Social Icons

ធម្មរតនប្បណាមសង្ខេប

ស្វាក្ខាតោ ភគវតា ធម្មោ ៘ តំស្វាក្ខាតាទិគុណសំយុត្តំ ធម្មំ សិរសា នមាមិ តពា្ច ធម្មំអិមេហិ សក្តារេហិ អភិបូជយាមិ។


ប្រែថា ស្វាក្ខាតោ ភគវតា ធម្មោ ព្រះបរិយត្តិធម៌គឺព្រះត្រៃបីដកជាធម៌គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ធម្មោ ព្រះនព្វលោកុត្តរធម៌មាន ៩ប្រការ គឺមគ្គ៤ផល៤ និព្វាន១ សន្ទិដ្ឋិកោ ជាធម៌គឺព្រះអរិយបុគ្គលទាំងពួងដឹងពិតឃើញពិតដោយបច្ចវេក្ខណញាណ គឺថានឹងបាន ដឹងដោយស្តាប់ដោយជឿបុគ្គលដទៃនោះៗ ក៏ទេដែរ គឺឃើញច្បាស់ដោយខ្លួនអែង អកាលិកោ ជាធម៌អោយនូវផលមិន រង់ចាំកាល គឺថាកាលបើព្រះអរិយមគ្គកើតឡើងហើយព្រះអរិយផលក៏​កើតក្នុងលំដាប់គ្នាមិនបានយឺតយូរឡើយ ឯហិបស្សិកោ ជាធម៌គួរដល់ឯហិបស្សវិធី គឺថាកាល​បើព្រះអរិយបុគ្គល ដែលបានសំរេចមគ្គផលហើយក៏គួរនិងហៅបុគ្គលដទៃអោយចូលមកមើលបាន ឱបនយិកោ ជាធម៌គឺព្រះអរិយបុគ្គលគប្បីបង្អោនចូលមក ទុកក្នុងខ្លួនដោយអំណាចនៃភាវនា បច្ចត្តំ វេទិតពោ្វវិញ្ញូហី ជាធម៌គឺប្រាជ្ញទាំងឡាយ មានឧគ្ឃ​ដិតញ្ញូបុគ្គលជាដើម គប្បីដឹងគប្បីឃើញ​ច្បាស់ក្នុងចិត្តនៃខ្លួន តំ ស្វាក្ខាតាទិគុណ សំយុត្តំ ធម្មំ សិរសា នមាមិ ខ្ញុំព្រះករុណាសូម​ថ្វាយ​បង្គំ​នូវព្រះធម៌ ជាម្ចាស់ ដ៏ប្រកបព្រមហើយដោយគុណ មានគុណថាស្វាក្ខាតាជាដើមនោះ​ដោយ​សិរសា​គឺត្បូង តពា្ច ធម្មំ អិមេហិ សក្ការេហិ អភិបូជយាមិ ខ្ញុំព្រះករុណាសូម បូជាចំពោះនូវព្រះ​ធម៌ជាម្ចាស់នោះ ដោយគ្រឿងសក្ការៈទាំងឡាយមានប្រមាណប៉ុណ្ណះ។  

ថ្វាយបង្គំម្ដង

0 ការពិគ្រោះ:

Post a Comment

Booking.com