ក៏ហាក់ដូចជាខ្ញុំបានឡើងទៅកាន់ស្ថានសួគ៌ទាំងរស់តែម្ដង ព្រោះថា៖
១៥៣ - ព្រឹក្សាជាតិ មានពិសពុល ពោលគឺសំសាវដ្ដនេះ មានផលទុកដូចជារសផ្អែមតែពីរប្រការ គឺចំងាញ់នៃរសទឹកអំរឹត ពោលគឺកាព្យឃ្លោង១ និងសមាគមមួយអន្លើដោយសប្បុរសទាំងឡាយ១។ អណ្ដើកមន្ថរៈ ពោលបញ្ចាក់ថែមទៀតថា៖ (ហិតោបទេស សេចក្ដីប្រែជាភាសាបារាំងនៃលោក ឡង់សឺរូ មានគាថាជ្រែកចូលដូច្នេះថា៖ ក្នុងសំសាវដ្ដមិនមានខ្លឹមសារនេះគួរបំពេញកិច្ចជាខ្លឹមសារ៣ប្រការគឺ សមាគមមួយអន្លើដោយសាធុជន១ បង្អោនចិត្ដជ្រះថ្លា
ចំពោះព្រះកេសវៈ (ព្រះនរាយណ៍)១ និងជំរះកាយក្នុងទន្លេគង្គា១ ។ សេចក្ដីប្រែជាភាសាសៀមរបស់លោកនាគប្រទីប មានគាថាដូច្នេះ ក.ជីវិតអ្នកណាប្រព្រឹត្ដកន្លងទៅដោយសេចក្ដីកំណាញ់ មិនបរិភោគខ្លួនអែង មិនចែកចាយជាប្រយោជន៍សាធារណៈ ជិវិតអ្នកនោះ ឈ្មោះថាស្លាប់បាត់បង់ហើយ សូម្បីមានខ្យល់ចេញចូលក៏មិនអស្ចារ្យអ្វីជាងស្នប់ជាងដែកឡើយ។ ខ. ប្រយោជន៍អ្វីដោយទ្រព្យមិនប្រើប្រាស់ ខ្លួនអែង និងមិនចែកចាយជាប្រយោជន៍សាធារណៈ? ប្រយោជន៏អ្វីដោយរេហ៏ពលដែលមិនគំរាមសត្រូវ ប្រយោជន៍អ្វីដោយការចេះដឹង ដែលមិនបានប្រតិបត្ដិតាមព្រះធម៊? ប្រយោជន៏អ្វីដោយអត្ថភាពខ្លួន ដែលមិនបានទូន្មានអិន្រ្ទីយ។ )
ចំពោះព្រះកេសវៈ (ព្រះនរាយណ៍)១ និងជំរះកាយក្នុងទន្លេគង្គា១ ។ សេចក្ដីប្រែជាភាសាសៀមរបស់លោកនាគប្រទីប មានគាថាដូច្នេះ ក.ជីវិតអ្នកណាប្រព្រឹត្ដកន្លងទៅដោយសេចក្ដីកំណាញ់ មិនបរិភោគខ្លួនអែង មិនចែកចាយជាប្រយោជន៍សាធារណៈ ជិវិតអ្នកនោះ ឈ្មោះថាស្លាប់បាត់បង់ហើយ សូម្បីមានខ្យល់ចេញចូលក៏មិនអស្ចារ្យអ្វីជាងស្នប់ជាងដែកឡើយ។ ខ. ប្រយោជន៍អ្វីដោយទ្រព្យមិនប្រើប្រាស់ ខ្លួនអែង និងមិនចែកចាយជាប្រយោជន៍សាធារណៈ? ប្រយោជន៏អ្វីដោយរេហ៏ពលដែលមិនគំរាមសត្រូវ ប្រយោជន៍អ្វីដោយការចេះដឹង ដែលមិនបានប្រតិបត្ដិតាមព្រះធម៊? ប្រយោជន៏អ្វីដោយអត្ថភាពខ្លួន ដែលមិនបានទូន្មានអិន្រ្ទីយ។ )
១៥៤ - ទ្រព្យសម្បត្ដិប្រៀបដូចធូលីជាប់បាទជើង យោព្វនវ័យប្រៀបដូច ជាខ្សែទឹកក្នុងជ្រោះហូរខ្មាញ់ចុះពីកំពូលភ្នំការមានអាយុរស់នៅយឺនយូរប្រៀប ដូចជាការឃ្លេងឃ្លោងនៃដំណក់ទឹកកំរើក ជីវិតសត្វប្រៀបដូចក្រពេញទឹកអ្នកណាមានចិត្ដរីករាយមិនប្រព្រឹត្ដធម៌ដែលទុកដូចជាកូនសោចាក់បើកទ្វារទៅកាន់ស្ថានសួគ៌ទេ អ្នកនោះលុះត្រូវជរារួបរិតស៊ីអោយទ្រុឌទ្រោមហើយ ក៏រមែងឆេះដោយភ្លើងគឺ សេចក្ដីសោកសង្រេងសង្រៃ និងសេចក្ដីក្ដៅក្រហាយស្ដាយក្រោយមិនមានទីបំផុត។មកពីខំប្រឹងប្រែង កពូនទ្រព្យសម្បត្ដិហួសពេកហ្ន៎ បានជាបងត្រូវទទួល ទោសគ្រោះថ្នាក់លំបាកដូច្នេះ ចូរស្ដាប់ខ្ញុំ ខ្ញុំនឹងប្រាប់ថា៖
១៥៥ ការបរិច្ចាគទ្រព្យសម្បត្ដិ ដែលបុគ្គលសន្សំ កពូនទុកនេះអែងឈ្មោះថា «រកទ្រព្យសម្បត្ដិ» ដូចធារី ទឹកជំនន់បរិច្ចាគទឹកដែលនៅក្នុងពោះបឹងហើយពេញដោយទឹកដដែលវិញដូច្នោះ។
១៥៦ មនុស្សកំណាញ់ ដែលជីកកប់ទ្រព្យទុកក្នុងខាងក្រោមដីដោយហេតុអែណា ដោយហេតុនោះ មនុស្សកំណាញ់នោះឈ្មោះថា៖ កសាងផ្លូវដើម្បីទៅឋានក្រោមគឺនរកទុកមុនស្រេចហើយ។
១៥៧ នរជននោះ គិតតែចង់បានទ្រព្យសម្បត្ដិ តែងបិទផ្លូវសេចក្ដីសុខខ្លួនអែង នរជននោះ ទុកដូចជាកែការដ៏ធ្ងន់អោយជនដទៃ យកខ្លួនធ្វើជាភាជនទទួលរងទុក្ខលំបាកជំនួសគេទទេៗ។
១៥៨ ថាបើជាសេដ្ឋីមានទ្រព្យច្រើន ក៏កំណាញ់ស្វិតស្វាញមិនអោយទាន និងមិនបរិភោគប្រើប្រាស់ខ្លួនអែងអោយល្មមដល់ទ្រព្យនុ៎ះយើងទាំងអស់គ្នា ក៏ឈ្មោះថាមានទ្រព្យដូចសេដ្ឋីនោះដែរ មិនមែនដូច្នោះរឺអ្វី?
១៥៩ ទ្រព្យសម្បត្ដិនៃមនុស្សកំណាញ់ ទុកដូចជាទ្រព្យនៃជនដទៃស្រេចទៅហើយ ព្រោះមិនបានរីករាយប្រើប្រាស់ខ្លួនអែង គ្រាន់តែបានពាក្យគេសរសើរថា «នេះជាទ្រព្យអ្នកនោះ»ប៉ុណ្ណោះលុះទ្រព្យនោះដល់នូវសេចក្ដីសាបសូន្យទៅហើយ បានសេចក្ដីទុក្ខថែមទៀត។
១៦០ ការអោយទានព្រមទាំងមានវាចាពីរោះ១ ការចេះដឹងព្រមទាំងការធ្ងន់ធ្ង១ សេចក្ដីក្លៀវក្លា ព្រមទាំងការអត់ធន១ និងទ្រព្យសម្បត្ដិប្រកបដោយការបរិច្ចាគទាន១ មង្គល៤ប្រការនេះកម្ររកបានណាស់ ក្នុងលោកនេះ។ (ហិតោបទេស សេចក្ដីប្រែជាភាសាបារាំងរបស់លោកឡង់សឺរ៉ូ និងភាសាសៀមនៃលោកនាគប្រទីប មានគាថាលើសដូច្នេះ ទ្រព្យនៃមនុស្សកំណាញ់ ដែលមិនបានអោយទានដល់ទេវតា ដល់ព្រាហ្មណ៍ ដល់ញាតិ សន្ដាននិងប្រើប្រាស់ខ្លួនអែង តែងវិនាសទៅដោយអុត្ដិភ័យ ដោយចោរភ័យ ជរាភ័យ។ ក្នុងសេចក្ដីប្រែជាភាសាសៀមមានគាថាមួ
យទៀតថា៖ ទ្រព្យសម្បត្ដិមានគតិ៣ យ៉ាងគឺៈ ចែកទានដោយប្រយោជន៍ដល់ជនដទៃ១ បរិភោគជាប្រយោជន៍ដល់ខ្លួន១ និងវិនាសទៅ១ អ្នកណាមិនបានអោយទាន មិនបានបរិភោគខ្លួនអែង ទ្រព្យសម្បត្ដិអ្នកនោះធ្លាក់ទៅគតិទី៣។ )
យទៀតថា៖ ទ្រព្យសម្បត្ដិមានគតិ៣ យ៉ាងគឺៈ ចែកទានដោយប្រយោជន៍ដល់ជនដទៃ១ បរិភោគជាប្រយោជន៍ដល់ខ្លួន១ និងវិនាសទៅ១ អ្នកណាមិនបានអោយទាន មិនបានបរិភោគខ្លួនអែង ទ្រព្យសម្បត្ដិអ្នកនោះធ្លាក់ទៅគតិទី៣។ )
១៦១ បុគ្គលគប្បីកពូនទ្រព្យសម្បត្ដិអស់កាលជានិច្ច តែមិនគប្បីលោភលន់ហួសប្រមាណពេកទេ ចូរមើល! សត្វចចកល្មោភនេះមាននិស្ស័យជាអ្នកល្មោភ ស្លាប់ចោលបង់សៀត ព្រោះត្រូវសរ។ កណ្ដុរហិរណ្យកៈនិងក្អែកលឃុបតនកៈ សួរឡើងថាៈ រឿងនោះតើដូចម្ដេចទៅ? អណ្ដើកមន្ថរៈចាប់ផ្ដើមនិយាយ រឿងដូចតទៅនេះ៖។
តទៅកថាទី៦
0 ការពិគ្រោះ:
Post a Comment