Social Icons

សហស្សវណគ្គវណ្ណនា

៨. សហស្សវគ្គ

00. សហស្សមបិ ចេ វាចា, អនត្ថបទសំហិតា;
ឯកំ អត្ថបទំ សេយ្យោ, យំ សុត្វា ឧបសម្មតិ។
បើវាចា សូម្បី ពាន់ម៉ាត់ ជាវាចាប្រកបដោយបទឥតប្រយោជន៍ វាចានោះពុំប្រសើរឡើយ អ្នកណាស្ដាប់បទប្រយោជន៍ណាហើយ រមែងស្ងប់រម្ងាប់បាន បទមានប្រយោជន៍នោះ សូម្បីតែ បទ ក៏ ឈ្មោះថា ប្រសើរជាង។

១០១. សហស្សមបិ ចេ គាថា, អនត្ថបទសញ្ហិតា;
ឯកំ គាថាបទំ សេយ្យោ, យំ សុត្វា ឧបសម្មតិ។
បើគាថាសូម្បី ពាន់ ជាគាថាប្រកបដោយបទឥតប្រយោជន៍ គាថានោះពុំប្រសើរឡើយ អ្នកណាស្ដាប់បទនៃគាថាណាហើយ រមែងស្ងប់រម្ងាប់បាន បទនៃគាថានោះ    សូម្បីតែ បទ ក៏ឈ្មោះថាប្រសើរជាង។

១០២.     យោ ច គាថា សតំ ភាសេ, អនត្ថបទសញ្ហិតា;
ឯកំ ធម្មបទំ សេយ្យោ, យំ សុត្វា ឧបសម្មតិ។
អ្នកណា គប្បីពោលគាថាមួយរយជាគាថា ប្រកបដោយបទឥតប្រយោជន៍ គាថាដែលអ្នកនោះពោលហើយនោះ ពុំប្រសើរឡើយ អ្នកណាស្ដាប់បទនៃធម៌ហើយ រមែងស្ងប់រម្ងាប់បាន បទនៃធម៌នោះ សូម្បីតែមួយបទ ក៏ឈ្មោះថា ប្រសើរជាង។

១០៣. យោ សហស្សំ សហស្សេន, សង្គាមេ មានុសេ ជិនេ;
ឯកញ្ច ជេយ្យមត្តានំ , ស វេ សង្គាមជុត្តមោ។
អ្នកណាគប្បីឈ្នះពួកមនុស្សក្នុងសង្រ្គាមអស់មួយពាន់ ដង គឺ មួយលាន ចំណែកអ្នកណា ឈ្នះខ្លួនឯងបាន អ្នកនោះឈ្មោះថាជាមនុស្សខ្ពង់ខ្ពស់ ជាងអ្នកដែលឈ្នះក្នុងសង្រ្គាមនោះ។

១០៤.  អត្តា ហវេ ជិតំ សេយ្យោ, យា ចាយំ ឥតរា បជា;
អត្តទន្តស្ស បោសស្ស, និច្ចំ សញ្ញតចារិនោ។
ខ្លួនឯងដែលឈ្នះហើយ ប្រសើរជាង ចំណែកពួកសត្វក្រៅពីនេះ ដែលគេឈ្នះហើយ មិនប្រសើរឡើយ កាលបើបុរសមានខ្លួនទូន្មានហើយ ជាអ្នកប្រព្រឹត្តសង្រួមជានិច្ច

១០៥. នេវ ទេវោ ន គន្ធព្វោ, ន មារោ សហ ព្រហ្មុនា;
ជិតំ អបជិតំ កយិរា, តថារូបស្ស ជន្តុនោ។
ទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្ម មិនគប្បីធ្វើនូវជំនះរបស់សត្វមានសភាពដូច្នោះឲ្យ        ត្រឡប់ចាញ់វិញបានឡើយ។

១០៦. មាសេ មាសេ សហស្សេន, យោ យជេថ សតំ សមំ;
ឯកញ្ច ភាវិតត្តានំ, មុហុត្តមបិ បូជយេ;
សាយេវ បូជនា សេយ្យោ, យញ្ចេ វស្សសតំ ហុតំ។
អ្នកណាបូជា(លោកិយមហាជន) ដោយទ្រព្យមួយពាន់រាល់ខែ អស់រយ ១០០ ឆ្នាំគត់ ចំណែកអ្នកណា គប្បីបូជាចំពោះបុគ្គលដែលមានខ្លួនអប់រំហើយ តែ នាក់ សូម្បីតែមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់អ្នកដែលបូជាអស់១០០ឆ្នាំនោះ ការបូជាអស់១០០ឆ្នាំ មិនប្រសើរឡើយ។

១០៧.                        យោ ច វស្សសតំ ជន្តុ, អគ្គិំ បរិចរេ វនេ;
ឯកញ្ច ភាវិតត្តានំ, មុហុត្តមបិ បូជយេ;
សាយេវ បូជនា សេយ្យោ, យញ្ចេ វស្សសតំ ហុតំ។
ជនណាបម្រើភ្លើងក្នុងព្រៃអស់១០០ឆ្នាំ ចំណែកអ្នកណាបូជាលោកដែលមានខ្លួនអប់រំហើយ តែ នាក់ សូម្បីមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់ជននោះ ការបូជាអស់១០០ឆ្នាំមិនប្រសើរឡើយ។

១០៨. យំ កិញ្ចិ យិដ្ឋំ វ ហុតំ វ លោកេ, សំវច្ឆរំ យជេថ បុញ្ញបេក្ខោ;
សព្ពម្បិ តំ ន ចតុភាគមេតិ, អភិវាទនា ឧជ្ជុគតេសុ សេយ្យោ។
បុគ្គលអ្នកប្រាថ្នាបុណ្យ គប្បីបូជាគ្រឿងសក្ការបូជាធំតូចណាមូយក្នុងលោកអស់មួយឆ្នាំ ការបូជាទាំងនោះឯង រមែងមិនដល់នូវចំណែកទី៤នៃការអភិវាទន៍ ចំពោះលោកទាំងឡាយ ដែលប្រព្រឹត្ដត្រង់ហើយ ប្រសើរជាង។

១០៩.អភិវាទនសីលិស្ស, និច្ចំ វុឌ្ឍាបចាយិនោ
ចត្តារោ ធម្មា វឌ្ឍន្តិ, អាយុ វណ្ណោ សុខំ ពលំ។
ធម៌៤ប្រការគឺ អាយុ១ វណ្ណះ១ សុខះ១ ពលះ១ រមែងចំរើនដល់អ្នកដែលមានសេចក្ដីអោនកាយថ្វាយបង្គំជាប្រក្រតី មានសេចក្ដីកោតក្រែងដល់បុគ្គលដែលចំរើនជាងខ្លួន អស់កាលជានិច្ច។

១១០. យោ ច វស្សសតំ ជីវេ, ទុស្សីលោ អសមាហិតោ;
ឯកាហំ ជីវិតំ សេយ្យោ, សីលវន្តស្ស ឈាយិនោ។
បុគ្គលណារស់នៅ១០០ឆ្នាំ ជាមនុស្សទ្រុស្ដសីល មានចិត្តមិនបានដម្កល់ខ្ជាប់ ការរស់នៅតែមួយថ្ងៃ របស់លោកដែលមានសីលមានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង។

១១១. យោ ច វស្សសតំ ជីវេ, ទុប្បញ្ញោ អសមាហិតោ;
ឯកាហំ ជីវិតំ សេយ្យោ, បញ្ញវន្តស្ស ឈាយិនោ។
បុគ្គលណា រស់នៅ១០០ឆ្នាំ ជាមនុស្សមិនមានប្រាជ្ញា មានចិត្តមិនបានកម្ដល់ខ្ជាប់ ការរស់នៅតែមួយថ្ងៃរបស់លោកដែលមានប្រាជ្ញាមានការពិនិត្យពិចារណាជាប្រក្រតីប្រសើរជាង។

១១២. យោ ច វស្សសតំ ជីវេ, កុសីតោ ហីនវីរិយោ;
ឯកាហំ ជីវិតំ សេយ្យោ, វីរិយំ អារភតោ ទឡ្ហំ។
បុគ្គលណារស់នៅ១០០ឆ្នាំ ជាមនុស្សមានចិត្តងុលងុប ក្នុងអកុសលវិតក្កៈ មានព្យាយាមថោកថយ ការរស់នៅសូម្បីតែមួយថ្ងៃរបស់លោកដែលប្រារឰសេចក្ដីព្យាយាមមាំមួន ប្រសើរជាង។

១១៣.យោ ច វស្សសតំ ជីវេ, អបស្សំ ឧទយព្វយំ;
ឯកាហំ ជីវិតំ សេយ្យោ, បស្សតោ ឧទយព្វយំ។
បុគ្គលណារស់នៅ១០០ឆ្នាំ ឃើញការកើតឡើងនិងការវិនាសទៅ ការរស់នៅ សូម្បីតែមួយថ្ងៃរបស់លោកដែលឃើញការកើតឡើងនិងការវិនាសទៅ ប្រសើរជាង។



១១៤. យោ ច វស្សសតំ ជីវេ, អបស្សំ អមតំ បទំ;
ឯកាហំ ជីវិតំ សេយ្យោ, បស្សតោ អមតំ បទំ។
បុគ្គលណារស់នៅ១០០ឆ្នាំ មិនឃើញផ្លូវព្រះនិព្វាន ការរស់នៅសូម្បីតែមួយថ្ងៃរបស់លោកអ្នកឃើញផ្លូវព្រះនិព្វាន ប្រសើរជាង។

១១៥. យោ ច វស្សសតំ ជីវេ, អបស្សំ ធម្មមុត្តមំ;
ឯកាហំ ជីវិតំ សេយ្យោ, បស្សតោ ធម្មមុត្តមំ។
បុគ្គលណារស់នៅ១០០ឆ្នាំ មិនឃើញធម៌ដ៏ខ្ពង់ខ្ពស់ ការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកអ្នកឃើញធម៌ដ៏ខ្ពង់ខ្ពស់ ប្រសើរជាង។
សហស្ស​វគ្គវណ្ណនា និដ្ឋិតា

0 ការពិគ្រោះ:

Post a Comment

Booking.com