១៦. បិយវគ្គ
អត្ថំ ហិត្វា បិយគ្គាហី, បិហេតត្តានុយោគិនំ។
បុគ្គលកាលប្រកបខ្លួនទុកក្នុងអំពើដែលមិនគួរប្រកប មិនប្រកបខ្លួនក្នុងអំពើដែលគួរប្រកប លះបង់ប្រយោជន៍ចេញហើយ កាន់យកតាមគាប់ចិត្ត រមែងស្រឡាញ់ បុគ្គលអ្នកប្រកបតាមខ្លួន។
បិយានំ អទស្សនំ ទុក្ខំ, អប្បិយានញ្ច ទស្សនំ។
កុំគប់រកសត្វនិងសង្ខារទាំងឡាយដែលជាទីស្រឡាញ់ នឹងមិនជាទីស្រឡាញ់ក្នុងកាលណា ៗ ឡើយ ព្រោះថាការមិនចួបប្រសព្វសត្វនិងសង្ខារជាទីស្រឡាញ់ក្ដី ការចួបប្រសព្វសត្វនិងសង្ខារមិនជាទីស្រឡាញ់ក្ដី ជាហេតុនាំមកនូវទុក្ខ។
គន្ថា តេសំ ន វិជ្ជន្តិ, យេសំ នត្ថិ បិយាប្បិយំ។
ព្រោះហេតុនោះ បុគ្គលមិនគួរធ្វើសត្វនិងសង្ខារអោយជាទីស្រឡាញ់ ព្រោះការព្រាត់ព្រាសចាកសត្វនិងសង្ខារជាទីស្រឡាញ់ជាសភាពអាក្រក់ ការស្រឡាញ់និងការស្អប់ មិនមានដល់ពួកជនណា កិលេសគ្រឿងចាក់ស្រះទាំងឡាយ តែងមិនមានដល់ពួកជននោះ។
បិយតោ វិប្បមុត្តស្ស, នត្ថិ សោកោ កុតោ ភយំ។
សេចក្ដីសោកកើតអំពីសេចក្ដីស្រឡាញ់ ភ័យកើតអំពីសេចក្ដីស្រឡាញ់ កាលបើរួចស្រឡះចាក សេចក្ដីស្រឡាញ់ហើយ សេចក្ដីសោកក៏លែងមាន ភ័យនឹងមានមកពីណា។
បេមតោ វិប្បមុត្តស្ស, នត្ថិ សោកោ កុតោ ភយំ។
សេចក្ដីសោកកើតអំពីសេចក្ដីស្រឡាញ់ ភ័យកើតអំពីសេចក្ដីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្ដីស្រឡាញ់ហើយ សេចក្ដីសោកក៏លែងមាន ភ័យនឹងមានមកពីណា។
រតិយា វិប្បមុត្តស្ស, នត្ថិ សោកោ កុតោ ភយំ។
សេចក្ដីសោកកើតអំពីតម្រេក ភ័យកើតអំពីតម្រេក កាលបើរួចស្រឡះចាកតម្រេកហើយ សេចក្ដីសោកក៏លែងមាន ភ័យនឹងមានមកពីណា។
សេចក្ដីសោកកើតអំពីកាម ភ័យកើតអំពីកាម កាលបើរួចស្រឡះចាកកាមហើយ សេចក្ដីសោក ក៏លែងមាន ភ័យនឹងមានមកពីណា។
តណ្ហាយ វិប្បមុត្តស្ស, នត្ថិ សោកោ កុតោ ភយំ។
សេចក្ដីសោកកើតអំពីតណ្ហា ភ័យកើតអំពីតណ្ហា កាលបើរួចស្រឡះចាកតណ្ហាហើយ សេចក្ដីសោកក៏លែងមាន ភ័យនឹងមានមកពីណា។
អត្តនោ កម្ម កុព្វានំ, តញ្ជនោកុរុតេ បិយំ។
ជនតែងធ្វើបុគ្គលដែលបរិបូណ៌ដោយសីលនិងការឃើញត្រូវ ឋិតនៅក្នុងធម៌ ពោលសច្ចធម៌ ជាប្រក្រតី ធ្វើកម្មជារបស់ខ្លួននោះអោយជាទីស្រឡាញ់។
កាមេសុ ច អប្បដិពទ្ធចិត្តោ, ឧទ្ធំសោតោតិ វុច្ចតិ។
បុគ្គលអ្នកមានសេចក្ដីប្រាថ្នាចំពោះព្រះនិព្វាន ដែលគេនិយាយប្រាប់គ្នាមិនបានផង ជាអ្នកមានមគ្គចិត្តនិងផលចិត្តប៉ះពាល់ហើយផង មានចិត្តមិនប្រតិព័ន្ធក្នុងកាមផង តថាគតហៅថាជាអ្នកមានខ្សែមគ្គប្រព្រឹត្តទៅក្នុងខាងលើ។
ញាតិមិត្តា សុហជ្ជា ច, អភិនន្ទន្តិ អាគតំ។
ពួកញាតិក្ដី មិត្រក្ដី សំឡាញ់ក្ដី រមែងត្រេកអរនឹងបុរសដែលឃ្លាតគ្នា អស់កាលយូរមកអំពីចម្ងាយដោយសួស្ដី មកដល់ហើយ។
បុញ្ញានិ បដិគណ្ហន្តិ, បិយំ ញាតីវ អាគតំ។
យ៉ាងណាមិញ បុណ្យទាំងឡាយតែងទទួលបុគ្គលដែលបានធ្វើបុណ្យ ច្យុតអំពីមនុស្សនេះ ទៅកាន់លោកខាងមុខ ដូចញាតិទាំងឡាយ ទទួលបុរសជាទីស្រឡាញ់ទើបមកដល់ ដូច្នោះឯង។
បិយវគ្គវណ្ណនា និដ្ឋិតា ។
0 ការពិគ្រោះ:
Post a Comment