១៧. កោធវគ្គ
តន្នាមរូបស្មិ មសជ្ជមានំ, អកិញ្ចនំ នានុបតន្តិ ទុក្ខា។
បុគ្គលគួរលះបង់សេចក្ដីក្រោធចេញ គួរលះបង់មានះចេញ គួរកន្លងសញ្ញោជនធម៌ទាំងអស់ចោលចេញ ទុក្ខទាំងឡាយតែងមិនជាប់តាមបុគ្គល ដែលមិនជំពាក់ក្នុងនាមនិងរូប មិនមានកិលេស គ្រឿងកង្វល់នោះឡើយ។
បុគ្គលណាឃាត់សេចក្ដីក្រោធ ដែលកើតឡើងហើយ ដូចសារថីទប់រថដែលកំពុងលឿនបាន តថាគតហៅបុគ្គលនោះថាសារថី ជនក្រៅពីនេះ គ្រាន់តែជាអ្នកកាន់ខ្សែបរ(មិនមែនសារថីឡើយ)
ជិនេ កទរិយំ ទានេន, សច្ចេនាលិកវាទិនំ។
បុគ្គលគប្បីផ្ចាញ់មនុស្សក្រោធ ដោយសេចក្ដីមិនក្រោធ គប្បីផ្ចាញ់មនុស្សអសប្បុរសដោយ សប្បុរស គប្បីផ្ចាញ់មនុស្សកំណាញ់ដោយការអោយ គប្បីផ្ចាញ់មនុស្សនិយាយមិនពិត ដោយពាក្យពិត។
ឯតេហិ តីហិ ឋានេហិ, គច្ឆេ ទេវាន សន្តិកេ។
បុគ្គលគួរពោលពាក្យពិត១ មិនគួរក្រោធ១ កាលគេសូមវត្ថុសូម្បីមានតិច ក៏គួរអោយតាមតិច១ បុគ្គលគប្បីទៅកើតក្នុងសំណាក់ទេវតាទាំងឡាយបានដោយហេតុទាំង៣នេះឯង។
តេ យន្តិ អច្ចុតំ ឋានំ, យត្ថ គន្ត្វា ន សោចរេ។
ជនទាំងឡាយណាជាអ្នកប្រាជ្ញ មិនបៀតបៀនសត្វដទៃ សង្រួមហើយដោយកាយទ្វារជាដើម ជានិច្ច ជនទាំងឡាយនោះ រមែងទៅកាន់ស្ថានដ៏មិនប្រែប្រួល ជាស្ថានដែលគេទៅដល់ហើយ តែងមិនសោកស្ដាយ។
និព្ពានំ អធិមុត្តានំ, អត្ថំ គច្ឆន្តិ អាសវា។
កាសវៈទាំងឡាយរបស់មនុស្ស អ្នកភ្ញាក់រឭកសព្វកាល ជាអ្នកសិក្សាត្រៃសិក្ខា ទាំងថ្ងៃទាំងយប់ មានចិត្តចុះស៊ប់កាន់ព្រះនិពា្វន តែងដល់នូវការតាំងនៅមិនបានឡើយ។
និន្ទន្តិ តុណ្ហិមាសីនំ, និន្ទន្តិ ពហុភាណិនំ;
មិតភាណិម្បិ និន្ទន្តិ, នត្ថិ លោកេ អនិន្ទិតោ។
ម្នាលអតុលៈការតិះដៀលនឹងការសរសើរនេះជារបស់បូរាណ ការតិះដៀលនិងការសរសើរនេះ មិនមែនទើបនឹងកើតឡើយក្នុងថ្ងៃនេះទេ(ព្រោះថា)ជនទាំងឡាយតែងនិន្ទាបុគ្គលអ្នក អង្គុយស្ងៀមក៏មាន និន្ទាបុគ្គលអ្នកនិយាយច្រើនក៏មាន នន្ទាបុគ្គលអ្នកនិយាយល្មមប្រមាណក៏មាន(បុគ្គលណាៗក៏ដោយ)ក្នុងលោក ដែលមិនត្រូវគេនិន្ទាគ្មានឡើយ។
២២៨. ន ចាហុ ន ច ភវិស្សតិ, ន ចេតរហិ វិជ្ជតិ;
ឯកន្តំ និន្ទិតោ បោសោ, ឯកន្តំ វា បសំសិតោ។
បុគ្គលដែលត្រូវគេនិន្ទាតែម្យ៉ាង ឬត្រូវគេសរសើរតែម្យ៉ាងមិនមែនមានមកហើយតែក្នុងអតីតទេ នឹងមានទៅក្នុងអនាគតក៏ទេ មានតែក្នុងបច្ចុប្បន្ននេះក៏ទេ។
អច្ឆិទ្ទវុត្តិំ មេធាវិំ, បញ្ញាសីលសមាហិតំ។
អ្នកប្រាជ្ញទាំងឡាយសង្កេតមើលរាល់ៗថ្ងៃ ហើយសរសើរបុគ្គលណា ដែលជាអ្នកប្រព្រឹត្តមិនដាច់ មានប្រាជ្ញាមានចិត្តដម្កល់ខ្ជាប់ក្នុងបញ្ញានិងសីល
ទេវាបិ នំ បសំសន្តិ, ព្រហ្មុនាបិ បសំសិតោ។
អ្នកណាគួរនឹងនិន្ទាបុគ្គល ដែលដូចជាឆ្ដោរនៃមាសជម្ពោនទនោះបាន សូម្បីទេវតានិងមនុស្ស ទាំងឡាយក៏សរសើរបុគ្គលនោះ ទាំងព្រហ្មក៏សរសើរដូចគ្នា។
កាយទុច្ចរិតំ ហិត្វា, កាយេន សុចរិតំ ចរេ។
បុគ្គលគប្បីរក្សានូវការចម្រើនកាយ គប្បីសង្រួមកាយ គប្បីលះបង់កាយទុច្ចរិត គប្បីប្រព្រឹត្តកាយសុចរិត ។
វចីទុច្ចរិតំ ហិត្វា, វាចាយ សុចរិតំ ចរេ។
បុគ្គលគប្បីរក្សានូវការចម្រើនវាចា គប្បីសង្រួមវាចា គប្បីលះបង់វចីទុច្ចរិត គប្បីប្រព្រឹត្តវចីសុចរិត ។
មនោទុច្ចរិតំ ហិត្វា, មនសា សុចរិតំ ចរេ។
គប្បីរក្សានូវការកម្រើនចិត្ដ គប្បីសង្រួមចិត្ដ គប្បីលះបង់មនោទុច្ចរិត គប្បីប្រព្រឹត្តមនោសុចរិត។
មនសា សំវុតា ធីរា, តេ វេ សុបរិសំវុតា។
អ្នកប្រាជ្ញទាំងឡាយបានសង្រួមកាយ សង្រួមវាចា អ្នកប្រាជ្ញទាំងឡាយបានសង្រួមចិត្តហើយ លោកទាំងនោះឯង ឈ្មោះថាសង្រួមហើយដោយប្រពៃ។
កោធវគ្គវណ្ណនា និដ្ឋិតា ។
0 ការពិគ្រោះ:
Post a Comment