Social Icons

ពុទ្ធរតនប្បណាមសង្ខេប


ឥតិបិ សោ ភគវា អរហំ ៘ តំ អរហាទិគុណសំយុត្តំ ពុទ្ធំ សិរសា នមាមិ តពា្ច ពុទ្ធំ ឥមេហិសក្ការេហិ អភិបូជយាមិ។


ប្រែថា ឥតិបិ សោ ភគវា អរហំ ព្រះដ៏មានព្រះភាគអង្គនោះទ្រង់ព្រះនាមថាអរហំព្រោះ ព្រះអង្គឆ្ងាយចាកសឹកសត្រូវពោលគឺ កិលេសព្រមទាំងវាសនាគឺកាយបយោគ និង វិចីយបយោគ សម្មាសម្ពុទ្ធោ ទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹង នូវញេយ្យធម៌​ទាំងពួង​ដោយប្រពៃចំពោះព្រះអង្គ ឥតមានគ្រូអាចារ្យណាប្រដៅ ព្រះអង្គឡើយ វិជ្ជាចរណសម្បន្នោ ទង់ព្រះនាមថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ដោយវិជ្ជា៣ និងវិជ្ជា៨ និងចរណ១៥ សុគតោ ទ្រង់ព្រះនាម ថាសុគតោ ព្រោះព្រះអង្គ មានដំណើរ​ល្អយាងទៅ​កាន់សុន្ទរថាន គឺអមតមហានិព្វាន លោកវិទូ ទ្រង់ព្រះនាមថា លោកវិទូ ព្រោះព្រះអង្គ​ជ្រាបច្បាស់នូវត្រៃលោក អនុត្តរោទ្រង់ព្រះ នាមថាអនុត្តរោ ព្រោះព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណា​មួយ​ស្មើគ្មាន បុរិសទម្មសារថិ ទ្រង់ព្រះនាមថាបុរិសទម្មសារថិ ព្រោះព្រះអង្គ អ្នកទូន្មាននូវ បុរស​បុគ្គល ដែលមានឧបនិស្ស័យគួរនឹងទូន្មានបាន សត្ថាទេវមនុស្សានំ ទ្រង់ព្រះនាមថា សត្ថាទេវមនុស្សានំ​ព្រោះព្រះអង្គជាសាស្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ពុទ្ធោទ្រង់ព្រះនាម​ថា ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ច ហើយ ញ៉ាំងអ្នកដទៃអោយត្រាស់ដឹងផង ភគវា ទ្រង់ព្រះនាមថាភគវា ព្រះអង្គមានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ គឺថាព្រះអង្គ​មិនត្រឡប់​កើតទៀតឡើយ តំអរហាទិគុណសំយុត្តំពុទ្ធំ សិរសា នមាមិ ខ្ញុំព្រះករុណាសូមថ្វាយបង្គំនូវព្រះសម្មា សម្ពុទ្ធ ជាម្ចាស់ ព្រះអង្គប្រកបព្រមហើយដោយគុណ មានគុណថា អរហំជា ដើមនោះដោយ​សិរសា​គឺត្បូង តពា្ច ពុទ្ធំ​ ឥមេហិ សក្ការេហិ អភិបូជយាមិ ខ្ញុំព្រះករុណាសូម​បូជា​ចំពោះ​នូវព្រះសម្មាសម្ពុទ្ធ​ជាម្ចាស់នោះ ដោយគ្រឿងសក្ការៈទាំងឡាយមានប្រមាណប៉ុណ្ណេះ។

ថ្វាយបង្គំម្ដង

0 ការពិគ្រោះ:

Post a Comment

Booking.com