កថាទី៧
រឿងព្រះរាជា បុត្រពាណិជ និង ភរិយា
នៅក្នុងប្រទេសកាន្យកុព្វ (សព្វថ្ងៃហៅ កាណោដ ស្ថិតនៅត្រើយខាងជើងទន្លេគង្គា និងស្ទឺងជម្នា ក្នុងខេត្ត អគ្រៈប្រែថា ព្រះរាជបុត្រីគម ជាបុត្រីព្រះបាទកុសនាក ព្រោះព្រះនាងមិនព្រមយកព្រះពាយជាស្វាមី) មានព្រះរាជាមួយព្រះអង្គ នាមវិសេនរាជព្រះរាជាអង្គនេះ ទ្រង់បានប្រគល់រាជ សម្បត្ដិថ្វាយព្រះរាជអោរសមួយព្រះអង្គទ្រង់ព្រះនាមតុង្គពលរាជ អោយគ្រប់គ្រងវីរបុរីរាជធានី ថែរក្សាប្រទេសជាតិមាតុភូមិ។ ព្រះរាជបុត្រអង្គនេះទ្រង់តាំង នៅក្នុងបឋមវ័យ អុត្ដមសម្បូណ៌ដោយស្រីស្រឹង្គារបរិវារ និងភោគសម្បត្ដិទាំងឡាយ។ ថ្ងៃមួយ កាលព្រះបាទតុង្គពលរាជស្ដេ
ចទ្រង់ប្រពាតតាមវិថីក្នុងព្រះរាជធានី ទ្រង់ទតព្រះនេតទៅប្រទះឃើញភរិយានៃបុត្រពាណិជម្នាក់ ឈ្មោះនាងលាវណ្យវតី ជាស្រ្ដីនៅក្មេងកំពុងពេញរូបល្អអិតខ្ចោះទាស់ត្រង់ណា។ លុះស្ដេចទ្រង់ត្រលប់ទៅកាន់ព្រះរាជវាំងវិញព្រះរាជហរិទ័យនៅចងចាំរូបសោភានៃនាងលាវណ្យវតីមិនភ្លេចដូចជាត្រូវសរកាមទេព ទ្រាំមិនបានទល់តែទ្រង់ត្រាស់បង្គាប់អោយហៅមេអណ្ដើកទៅនាំនាងនោះមកថ្វាយ ព្រោះថា៖
ចទ្រង់ប្រពាតតាមវិថីក្នុងព្រះរាជធានី ទ្រង់ទតព្រះនេតទៅប្រទះឃើញភរិយានៃបុត្រពាណិជម្នាក់ ឈ្មោះនាងលាវណ្យវតី ជាស្រ្ដីនៅក្មេងកំពុងពេញរូបល្អអិតខ្ចោះទាស់ត្រង់ណា។ លុះស្ដេចទ្រង់ត្រលប់ទៅកាន់ព្រះរាជវាំងវិញព្រះរាជហរិទ័យនៅចងចាំរូបសោភានៃនាងលាវណ្យវតីមិនភ្លេចដូចជាត្រូវសរកាមទេព ទ្រាំមិនបានទល់តែទ្រង់ត្រាស់បង្គាប់អោយហៅមេអណ្ដើកទៅនាំនាងនោះមកថ្វាយ ព្រោះថា៖
១៩៥ សរគឺកិរិយាក្រលេកមើល កើតក្ដីស្នេហាស្រ្ដីមានរូបល្អទាំងឡាយ បាញ់ចេញអំពីកិរិយាយឺតកៅទ័ណ្ឌ គឺរោមចិញ្ចើមក៏មានពណ៌ខ្មៅនិលស្រិល កោងទ្រទួយវែងដល់គុម្ពត្រចៀក បើមិនទាន់មកប៉ះដល់ចិត្ដបុរសដ៏រាបណាបុរសអាចតំកល់ចិត្ដមាំក្នុងធម៌ លោកសប្បុរសអាចគ្របសង្កត់អិន្រ្ទីទាំងឡាយ អាចរក្សាសេចក្ដីអៀនខ្មាស់នឹងអាចតាំងនៅក្នុងវិន័យបានដរាបនោះ។ អែនាងលាវណ្យវតី តាំងពីបានប៉ះភ្នែកដោយព្រះនេតព្រះបាទតុង្គពលរាជ ក៏មានចិត្ដប្រតិព័ទ្ធនឹកមមៃមិនភ្លេចហាក់ដូចជាត្រូវរបួសដោយសរ ដែលព្រះកាមទេពបាញ់មក ត្រូវចំដួងចិត្ដចាប់ពើតស្អិតគិតតែផ្លូវមួយ ព្រោះថា
១៩៦ មិនមានសច្ចៈ ចិត្ដរហ័ស មាយាអិច្ឆា លោភក្រៃពេក មិនមានគុណសម្បត្ដិល្អ និងលាមកទាំងអស់នេះជាទោសនៃស្រ្ដីកើតពីសភាពខ្លួនអែង។ គ្រាកាលនាងលាវណ្យវតី ស្រីចិត្ដចើកបានស្ដាប់ពាក្យនិយាយដឹកនាំបញ្ចុកបន្ស៊ីនៃនាងមេអណ្ដើកហើយក៏ធ្វើមាយាឆ្លើយតបថា ខ្ញុំចិត្ដស្មោះត្រង់និងស្វាមី អោយខ្ញុំប្រព្រឹត្ដដូចស្រីអាក្រក់ល្មើសកន្លងចិត្ដស្វាមីខុសគន្លងធម៌ដូចម្ដេចកើត? ព្រោះថា៖
១៩៧ ស្រីណាឆ្លៀវឆ្លាតប្រសប់វាងវៃក្នុងការផ្ទះ ស្រ្ដីនោះជាភរិយាមែនទែន ស្រ្ដីណាសាយកូន ស្រ្ដីនោះជាភរិយាមែនទែន ស្រ្ដីណាស្មោះត្រង់ចំពោះស្វាមី ស្រ្ដីនោះជាភរិយាមែនទែន។
១៩៨ ស្រ្ដីណាមិនធ្វើអោយភស្ដារីករាយសប្បាយ ស្រ្ដីនោះបុគ្គលមិនគប្បីហៅភរិយាទេ បើភស្ដាពេញចិត្ដចំពោះនារីណាជាភរិយាហើយសូម្បីពួកទេវតាក៏ជួយរីករាយដែរ។កាលឺបើលដូច្នេះ ស្វាមីជាម្ចាស់ប្រាណរបស់ខ្ញុំ គាត់មានបំណងយ៉ាងណាខ្ញុំប្រតិបត្ដិតាមបំណងយ៉ាងនោះ អិតពិចារណារេរាចិត្ដទេ។ នាងមេអណ្ដើកនោះ បញ្ចាក់សួរថា៖ «ពាក្យនេះជាពាក្យសច្ចៈដូចនាងនិយាយមែនរឺអ្វី?»។ នាងលាវណ្យវតីឆ្លើយតបវិញថា «ចា៎ !ពាក្យនេះជាពាក្យសច្ចៈពិតប្រាកដមែន»។ កាល នោះនាងមេអណ្ដើកក៏លាត្រលប់ចូលទៅកាន់ព្រះរាជវាំងវិញ នាំយកសេចក្ដីទាំងអស់នេះទៅក្រាបបង្គំទូលព្រះបាទតុង្គពលរាជអោយទ្រង់ជ្រាបសព្វគ្រប់ប្រការ។ ព្រះបាទតុង្គពលរាជ ទ្រង់បានព្រះសណ្ដាប់អស់អាថិសេចក្ដីហើយ ទើបទ្រ ង់មានព្រះបន្ទូលត្រាស់ប្រឹក្សាថា តើយើងគិតធ្វើដូម្ដេចអោយប្ដីវានាំខ្លួនវាយកមកអោយយើងបានហ្ន៎?។ នាងមេអណ្ដើកក្រាបទូលថា បើលដូច្នោះសូមទ្រង់ប្រើអុបាយកល ព្រោះថា៖
១៩៩ មែនពិត កិច្ចការណាដែលអាចសំរេចបានដោយអុបាយកល កិច្ចការនោះ គេមិនបាច់ប្រើសេចក្ដីព្យាយាមទេដំរីស្ដត្រូវចចកដើរអុបាយបោក អោយធ្លាក់ក្នុងបឹងភក់ ក៏ដល់សេចក្ដីស្លាប់អន្ដរធានទៅហោង។ តុង្គពលរាជសួរថា រឿងនោះតើដូចម្ដេច?
តទៅកថាទី៨ (ចប់)
0 ការពិគ្រោះ:
Post a Comment