កថាទី៨
រឿងក្អែកញីឈ្មោល និង ពស់
មានក្អែកញីឈ្មោលមួយគូ អាស្រ័យនៅលើដើមឈើមួយដើម ក្នុងព្រង់ដើម ឈើនោះមានពស់វែកមួយ។ ពស់នោះវាតែងតែចាប់កូនក្អែកស៊ីជាចំណីអាហារ។ តមកក្អែកញីរកកល់ពងទៀតនិយាយទៅកាន់ប្តីថា អ្នកបងជាទីពឹង!គួរយើងលះបង់ចោលដើមឈើនេះទៅ ហើយហើរទៅរកដើមឈើអែទៀតអាស្រ័យនៅវិញ ព្រោះដើមឈើជាទីលំនៅយើងនេះប្រកបដោយភ័យ ពស់វែកចង្រៃនេះវាចេះតែចាប់កូនយើងស៊ីញយៗ តទៅយើងអស់មានកូនចៅតពូជពង្សទៀតហើយ ព្រោះថា
១២១ - ភរិយាចិត្តអាក្រក់សាមាន្យ មិត្តជាសត្រូវ អ្នកបំរើប្រហើនពោលពាក្យតប នៅក្នុងផ្ទះមានពស់ ទាំងអស់នេះ លោកថា សុទ្ធតែម្រឹត្យុអិតសង្ស័យឡើយ។ក្អែកឈ្មោលនិយាយតបវិញថា «នែប្អូនសំលាញ់! ប្អូនកុំថប់អ្វីទុកងារអោយបង រឿងនេះ ឯងខំទ្រាំទល់ទុក្ខវេទនាចំពោះកំហុសធំនៃពស់វែកនេះមកជាច្រើនដងច្រើនគ្រាណាស់ហើយ អិលូវនេះ បងអត់ទ្រាំទៅទៀតមិនបានទេ»។ក្អែកញីនិយាយ នឹងក្អែកឈ្មោលថា «ចុះអ្នកបងធ្វើដូចម្តេចទៅហ៎ះ បើពស់នេះវាមានកំលាំងខ្លាំង ជាងយើងម្លេះ?អ្នកបងអាចហ៊ានទៅតនឹងវាបានរឺទេ?»។ ក្អែកឈ្មោលឆ្លើយថា រឿងនេះប្អូនកុំឆ្ងល់ធ្វើអ្វី នៅអោយស្ងៀមទៅព្រោះថា៖
១២២ នរជនមានប្រាជ្ញា នរជននោះនោះឈ្មោះថាមានកំលាំង អែនរជនមិនមានប្រាជ្ញា ឯងមានកំលាំងមកពីណា!ចូរមើល សឺហៈជោរឡើងចាងត្រូវទន្សាយសំលាប់បាន។ក្អែកញី សើចចំអកហើយសួរថា «ចុះរឿងនោះ តើដូម្តេច?» ក្អែកឈ្មោលនិយាយរឿងរ៉ាវនោះប្រាប់ថា៖
0 ការពិគ្រោះ:
Post a Comment